ទោះបីមិនសូវមានឈ្មោះលេចធ្លោរក្នុងវិស័យនិពន្ធតែលោក អេង វុត្ថា នៅតែមិនបោះបង់ (មានវីឌីអូ)

អ្នកនិពន្ធទំនុកច្រៀងដែលមានការតស៊ូមួយរូបនៅខេត្តក្រចេះ លោក អេង វុត្ថា ហៅ Mrr. Tha នៅតែបន្តក្តីស្រមៃជាអ្នកនិពន្ធទំនុកច្រៀងរបស់ខ្លួនយ៉ាងព្យាយាមបំផុត ទោះបីជាលោកមិនសូវមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈក៏ដោយ។

49485830_792395144431775_8310562311018381312_n

52327054_818665088471447_7746476570675511296_n

"

លោក អេង វុត្ថា បានតស៊ូព្យាយាមយ៉ាងខ្លាំងក្លាក្នុងវិស័យតែងនិពន្ធតាំងពីឆ្នាំ២០១៥មកម្លេះ ដោយលោកបានចូលរួមប្រកួតតែងនិពន្ធក្នុងកម្មវិធីមួយ ប៉ុន្តែកម្មវិធីនោះបែបជាមានបញ្ហាមិនបានបើកបង្ហាញជាផ្លូវការទៅវិញ។

84609798_1079740222363931_202057604023713792_n

93721515_1137848419886444_8913597795508682752_n

លោក អេង វុត្ថា ហាក់មានការអស់សង្ឃឹមចង់បោះបង់បោះចោលម្តង ដោយសារតែទំនុកច្រៀងដែលលោកខំប្រឹងសរសេរអស់ពីចិត្ត បេះដូង ថ្លើម ប្រម៉ាត់ ត្រូវអ្នកចម្រៀងយកទៅទុកចោលទៅវិញ។

94154069_1137848353219784_7127468420638965760_n


118175877_1234411176896834_4138532012080554416_n

បញ្ជាក់ផងដែរថា លោក អេង វុត្ថា បានបង្ហាញទំនុកច្រៀងរបស់លោកក្នុងផលិតកម្ម Galaxy Navatra ចំនួនបីបទ ដោយបទទីមួយរបស់លោកមានចំណងជើងថា មិត្តខ្ញុំ បកស្រាយដោយកុមារ៉ា ធឿន បុរី និង បទ ទីពីរ បកស្រាយដោយលោក ខេម មានចំណងជើងថា ខ្ញុំមានស្នេហាម្នាក់ឯង និង បទទីបី បកស្រាយដោយលោក វង្ស ថាណាន់ មានចំណងជើងថា នាឡិកាជីវិតខ្ញុំគាំងហើយ

242696972_1527081204296495_2624363337399097436_n

ហើយមកដល់ពេលនេះលោក អេង វុត្ថា ហាក់មានក្តីសង្ឃឹមក្នុងការជោគជ័យទៅលើវិស័យតែងនិពន្ធរបស់លោកហើយ ដោយខណៈពេលនេះលោកបានកំពុងតែនិពន្ធបទចម្រៀងដល់លោក វណ្ណា ស័ក្ក ដែលជ្រកក្រោមទ្រនំផលិតកម្ម អេចប៊ី

161365155_1399137873757496_2883707936870734323_n

ខាងក្រោមនេះជាបទទីមួយដែលលោក អេង វុត្ថានិពន្ធសម្រាប់លោក វណ្ណា ស័ក្ក

សូមទស្សនាវីឌីអូ៖

អត្ថបទ៖ ស្លាបប៉ាកកាមាស