លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម វរៈសិល្បករភាពយន្តដ៏ល្បីល្បាញ កំពុងស្ថិតក្នុងបន្ទប់ព្យាបាលក្រោយពីរកឃើញវិជ្ជមានជំ.ងឺកូ.វី.ដ.១.៩

យោងតាមការបង្ហោះរបស់ក្រុមអ្នកស្រាវជ្រាវ ក្រុមព្រះសុរិយា ទាក់ទិននឹង លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម វរៈសិល្បករភាពយន្តដ៏ល្បីល្បាញ កំពុងស្ថិតក្នុងបន្ទប់ព្យាបាលក្រោយពីរកឃើញវិជ្ជមានជំ.ងឺកូ.វី.ដ.១.៩។

ខាងក្រោមនេះគឺជាអត្ថន័យទាំងស្រុងដែល ក្រុមព្រះសុរិយាបានរៀបរាប់៖

243100700_2969975969884848_7974049999362795546_n

"

ក្រោយពីបានដាក់បញ្ចាំងនៅទូទាំងប្រទេស ដោយទទួលជោគជ័យយ៉ាងមហោស្ចារ្យ

ក្រុមព្រះសុរិយាបានទទួលដំណឹងមួយ នៅម៉ោង៩យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១មុននេះបន្តិច ពីក្រុមគ្រួសាររបស់លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម ដោយបានទទួលដំណឹងមកថា លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម វរៈសិល្បករខ្មែរ កំពុងស្ថិតក្នុងបន្ទប់ព្យាបាលនាមន្ទីរពេទ្យមួយក្នុងខេត្តកណ្តាល ក្រោយពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ហើយស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរគួរអោយព្រួយបារម្ភថែមទៀត។

Download (1)

លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម ជាសិល្បកររៀមច្បងក្នុងវិស័យភាពយន្តខ្មែរ តាំងពីសម័យកកើតភាពយន្តដំបូង ដោយលោកមាននាទី ជាអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងផលិតករដែលមានស្នាដៃល្អចំណាន ហើយបានទទួលការសរសើរពីមហាជនគ្រប់ស្រទាប់ទាំងជាតិ និងអន្តរជាតិ។

Download (2)


Download (3)

កាលពីមុនឆ្នាំ១៩៧៥ លោក លី ប៊ុនយីម បានកសាងស្នាដៃភាពយន្តជាច្រើនសម្រាប់ផលិតកម្មរន្ទះពេជ្រភាពយន្តរបស់លោក មានដូចជារឿង សព្វសិទ្ធិ , រឿង ពុទ្ធិសែននាងកង្រី , រឿង អនអើយស្រីអន ,រឿង សេះសមុទ្រ ,រឿងចំណងដៃទឹកភ្នែក ដែលសុទ្ធតែជាភាពយន្តដែលល្បីល្បាញកំពូលតែម្តង។

Download

លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម បានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញនៅក្នុងទសវត្ស៩០ ក្រោយពីលោក និងក្រុមគ្រួសារបានភៀសខ្លួនរត់ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅខែមិថុនា ឆ្នាំ១៩៧៥ ជាជនភៀសខ្លួននៅប្រទេសវៀតណាម ហើយបន្តទៅរស់នៅប្រទេសបារាំង

Ly_BunYim_medium

លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម សព្វថ្ងៃមានអាយុ ៨៥ឆ្នាំ មានគេហដ្ឋាននៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល លោកព្រឹទ្ធាចារ្យត្រូវបានក្រុមគ្រួសារពេទ្យរកឃើញថាមានវិជ្ជមានជំងឺកូ.វី.ដ.១.៩ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ។

ប្រភព៖ ក្រុមព្រះសុរិយា