ទឹកត្រសក់ ១កែវ ផ្តល់អត្ថប្រយោជន៍អស្ចារ្យ ៨ យ៉ាង!!

ទឹកត្រសក់ត្រូវបានគេចាត់ទុកថាជាប្រភពនៃសារធាតុចិញ្ចឹមខ្ពស់ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព។ ដូច្នេះទើបបានជាវាត្រូវបានគេណែនាំឲ្យទទួលទាននៅលើពិភពលោក ដោយគ្រាន់តែវិធីសាស្រ្តនៅក្នុងការទទួលទានមិនដូចគ្នាតែប៉ុណ្ណោះ។

ខាងក្រោមនេះជាវិធីសាស្រ្តមួយក្នុងចំណោមវិធីជាច្រើនទៀត ដែលងាយស្រួលធ្វើ លឿន និងមានរសជាតិឆ្ងាញ់

Hat Giong Dua Leo 1 Tn678 Rausachonlinevn 2239

"

គ្រឿងផ្សំមានដូចជា៖

• ត្រសក់ធំល្មម ចំនួន ៣ផ្លែ

• ទឹក ១ ពែង (បើអ្នកមិនចង់ឲ្យវាខាប់ពេក)

• ទឹកក្រូចឆ្មា ១ ស្លាបព្រាកាហ្វេ (បើអ្នកចង់មានរស់ជាតិជូរបន្តិច)

Image_2021 09 26_22 16 03

វិធីធ្វើ៖

• ដំបូងអ្នកត្រូវចិតសម្បកត្រសក់ ហើយលាងទឹកឲ្យបានស្អាត រួចចិតជាចំណិតតូចល្មមដើម្បីយកទៅដាក់ក្នុងម៉ាស៊ីនក្រឡុក

• អ្នកត្រូវក្រឡុកត្រសក់ឲ្យបាន ១ ទៅ ២នាទី ទើបបន្ថែមទឹក និងទឹកក្រូចឆ្មារទៅតាមចំណូលចិត្ត

• ជាចុងក្រោយអ្នកគ្រាន់តែដាក់វាក្នុងទូរទឹកកក ដើម្បីឲ្យវាត្រជាក់ល្មមញុាំជាការស្រេច។

V4 460px Make Cucumber Juice Step 1

ចំពោះអត្ថប្រយោជន៍ដ៏អស្ចារ្យដែលអ្នកនឹងទទួលបានពីការទទួលទានភេសជ្ជៈមួយនេះមានដូចជា៖

១/ ការពារជំងឺភ្នែកនៅពេលចាស់

នៅពេលដែលអាយុរបស់អ្នកកាន់តែច្រើន សុខភាពរាងកាយក៏កាន់តែធ្លាក់ចុះ ហើយជំងឺជាច្រើនក៏ចាប់ផ្តើមវាយលុកផងដែរ។ បញ្ហាភ្នែកគឺជាបញ្ហាសុខភាពមួយក្នុងចំណោមបញ្ហាផ្សេងទៀតដែលអ្នកចាំបាច់ត្រូវការពារ។ ដូច្នេះវាគឺជារឿងដ៏ល្អបំផុតប្រសិនបើអ្នកយកចិត្តទុកដាក់ថែរក្សាសុខភាពតាមរយៈការទទួលទានអាហារដែលជួួយទ្រទ្រង់សុខភាពតំាងពីវ័យក្មេង។


២/ អាចមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក

ទឹកត្រសក់ត្រូវបានគេដឹងថាវាមានលក្ខណៈពិសេសដែលអាចប្រឆំាងទៅនឹងជំងឺមហារីកបាន ពីព្រោះសារធាតុសំខាន់ៗដែលអាចប្រឆាំងទៅនឹងជំងឺមួយនេះត្រូវបានគេរកឃើញនៅក្នុងផ្លែត្រសក់។

Cucumber Juice Feature 2

៣/ ជួយទប់ស្កាត់ការហូរឈាមដូចជាឈាមអញ្ចាញធ្មេញជាដើម

ប្រសិនបើអ្នកឧស្សាហ៍មានបញ្ហាដូចជាហូរឈាមច្រមុះ ឬ ឈាមអញ្ចាញធ្មេញ នោះមានន័យថាអ្នកកំពុងតែខ្វះវីតាមីន K ។ ដូច្នេះអ្នកគួរទទួលទានទឹកត្រសក់ ពីព្រោះវាមានប្រសិទ្ធភាពក្នុងព្យាបាលជាលិកាដែលខូច និងជាពិសេសគឺការហូរឈាម។

៤/ អាចបន្សាបជាតិពុលក្នុងរាងកាយ

ទឹកត្រសក់មានផ្ទុកជាតិទឹកខ្ពស់ដែលធ្វើឱ្យវាក្លាយជាបន្លែដ៏ល្អក្នុងចំណោមបន្លែជាច្រើនទៀត ដែលគេពេញនិយមនៅក្នុងការជ្រើសរើសយកមកធ្វើជាភេសជ្ជៈសម្រាប់បណ្តេញជាតិពុលចេញពីរាងកាយ និងរក្សាជាតិទឹកដល់រាងកាយឲ្យបានគ្រប់គ្រាន់។

Cucumber Juice 1280x720

៥/ អាចធ្វើឱ្យកម្រិតអរម៉ូនមានតុល្យភាព

អ្នកប្រហែលជាដឹងហើយថាកាល់ស្យូមគឺជាផ្នែកមួយដែលជួយឲ្យឆ្អឹងមានសុខភាពល្អ ប៉ុន្តែអ្វីដែលពិសេសជាងនេះនោះគឺកម្រិតកាល់ស្យូមនៅក្នុងឈាមរបស់អ្នកក៏ជាកត្តាកំណត់ដ៏សំខាន់នៃតុល្យភាពអ័រម៉ូនផងដែរ។ ហេតុនេះការទទួលទានទឹកត្រសក់ជាជម្រើសដ៏ល្អមួយដែលជួយរក្សាកម្រិតអរម៉ូនរបស់អ្នក ព្រោះប្រសិនបើក្រពេញទីរ៉ូអ៊ីតរបស់អ្នកចាប់ផ្តើមដំណើរការខុសប្រក្រតី នោះកម្រិតជាតិកាល់ស្យូមខ្ពស់ពីទឹកត្រសក់អាចជួយរក្សាកម្រិតអរម៉ូនឱ្យនៅធម្មតា។

៦/ ធ្វើឲ្យប្រព័ន្ធរាងកាយរឹងមាំ

កម្រិតវីតាមីន C ដែលគួរឱ្យកត់សម្គាល់នៅក្នុងទឹកត្រសក់នេះអាចធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់បង្កើនប្រព័ន្ធការពាររាងកាយក៏ដូចជាទប់ស្កាត់ជំងឺផ្សេងៗផងដែរ។

Img2 1560777104

៧/ អាចកាត់បន្ថយកូលេស្តេរ៉ុល

ក្រៅពីអត្ថប្រយោជន៍ជាច្រើនដែលបានរៀបរាប់ខាងលើ ទឹកត្រសក់ក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់សម្រកទម្ងន់ផងដែរ ព្រោះវានឹងជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ និងបង្កើនកូឡេស្តេរ៉ុលល្អដល់រាងកាយ។

ប្រភព៖បរទេស