មូលហេតុដែលផ្សិតត្រចៀកកណ្តុរ បានក្លាយជាឱសថបុរាណរបស់ចិនអស់ជាច្រើនសតវត្ស

ផ្សិតខ្មៅ ឬខ្មែរយើងហៅថាផ្សិតត្រចៀកកណ្តុរត្រូវបានគេឃើញជាទូទៅនៅក្នុងម្ហូបអាហាររបស់ប្រជាជនចិន និងជប៉ុន។ នៅក្នុងនោះផងដែរ ប្រជាជនខ្មែរយើងមួយចំនួនក៏និយមយកវាមកធ្វើជាម្ហូបអាហារផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះគឺអត្ថប្រយោជន៍របស់ផ្សិតមួយនេះ យើងពុំដឹងថាតើវាជួយអ្វីខ្លះដល់សុខភាពដូចពពួកបន្លែផ្សេងៗដែរឬទេ? ចង់ដឹងថាផ្សិតត្រចៀកកណ្តុរអាចផ្តល់គុណសម្បត្តិដល់សុខភាពអ្វីខ្លះ ទើបបានជាវាក្លាយជាឱសថបុរាណដ៏ល្អបែបនេះ​។

តោះ!! យើងធ្វើការស្វែងយល់អំពីអត្ថប្រយោជន៍របស់ផ្សិតត្រចៀកកណ្តុរដូចខាងក្រោមទំាងអស់គ្នា

720

"

១/ អាចជួយសម្រួលចរន្តឈាម

ផ្សិតត្រចៀកកណ្តុរមានផ្ទុកនូវជាតិដែកខ្ពស់ និងជាឱសថដ៏ល្អសម្រាប់កាត់បន្ថយរោគសញ្ញានៃភាពស្លេកស្លាំង ឬសម្រួលចរន្តឈាមបានយ៉ាងល្អ។ ម្យ៉ាងវិញទៀតវាក៏ល្អសម្រាប់អ្នកដែលមានបញ្ហាអាឡែកហ្សីផងដែរ។

Black Fungus Wood Ear Mushroom 1296x728 Header 1296x728

២/ អាចជួយពង្រឹងសុខភាពបេះដូង

សារធាតុម្យ៉ាងដែលមាននៅក្នុងផ្សិតប្រភេទនេះអាចបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម និងទ្រីគ្លីសេរីដ ហើយពួកវាក៏ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាលបានផងដែរ។

៣/ លក្ខណៈសម្បត្តិកាត់បន្ថយហានិភ័យជំងឺរាំរ៉ៃ

វីតាមីន B2 នៅក្នុងផ្សិតត្រចៀកកណ្តុរអាចដើរតួជាអង់ទីអុកស៊ីដង់ដែលការពារកោសិកាពីរ៉ាឌីកាល់សេរី ដូច្នេះទើបវាអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនបាន។


CP Blackfungus

៤/ អាចបន្សាបជាតិពុលក្នុងរាងកាយ

ផ្សិតប្រភេទនេះត្រូវបានគេគិតថាអាចទាញយកជាតិពុលចេញពីសួត និងប្រព័ន្ធរំលាយអាហារបានផងដែរ។

៥/ អាចជួយសម្រកទម្ងន់

សារជាតិ pectin និងជាតិសរសៃនៅក្នុងផ្សិតត្រចៀកកណ្តុរត្រូវបានគេគិតថាអាចជួយការពារការឡើងទម្ងន់ និងជំរុញការសម្រកទម្ងន់ដោយបង្អាក់ការស្រូបយកជាតិខ្លាញ់។

Weight Loss 759

ចំណាំ៖

• ការកកឈាម៖ អ្នកជំងឺដែលកំពុងប្រើថ្នាំសម្រាប់ការព្យាបាលបញ្ហាលំហូរឈាមមិនគួរទទួលទានផ្សិតត្រចៀកកណ្តុរទេ ព្រោះវាអាចធ្វើឲ្យឈាមក្រកក ឬអ្នកដែលត្រៀមវះកាត់ក៏ពុំអាចទទួលទានបានដែរ។

• ស្រ្តីមានផ្ទៃពោះ៖ ស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូនមិនគួរទទួលទានផ្សិតនេះឡើយ ព្រោះវាអាចមានផលប៉ះពាល់មិនល្អដល់ទារក។

Pregnant Woman Touching Her Belly_1163 1011

ប្រភព៖បរទេស