អ្នកនិពន្ធវ័យក្មេងប្រឈមមុខនឹងការបាក់ទឹកចិត្តដោយសាររឿងទាំងនេះ

នៅក្នុងវិស័យអំណាននិងការអាននាពេលបច្ចុប្បន្ននេះកំពុងរីកដុះកាលជាខ្លាំង ជាពិសេសផ្នែកខាងនិពន្ធតែម្ដងគឺមានអ្នកនិពន្ធជាច្រើនរូបបានស្វះស្វែង និងបង្កើនចំណេះដឹងរបស់ខ្លួនដើម្បីក្លាយជាអ្នកសរសេរដ៏មានទេពកោសល្យ។ មិនតែប៉ុណ្ណោះ អ្នកនិពន្ធវ័យក្មេងគ្រប់រូបដែលទើបតែចាប់ផ្ដើមក្ដីស្រមៃរបស់ខ្លួនក្នុងជំហានដំបូងតែងតែជួបនូវបញ្ហាប្រឈមមួយចំនួនដែលអាចធ្វើឱ្យពួកគាត់អាចនឹងបាត់បង់ទំនុកចិត្តក្នុងការបន្តក្ដីសុបិនរបស់ពួកគាត់ផងដែរ។ ដូច្នេះហើយ KnongSrok TV នឹងលើកយកមូលហេតុដែលធ្វើឱ្យពួកគាត់បោះបង់៖

១. មិនសូវមានការគាំទ្រ

Photo_2021 09 26_19 03 36

"

ការគាំទ្រពីសំណាក់អ្នកអានពិតជាសំខាន់ណាស់ក្នុងវិស័យអំណាននិងការអាននេះ ព្រោះអ្នកអានជាកត្តាចម្បងមួយដែលធ្វើឱ្យអ្នកនិពន្ធគ្រប់រូបអាចបន្តនិពន្ធសៀវភៅបន្តទៀត។ ដូច្នេះ បើគ្មានសន្ទុះក្នុងការអានទេ នោះអ្នកនិពន្ធនឹងមិនមានទឹកចិត្តក្នុងការសរសេររឿងបន្តទៀតទេ ព្រោះគិតថា ពុំមានអ្នកគាំទ្រ។

២. ខ្លាចរឿងដែលខ្លួនផ្សាយចេញមិនល្អអាន

Photo_2021 09 26_19 03 41

នេះជាមូលហេតុមួយដ៏សំខាន់របស់អ្នកនិពន្ធគ្រប់រូប ព្រោះដំណើររឿងពិតជាសំខាន់ណាស់បើដំណើររឿងដែលផ្សាយចេញមិនមានលក្ខណៈគ្រប់គ្រាន់ទេ វានឹងធ្វើឱ្យសាច់រឿងមិនប្រទាក់ក្រឡាគ្នានិងល្អអានឡើយ។ ដោយសារតែភាពភ័យខ្លាចក្នុងចំណុចនេះហើយ ទើបធ្វើឱ្យអ្នកនិពន្ធដែលសរសេររឿងចប់ហើយ បោះបង់ក្នុងការផ្សាយចេញក៏មាន។

៣. សម្ពាធក្នុងការនិពន្ធនិងការបោះពុម្ពផ្សាយ

Photo_2021 09 26_19 03 45


ការដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក អាចធ្វើឱ្យពួកគាត់គិតសាច់រឿងមិនបានល្អ ជាពិសេសអាចនឹងសរសេររឿងមិនចេញក៏មាន។ រីឯការបោះពុម្ពផ្សាយក៏ជាផ្នែកមួយដែលធ្វើឱ្យអ្នកនិពន្ធបោះបង់ដែរព្រោះជូនកាលពួកគាត់មិនមានលទ្ធភាពក្នុងការបោះពុម្ពសៀវភៅ ជូនកាលមិនដឹងថា ត្រូវធ្វើយ៉ាងមិចទើបអាចឱ្យសាច់រឿងដែលខ្លួនសរសេរអាចចេញផ្សាយបាន។ ដូច្នេះ ពួកគាត់អាចនឹងសម្រេចចិត្តបោះបង់ក្ដីស្រមៃមួយនេះ។

៤. មិនអាចបញ្ចប់រឿងដោយជោគជ័យ

Photo_2021 09 26_19 03 50

ការបញ្ចប់រឿងជារឿងងាយស្រួលសម្រាប់អ្នកនិពន្ធ តែការបញ្ចប់រឿងដោយជោគជ័យមិនមែនសុទ្ធតែងាយស្រួលនោះទេ។ ដូច្នេះ នៅពេលពួកគាត់មិនអាចបញ្ចប់រឿងបាន ពួកគាត់ងាយនឹងបោះបង់ណាស់ ប៉ុន្តែបើសិនជាអ្នកមិនអាចបញ្ចប់រឿងនោះបានទេ ចូរកុំបោះបង់ ហើយចាប់ផ្ដើមសរសេររឿងថ្មីមួយទៀត។

៥. អស់សង្ឃឹមក្នុងជីវិត

Photo_2021 09 26_19 03 54

ការសរសេររឿងនេះទៀតសោតជារឿងដែលធ្វើឱ្យអ្នកនិពន្ធមួយចំនួនធំដែលស្រ្តេសខ្លាំង ជាពិសេសបើសរសេររឿងមិនចេញអាចធ្វើឱ្យពួកគេអស់សង្ឃឹមក្នុងជីវិតហើយលែងហ៊ានបន្តក្ដីស្រមៃនេះទៀតក៏មាន។

ដូច្នេះ បើអ្នកជានិពន្ធវ័យក្មេង ខ្ញុំផ្ដល់កម្លាំងចិត្តឱ្យអ្នកទាំងអស់គ្នាកុំបាក់ទឹកចិត្ត ជាពិសេសកុំរំពឹងខ្ពស់ក្នុងការនិពន្ធ ចូរនិពន្ធដោយបេះដូងព្រោះស្រឡាញ់ ចូរសរសេរដើម្បីប្រធានបទមួយដែលខ្លួនគិតថាពិសេស។ ត្បិតថា អ្នកនិពន្ធរឿងមួយមិនចប់ សូមកុំឆាប់បោះបង់ពេកអី ទុកកិច្ចការនោះចោលមួយភ្លែត ហើយចាំត្រឡប់មកនិពន្ធជាថ្មី៕

អត្ថបទ៖ ជូន x លួន​ ស្រីនាង