កិច្ចប្រជុំបច្ចេកទេសលើកទី៦ នៃ ICC Preah Vihear តាមរយៈប្រព័ន្ធ Video Conference សម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ

 

យោងតាមការបង្ហោះជាផ្លូវការរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នារាត្រីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ ២០២១ ស្តីពី  កិច្ចប្រជុំបច្ចេកទេសលើកទី៦ នៃ ICC Preah Vihear តាមរយៈប្រព័ន្ធ Video Conference សម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ។

243167953_4366342293448218_1179842758899191363_n

"

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែល ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្ហោះជាផ្លូវការ៖

243083041_4366342443448203_3302540862589398803_n

ថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៦ នៃគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារដែលដឹកនាំដោយឯកឧត្តម Hu Jian សហប្រធានចិន និងលោកជំទាវ Devyani Uttam Khobrangade សហប្រធានឥណ្ឌា​ ដោយមានការចូលរួមពីអ្នកជំនាញការជាតិ​ និងអន្តរជាតិដោយផ្ទាល់ចំនួន៣០នាក់ និងតាមរយៈ Video conference ចំនួន៤៧នាក់ សរុបចំនួន៧៧នាក់។

242349198_4366342413448206_4422366535522402855_n

242402425_4366342396781541_324236975654682921_n


242460193_4366342466781534_3474852895327606214_n

242655279_4366342490114865_6515465346104385802_n

242742469_4366342436781537_3973992784040899913_n

នៅក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារបានធ្វេីបទបង្ហាញស្ដីពីរបាយការណ៍វឌ្ឍនភាពនៃការវាយតម្លៃហានិភ័យនៃប្រាសាទព្រះវិហារ របាយការណ៍ស្ដីពីសកម្មភាពអភិវឌ្ឍន៍សហគមន៍នៅតំបន់ប្រាសាទព្រះវិហារ របាយការណ៍វឌ្ឍនភាពស្ដីពីការបង្កើតគេហទំព័រអាជ្ញាធរជាតិព្រះវិហារ ការរៀបចំឯកសារ និងការស្នើសុំអភិរក្សប្រាសាទចំនួន៦ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ របាយការណ៍ស្ដីពីការដួលរលំនៃជញ្ជាំងខាងជើងស្ពានហាលខាងកើតផ្លូវចូលប្រាសាទធំ និងការស្នើសុំអន្តរាគមន៍បន្ទាន់ សំណើរៀបចំសៀគ្វីថ្មីពីប្រាសាទប្រាង្គទៅភូមិកោះកេរ និងផ្លូវតភ្ជាប់ពីផ្លូវធំទៅប្រាសាទគោកគ្រង និងស្លាកសញ្ញាទេសចរណ៍ របាយការណ៍វឌ្ឍនភាពស្ដីពីការកំណត់ព្រំនៅតំបន់បុរាណវិទ្យាប្រាសាទកោះកេរ និងលទ្ធផលនៃការសិក្សាលើការប្រើប្រាស់ដី ការគ្រប់គ្រងសំណង់ និងប្រជាសាស្ត្រនៅតំបន់ប្រាសាទកោះកេរ

242836577_4366342476781533_2174190313181208763_n

243013637_4366342540114860_4512208794297178314_n

243030592_4366342390114875_387542994408609652_n

243034196_4366342306781550_6326681814516520065_n

ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ