ពិធីរៀបការជាមួយនឹងសាកសព ដែលជាប្រពៃណីមួយដ៏ចម្លែកជាងគេ

អាពាហ៌ពិពាហ៌គឺជាពិធីមួយដែលធ្វើឡើងទៅតាមទំនៀមទម្លាប់ប្រពៃណីសម្រាប់គូរស្មាមីភរិយាថ្មីថ្មោង។ ប៉ុន្តែនៅក្នុងនោះក៏មានអាពាហ៌ដ៏ចម្លែកមួយដែរ ពោលគឺអាពាហ៍ពិពាហ៍ក្រោយមរណៈភាព ដែលជាពិធីមង្គលការមួយសម្រាប់សមាជិកម្នាក់ ឬ ទាំងពីរនាក់ប្តីប្រពន្ធដែលបានស្លាប់មុនពេលរៀបការ។ ថ្វីត្បិតតែវាពិតជាចម្លែកពិតមែន ប៉ុន្តែគ្រួសាររបស់ពួកគេគឺនៅតែប្រារព្ធពិធីរៀបការនេះជារឿយៗរហូតមកដល់បច្ចុប្បន្ននេះ។

A1

គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសចិនគឺបានអនុវត្តទំនៀមទម្លាប់នៃពិធីរៀបការខ្មោចនេះអស់រយៈពេល ៣,០០០ ឆ្នាំមកហើយ ដោយនៅក្នុងអាពាហ៍ពិពាហ៍មួយនេះ គ្រួសារនៅតែត្រូវជូនបណ្តាការទៅខាងគ្រួសារកូនក្រមុំដដែល ប៉ុន្តែគេត្រូវតែដុតក្រដាសអោយខ្មោចទៅតាមប្រពៃណី។

"

A2

ហើយជាធម្មតាពិធីមង្គលការនឹងមានរៀបចំពិធីសម្រាប់សពកូនក្រមុំ ឬ កូនកំលោះ រួមជាមួយការជួបជុំឬជប់លៀងដូចធម្មតា។ ហើយប្រសិនបើកូនក្រមុំ ឬ កូនកំលោះណាម្នាក់បានស្លាប់ នោះគេត្រូវរៀបចំធ្វើជារូបតំណាង ឬ យកផ្លាកព្រលឹងអ្នកដែលស្លាប់នោះមកធ្វើពីធីរៀបការ។ ប៉ុន្តែប្រសិនបើគេទាំងពីរបានស្លាប់ព្រមគ្នា ដូច្នេះគេត្រូវជីកយកឆ្អឹងរបស់កូនក្រមុំ មកដាក់ក្នុងផ្នូររបស់កូនកំលោះ និង រៀបចំពិធីមង្គលការជូនអ្នកទាំងពីរ។

A4


ពីធីរៀបការខ្មោចនេះហាក់បីដូចជាមានភាពសោកសៅណាស់ ព្រោះបើទោះបីជាពិធីរៀបមង្គលការប្រព្រឹត្តទៅក៏ពិតមែន តែអ្នកទាំងពីរគឺបានត្រឹមតែមានពីធីរៀបការប៉ុណ្ណោះ ទាំងដែលជាក់ស្តែងមានម្នាក់ត្រូវបានឃ្លាតឆ្ងាយបាត់ទៅហើយ។ យ៉ាងណាមិញ បើយោងតាមការនិយាយរបស់ប្រជាជនចិនបានអោយដឹងថា ពួកគេពិតជាមានជំនឿខ្លាំងណាស់ទៅលើពិធីមួយនេះ ព្រោះវានឹងជួយអោយពួកគេបានរៀបការសមតាមបំណង និង ធ្វើអោយព្រលឹងអ្នកដែលស្លាប់បានទៅកាន់សុគិភព។

A3

ហើយរហូតមកទល់បច្ចុប្បន្ននេះក៏នៅតែមានអ្នកប្រារព្ធពិធីមង្គលការអោយខ្មោចនេះផងដែរ ហើយពិធីនេះជាទូទៅគឺមានភាពខុសគ្នាទៅតាមតំបន់នីមួយៗនៃប្រទេសចិន។ ហើយគោលបំណងធំនៃពីធីមួយនេះគឺចង់បង្ហាញថា បើទោះបីជាប្តីប្រពន្ធមួយគូរនោះមិនបានរស់នៅជាមួយគ្នាអស់មួយជីវិតក៏ដោយ តែពួកគេក៏អាចរៀបការសមតាមបំណងរបស់ពួកគេផងដែរ៕

A5

ប្រភព ៖ បរទេស