ប្រវត្តិពងទាខ្មៅរបស់ប្រទេសចិន ដែលល្បីថាមានរសជាតិឆ្ងាញ់

ពងទាខ្មៅ ឬ ខ្មែរយើងនិយមហៅថាពងទាទឹកក្បុង ភាគច្រើនតែងតែត្រូវបានគេយកទៅញុំាជាមួយបបរស ឬ យកទៅធ្វើម្ហូបផ្សេងៗជាដើម។ ហើយដើម្បីប្រែក្លាយឲ្យវាមានពណ៌ខ្មៅបែបនេះគឺគេត្រូវរក្សាវាទុកក្នុងក្រឡចោលប្រហែលពីរទៅបីខែឯណោះទើបមានឱជារសឈ្ងុយឆ្ងាញ់។

A1

ពងទាខ្មៅនេះមានដើមកំណើតនៅខេត្តហ៊ូណាន ប្រទេសចិននៅកំឡុងរជ្ជកាលម៉េង ហើយគេមានរឿងព្រេងដំណាលជាច្រើនដែលទាក់ទងនឹងប្រវត្តិនៃពងទាប្រភេទនេះ។ រឿងព្រេងនិទានដែលល្បីល្បាញជាងគេនោះគឺដំណាលថា កាលនោះមានបុរសម្នាក់ប្រទះឃើញពងទាជាច្រើនដែលត្រូវបានត្រាំក្នុងកំបោរមួយប្រភេទ។ ហើយគាត់បានយកពងទាទាំងនោះមកសាកល្បងបរិភោគក៏ឃើញថាឆ្ងាញ់ រួចក៏បន្ថែមអំបិលដើម្បីឲ្យកាន់តែមានរសជាតិបន្ថែម។

"

A2

រឿងមួយទៀតមានលក្ខណៈបែបស្នេហា ដោយបានដំណាលពីបុរសម្នាក់ចាប់ចិត្ត ចង់ចែចង់នារីម្នាក់ គាត់ក៏បានកប់ស៊ុតនៅក្នុងដីចម្ការរបស់នារីម្នាក់នោះ។ ដោយឡែក នាងមិនបានចាប់អារម្មណ៍ឡើយ រហូតដល់ពេលនាងសម្អាត កាប់ឆ្ការព្រៃនៅក្នុងចម្ការទើបនាងប្រទះនឹងស៊ុតទាំងនោះដែលក្លាយទៅជាស៊ុតខ្មៅ និង ត្រូវបានគេបរិភោគមកដល់សព្វថ្ងៃនេះ។


A3

យ៉ាងណាមិញកាលពីបុរាណគេបានធ្វើពងទាខ្មៅនេះឡើងដោយរក្សាវាទុកក្នុងសារធាតុ Alkaline អស់រយៈពេលយូរ ដោយលាយវាជាមួយនឹងក្រូចឆ្មារ អំបិលបន្តិច រួចយកទៅស្រោបដោយកម្ទេចអង្កាមរយៈពេលច្រើនសប្តាហ៍។ ហើយចំណែកឯពេលបច្ចុប្បន្ននេះវិញក៏មិនខុសពីមុនប៉ុន្មានដែរ ដោយគេប្រើប្រាស់ប្លាស្ទិកមករុំជុំវិញស៊ុតអោយជិត។ រួចបន្ទាប់ពីររក្សាទុករាប់ខែមក គេគ្រាន់តែបកសម្បករួចលាងទឹកចេញគឺជាការស្រេច៕

A5

ប្រភព ៖ បរទេស