ច្បាប់ដ៏ចំឡែកៗជាងគេ ដែលគេអនុវត្តកាលពីសម័យបុរាណ !

ច្បាប់ក្រមវិន័យគឺត្រូវបានបង្កើតឡើងដោយមនុស្សតាំងពីសម័យបុរាណមកម្ល៉េះ ហើយវាត្រូវបានគេបង្កើតឡើងដើម្បីអោយមនុស្សក្នុងប្រទេស តំបន់ ឬ ក្រុមសម្ព័ន្ធនីមួយៗ រស់នៅប្រកបដោយសណ្តាប់ធ្នាប់។ តែបើយោងតាមប្រវតិ្តសាស្រ្តច្បាប់ បានរកឃើញថាកាលពីបុរាណក៏មានច្បាប់ចំឡែក និង គួរឱ្យអស់សំណើចផងដែរ។

A1

១.ច្បាប់ហាមពាក់អាវពណ៌ស នៅឆ្នាំ ១៣១៣

"

ក្នុងឆ្នាំ ១៣១៣ នៅចក្រភពអង់គ្លេសបានបង្កើតច្បាប់នៃការហាមមិនអោយពាក់អាវពណ៌ស ដែលវាពិតជាចំឡែកខ្លាំងណាស់ ហើយត្រូវប្រជាជនសម័យនោះមិនមានការពេញចិត្តពីច្បាប់ដ៏ចម្លែកនេះទេ។

A2

២.ច្បាប់ពីភាពខុសប្លែកគ្នាទៅតាមវណ្ណៈសង្គម និង ភេទ

កាលពីសម័យបុរាណ គឺមានការហាមឃាត់រវាងបុរស និងស្ត្រី ដោយហាមដាច់ខាតមិនអោយរស់នៅក្បែរគ្នានោះទេ។ ដោយស្រ្តីត្រូវបានគេចាត់ទុកថាគឺជាការដាក់បន្ទុកទៅលើគ្រួសារ និង មនុស្សជុំវិញខ្លួន ហើយជាពិសេសនោះគឺគេហាមមិនអោយស្ត្រីមានសិទ្ធិពេញលេញដូចបុរសនោះឡើយ។ ម្យ៉ាងទៀត មានករណីខ្លះប្រសិនបើស្ត្រីណាម្នាក់ធ្វើខុសនឹងច្បាប់ ពួកគេនឹងត្រូវបានរងទារុណកម្មរហូតដល់ស្លាប់ក៏មាន។ មួយវិញទៀត ការរស់នៅគឺត្រូវបែកចែករវាងអ្នកមាន និង អ្នកក្រ ហើយគឺមានការរើសអើងខ្លាំងណាស់ចំពោះអ្នកក្រ។ ដោយអ្នកក្រខ្សត់កាលសម័យនោះ ត្រូវបានគេយកទៅធ្វើជាទាសករដាច់ថ្លៃជាដើម។

A3

៣.ការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយសាកសព


ចាប់តាំងពីសតវត្សរ៍ទី ១៩ ការរៀបអាពាហ៍ពិពាហ៍ជាមួយសាកសពដែលមានឈ្មោះថា necromany ត្រូវបានបារព្ធឡើងប្រសិនជាមានដៃគូរណាម្នាក់បានបាត់បង់ជីវិតមុន នោះម្នាក់ទៀតអាចយកសាកសពមកប្រារព្ធពិធីមង្គលការបានធម្មតា និង ស្របច្បាប់ទៀតផង។ លុះរហូតមកដល់ឆ្នាំ ២០១៧ គឺមានជនរងគ្រោះនៃអំពើភេរវកម្មម្នាក់បានរៀបការជាមួយដៃគូររបស់គាត់ក្រោយមរណភាព និង មានការអបអរសាទពីសំណាក់គ្រួសារពួកគេទៀតផង។

A4

៤.ការខុសច្បាប់ក្នុងការបង្ហោះខ្លែងតាំងពីឆ្នាំ ១៩៦៦

នៅក្រោមច្បាប់ស្តីពីពិរុទ្ធភាពឆ្នាំ ១៩៦៦ វាជាការខុសច្បាប់ក្នុងការបង្ហោះខ្លែង ព្រោះថាវាអាចមានផលបង្កអោយរំខានដល់អ្នកដទៃ។ ដោយច្បាប់នេះនៅតែមានសុពលភាពរហូតមកទល់សព្វថ្ងៃនេះ ហើយប្រសិនបើមាននរណាម្នាក់បំពានច្បាប់ នោះពួកគេនឹងប្រឈមជាមួយនឹងការផាកពិន័យជាទឹកប្រាក់ប្រមាណ ៧៧៧ ដុល្លារ (ស្មើនឹង ៥៣០ ដុល្លារអាមេរិក) ។

A5

៥.ការមិនអោយលេងកីឡាបាល់ទាត់

មកដល់សតវត្សទី 19 បាល់ទាត់គឺត្រូវបានគេហាមឃាត់មិនអោយលេងនោះទេ។ ហើយវាបានធ្វើអោយប្រជាជនជាច្រើនមានប្រត្តិកម្មជាខ្លាំងជាមួយនឹងច្បាប់ហាមប្រាមបែបនេះ។ ដោយសារតែវាហាក់បីដូចជាមិនមានអ្វីខុសច្បាប់នោះឡើយ ម្យ៉ាងទៀតការលេងកីឡាបាល់ទាត់គឺជាកីឡាសុខភាព និង បង្កើនភាពរីករាយទៀតផង។ ប៉ុន្តែកាលពីសម័យនោះវាគឺជាច្បាប់ដ៏តឹងរឹង និង មានការហាមឃាត់ជាខ្លាំង ប្រសិនបើនរណាម្នាក់ហ៊ានល្មើសច្បាប់នោះនឹងរងការពិន័យជាមិនខាន៕

A6

ប្រភព ៖ បរទេស