មហាវណ្ណកម្មរឿង នាងសក់ក្រអូប ដ៏ល្បីល្បាញមុនឆ្នាំ១៩៧៥ (មានវីឌីអូ)

យោងតាមការបង្ហោះរបស់ក្រុមអ្នកស្រាវជ្រាវ ក្រុមព្រះសុរិយា ទាក់ទិននឹង មហាវណ្ណកម្មរឿង នាងសក់ក្រអូប ដ៏ល្បីល្បាញមុនឆ្នាំ១៩៧៥។ខាងក្រោមនេះគឺជាអត្ថន័យទាំងស្រុងដែល ក្រុមព្រះសុរិយាបានចងក្រងឡើងមក៖

241318605_2961740397375072_8757329580234541335_n

ក្រោយពីបានដាក់បញ្ចាំងនៅទូទាំងប្រទេស ដោយទទួលជោគជ័យយ៉ាងមហោស្ចារ្យហើយនោះ ខ្សែភាពយន្តបុរាណខ្មែររឿង នាងសក់ក្រអូប នៃផលិតកម្មឥន្រ្ទទេវី និពន្ធនិងដឹកនាំរឿងដោយ ផលិតករ ប៊ីវ ឆៃលាង បានហោះហើរបង្ហាញវត្ថមានរបស់ខ្លួនយ៉ាងត្រចេះត្រចង់នៅលើផ្ទាំងសំពត់សក្នុងរោងភាពយន្តធំបីនាក្រុងបាងកក ក្នុងឆ្នាំ១៩៧១ ដោយកាលនោះ ពាណិជ្ជករភាពយន្តថៃបានមកទាក់ទងទិញខ្សែភាពយន្តនេះទៅបញ្ចាំងនៅប្រទេសគេអស់រយះពេលជាង២ឆ្នាំរួចមក។

"

១

២

៣

កាលពីឆ្នាំ២០១៥ ក្នុងបេសកកម្មស្រាវជ្រាវលើកទី២ នាទីក្រុងបាងកក ប្រទេសថៃ កន្លងទៅ ក្រុមព្រះសុរិយាបានរកឃើញសំណៅឯកសារជាច្រើនទាក់ទងនិងការបញ្ចាំងខ្សែភាពយន្តនេះ ព្រមទាំងបទអធិប្បាយផ្សាយគុណសម្បត្តិពីភាពយន្តនេះដ៏គួរអោយមានមោទកភាពនៅក្នុងទំព័រកាសែត និងទស្សនាវដ្តីធំៗរបស់ថៃ ដោយអ្នកសារព័ត៌មានថៃ បានណែនាំប្រជាជនថៃអោយទៅទស្សនាភាពយន្តកុំបីអាក់ខានឡើយ ព្រោះជាវណ្ណកម្មដ៏វិចិត្រដែលមហាជនកម្របានឃើញដូចរឿងពស់កេងកង រឿងកាកី និងរឿងស្តេចដំរីសដែរ។

៤

៥


៦

៧

សូមជម្រាបផងដែរថា ខ្សែភាពយន្តរឿងនាងសក់ក្រអូប មានភ័ព្វវាសនានៅសេសសល់ដល់បច្ចុប្បន្ន ដោយបានរក្សាទុកដោយជនជាតិថៃ។ ខ្សែភាពយន្តរឿង នាងសក់ក្រអូបនេះ រួមសម្តែងដោយតារាល្បីនៃកម្ពុជា មាន តារា វណ្ណ វណ្ណៈ , សោម វណ្ណស៊ូដានី , ភួង ផាវី , សោម បុប្ផា , សម សុផុន , ម៉ែ ម៉ឺន , កណ្តុរ គ្រុន , ម៉ុង ដូលីន ជាដើម។

៨

៩

ខាងក្រោមនេះជាខ្សែវីឌីអូដែលក្រុមព្រះសុរិយាចងក្រងឡើងទាក់ទងនឹងប្រវត្តិរឿងនាងសក់ក្រអូប៖

ប្រភព៖ ក្រុមព្រះសុរិយា