រឿង ជ្រលងសេកមាស ភាពយន្តមួយដែលតារាស្រី សាក់ស៊ី ស្បោង ផ្លាស់ប្តូរចរិតសម្តែងពីតួកាចឆ្នើមឆ្នាស់ឈ្លានីសដ៏សក្តិសមគ្មានពីរ មកជាតួនារីទន់ភ្លន់កំប្លែងគួរអោយស្រឡាញ់វិញ

យោងតាមការបង្ហោះរបស់ក្រុមអ្នកស្រាវជ្រាវ ក្រុមព្រះសុរិយា ទាក់ទិននឹង រឿង ជ្រលងសេកមាស ដែលតារាស្រី សាក់ស៊ី ស្បោងបានសម្តែង។

242284476_2968879133327865_7171148547699605594_n

ខាងក្រោមនេះគឺជាអត្ថន័យទាំងស្រុងដែល ក្រុមព្រះសុរិយាបានចងក្រងឡើងមក៖

"

នេះគឺជារូបមួយសន្លឹកក្នុងឈុតមួយនៃខ្សែភាពយន្តសម័យបែបមនោសញ្ចេតនាសប្បាយរីករាយនិងក្បាច់គុនរឿង ជ្រលងសេកមាស ដ៏ល្បីល្បាញកាលពីឆ្នាំ១៩៧២ នៃផលិតកម្មប្រាសាទមាសភាពយន្ត ដឹកនាំរឿងដោយ លោក ម៉ក់ ហូ

១

ក្នុងរូបនេះជាឈុតមួយដែលតួនាងរំចង់ (សម្តែងដោយ តារាភាពយន្ត សាក់ស៊ី ស្បោង) កំពុងអង្គុយសារសងស្នេហាដ៏ផ្អែមល្ហែមជាមួយពិសិដ្ឋ (សម្តែងដោយលោក សារ៉ាវុធ) ជាសង្សារ នៅក្បែរមាត់បឹងមួយក្រោមទេសភាពដ៏ស្រស់បំព្រង ដោយនាងអន្ទៈសារអោយពិសិដ្ឋចូលស្តីដណ្តឹងនាង។

Download (1)


ខ្សែភាពយន្តរឿង ជ្រលងសេកមាស បានធ្វើអោយមហាជនភ្ញាក់ផ្អើលជាខ្លាំងនៅខណៈដែលតារាភាពយន្ត សាក់ស៊ី ស្បោង ដែលជានិយមសម្តែងផ្នែកកាចឆ្នាស់ឆ្នើមឈ្លានីសប្រចាំឆាកភាពយន្ត មកសម្តែងជាតួនារីទន់ភ្លន់ត្រឹមត្រូវបែបយ៉េយ៉េគួរអោយស្រឡាញ់វិញ ហើយចេះក្បាច់ការ៉ាតេ បង្ក្រាបពួកអន្ធពាលទៀតផង។ នេះជាការណ៍មួយគួរអោយចាប់អារម្មណ៍ និងពិសេសអស្ចារ្យសម្រាប់ឧទ្យានសិល្បៈភាពយន្តខ្មែរ។

Download

បើតាមការស្រាវជ្រាវខ្សែភាពយន្តរឿង ជ្រលងសេកមាស គឺជាភាពយន្តមួយក្នុងចំនោមភាពយន្តតែប្រាំរឿងប៉ុណ្ណោះដែលតារាភាពយន្ត សាក់ស៊ី ស្បោង សម្តែងជាតួនារីទន់ភ្លន់ទាន់សម័យគួរជាទីស្នេហា មិនសម្តែងជាតួកាចឆ្នាស់ឆ្នើមគួរអោយស្អប់ឡើយ។

ខ្សែភាពយន្តរឿង ជ្រលងសេកមាសនេះ រួមសម្តែងដោយ តារាល្បីៗនៃកម្ពុជាមាន លោក ជា យុទ្ធថន , លោកស្រី ទិត្យ វិជ្ជរ៉ាដានី , លោក សារ៉ាវុធ , លោកស្រី សាក់ស៊ី ស្បោង , លោក ឳ ឌុំ , លោក ម៉ក់ ហូ , នាង ផល សុខារ៉ានី , ម៉ាក់ ប៉ូ ព្រមទាំងផ្កាយកំប្លែងជាច្រើនដូចជានាយ ម៉ុង ដូលីន , ព្រួញមាស , កណ្តុរ គ្រុន , ឡូតូ ជាដើម ។ ភាពយន្តនេះមានដាក់បញ្ចូលចម្រៀងបួនបទយ៉ាងពីរោះជាប់ចិត្ត។

Maxresdefault

សូមជម្រាបផងដែរថា លោកស្រី សាក់ស៊ី ស្បោង ជាតារាភាពយន្តដ៏ល្បីល្បាញនៃកម្ពុជានិយមសម្តែងតួកាចឆ្នាស់ឆ្នើមឈ្លានីសដ៏សែនសក្តិសមគ្មានពីរនោះ សព្វថ្ងៃកំពុងរស់នៅ ប្រទេសអេស្ប៉ាញ។ ឯលោកសារ៉ាវុធ ដែលជាផលិតករភាពយន្ត និងជាតួសម្តែងភាពយន្តបានទទួលមរណភាពនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម

Unnamed

ប្រភព៖ ក្រុមព្រះសុរិយា