មកដល់ថ្ងៃនេះ តើកម្ពុជាមានចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងផ្ទៃប្រទេសបានប៉ុន្មានភាគរយហើយ?

ជាការពិតណាស់ ប្រទេសកម្ពុជាជាប្រទេសមួយដែលឈានមុខគេលើតួលេខចាក់វ៉ាក់សាំងជូនប្រជាជន បើប្រៀបធៀបជាមួយប្រទេសជិតខាង។ តួយ៉ាង កម្ពុជាមិនត្រឹមតែចាក់ជូនប្រជាជននូវដូសទី១ និងទី២ប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាក៏កំពុងតែប្រញាប់រៀបចំដូសទី៣ និងដូសទី៤ដើម្បីចាក់ជូនប្រជាជនផងដែរ។ ថ្ងៃនេះ KhnongsrokPlus សូមបង្ហាញប្រិយមិត្តអំពីតួលេខគិតជាភាគរយ នៃការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះដូចតទៅ៖

អាយុចាប់ទី១៨ ឡើងទៅ= ៩៨.៨៧%

អាយុ១២ ទៅ១៧ = ៨៩.២១%

"

ជំទាវ


គួរបញ្ជាក់ផងដែរថា ផែនការនៃចាក់វ៉ាក់សាំងចាប់ពីអាយុ១៨ឆ្នាំ ឡើងទៅមាន ចំនួន១០លាននាក់ រីឯផែនការចាក់ពីអាយុ ១២ ទៅ១៧ឆ្នាំមានចំនួន២លាននាក់ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល៕

អត្ថបទ៖ ហៀប រក្សា

ចាក់វ៉ាក់សាំង១