រឿងរ៉ាវអាថ៏កំបាំងនៃរូបគំនូរដ៏ល្បី Mona Lisa

Mona Lisa គឺជារូបគំនូរដ៏ល្បីល្បាញជាងមួយទស្សវត្សមកហើយ ចំណែកឯតម្លៃនៃរូបគំនូរនេះវិញគឺមានតម្លៃរហូតដល់ទៅខ្ទង់រយលានដុល្លាឯណោះ។ ដោយកាលពីចន្លោះឆ្នាំ ១៥០៣ ទៅ ឆ្នាំ ១៥០៦ រូបគំនូរ Mona Lisa មួយនេះត្រូវបានគូរឡើងដោយលោក Leonardo Da Vinci ជនជាតិអ៉ីតាលី ដែលជាវិចិត្រករមួយរូបមានឈ្មោះល្បីល្បាញកាលពីជំនាន់នោះ។ គួរអោយដឹងដែរថា រូបគំនូរ Mona Lisa នេះគឺមានបង្កប់ទៅដោយអាថ៌កំបាំងខ្លះៗដែលធ្វើអោយមនុស្សមួយចំនួនមិនទាន់បានដឹងនៅឡើយទេ។

A1

១.មិនច្បាស់ថារូបគំនូរនាងញញឹម ឬ អត់

"

រូបគំនូរមួយផ្ទាំងនេះបានធ្វើអោយមនុស្សភាគច្រើនមានការងើងឆ្ងល់ថា រូបមួយនេះពិតជាបង្កប់ស្នាមញញឺម ឬ ក៏អត់។ ប៉ុន្តែកាលពីឆ្នាំ ២០០៥ មានអ្នកវិទ្យាសាស្រ្តស្រាវជ្រាវមួយរូបបានប្រើប្រាស់កម្មវិធីកុំព្យូរទ័រដ៏ទំនើបមួយ ដើម្បីវាស់ស្តុងអារម្មណ៍នៃរូបគំនូរ ហើយជាលិទ្ធផលបានរកឃើញថារូបគំនូរមួយផ្ទាំងនេះគឺពិតជារូបបង្កប់ទៅដោយស្នាមញញឹម ហើយវាក៏បង្កប់នូវអារម្មណ៍ភាពភ័យខ្លាច និង អារម្មណ៍ខឹងសម្បារថែមទៀតផង។

A2

២.ភាពចំលែកត្រង់រោមចញ្ចើម និង រោមភ្នែក

វាពិតជាមានការពិបាកសន្និដ្ឋានខ្លាំងណាស់ថា តើវិចិត្រករពិតជាបានគូររោមចញ្ចើម និង រោមភ្នែករបស់នាងដែរឬទេ។ យ៉ាងណាមិញកាលពីឆ្នាំ២០០៧ មានអ្នកស្រាវជ្រាវរបកគំហើយថ្មីមួយរូប ជាជនជាតិបារាំង លោកបានបកស្រាយថា គាត់បានប្រើកាំមេរ៉ាដែលមានគុណភាពខ្ពស់ និងទំនើបបំផុត វាអាចពង្រីករូបភាពបានរហូតដល់២៤ដង ដោយគាត់រកឃើញថាមានស្នាមសរសៃរជក់នៅផ្នែកខាងឆ្វេងនៃភ្នែករបស់នាង។ ដូច្នេះលោកក៏បានសន្និដ្ឋានថា វិចិត្រករដ៏ល្បីរូបនោះពិតជាបានគូររោមភ្នែក និងចិញ្ចើមរបស់នាង។

A3

៣.គំនូរមួយផ្ទាំងនេះធ្លាប់ត្រូវបានគេលួច


នៅអំឡុងឆ្នាំ១៩០០ រូបគំនូរមួយនេះគឺមិនសូវមានភាពល្បីល្បាញដូចបច្ចុប្បន្ននេះនៅឡើយទេ ប៉ុន្តែពេលនោះមានចោរបានលួចយកគំនូរដ៏មានតម្លៃមួយនេះ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ ១៩១១ ក៏ប៉ុន្តែភ្លាមៗនោះពុំមាននរណាម្នាក់ចាប់អារម្មណ៍ថាបាត់រូបគំនូរនោះឡើយ។ ហើយក្រោយពីទទួលដំណឹងពីការបាត់គំនូរ និង ការប្រកាសតាមចាប់ចោរ គេបានរកឃើញពីទីតាំងរបស់ចោរនោះដែលមានឈ្មោះថា Peruggia ។ ហើយចោរនោះបានប្រាប់ពីមូលហេតុនៅក្នុងតុលាការថា គាត់លួចព្រោះដោយសារតែគាត់បានលង់ស្រលាញ់រូបគំនូរ Mona lisa នេះទៅវិញ។

A4

៤.ផ្ទៃខាងក្រោយដែលខូច

វាពិតជាពិបាកណាស់ក្នុងការមើលឃើញពីទេសភាពផ្ទៃខាងក្រោយនៃរូបគំនូរមួយនេះ ដោយមើលទៅមិនដឹងជានៅតំបន់ភ្នំ ឬ នៅតំបន់អ្វីអោយច្បាស់នោះទេ។ ម្យ៉ាងទៀតរូប Mona Lisa នេះ ហាក់បីដូចជាមានភាពស្រពិចស្រពិល និង បង្កប់អត្ថន័យជាច្រើនផងដែរ។

A5

៥.ទឹកមុខហាក់ដូចជាមិនបង្ហាញពីអារម្មណ៍

មនុស្សជាច្រើនបាននិយាយថារាល់ពេលពួកគេមើលទៅកាន់គំនូរមួយនេះ គឺមិនអាចដឹងច្បាស់ពីអារម្មណ៍របស់នាងពិតប្រាកដនោះឡើយ។ ដោយទឹកមុខរបស់នាងហាក់បីដូចជាមានទុក្ខព្រួយ និង មិនស្រួលខ្លួន ដែលភ្នែករបស់នាងហើមធំ។ ហើយនៅក្នុងឆ្នាំ ២០១០ មានអ្នកជំនាញខាងវេជ្ជសាស្ត្រម្នាក់បានសិក្សារឃើញថា ទឹកមុខរបស់នាងអាចបញ្ជាក់ថានាងមានផ្ទៃពោះថែមទៀតផង៕

A6

ប្រភព ៖ បរទេស