ភាពយន្តមនោសញ្ចេតនាជីវិតស្នេហាសោកសៅ រឿង សមុទ្រទឹកភ្នែក ដែលមហាទស្សនិកជនចងចាំមិនភ្លេច

យោងតាមការបង្ហោះរបស់ក្រុមអ្នកស្រាវជ្រាវ ក្រុមព្រះសុរិយា ទាក់ទិននឹង ភាពយន្តមនោសញ្ចេតនាជីវិតសោក រឿង សមុទ្រទឹកភ្នែក ដែលមហាទស្សនិកជនចងចាំមិនភ្លេច។

ខាងក្រោមនេះគឺជាអត្ថន័យទាំងស្រុងដែល ក្រុមព្រះសុរិយាបានរៀបរាប់៖

242571680_2970982269784218_3476414698192278144_n

"

.....ទុក្ខខ្ញុំទុក្ខធំជាងសមុទ្ររាម ចាំបាត់ស្ងាត់ស្ងៀមស្នាមឈា.មរង់ចាំរស្មីប៉ប្រឹម តើផុតសង្ឃឹមឬមានសង្ឃឹម ទាំងយំទាំងទ្រាំញញឹម នេះហើយជានឹមផ្ទឹមគូស្នេហា....នេះគឺបទ សមុទ្រទឹកភ្នែក ដែលដាក់បញ្ចូលក្នុងភាពយន្តរឿង សមុទ្រទឹកភ្នែក ដ៏ល្បីល្បាញកាលពី១៩៦៥។

២

៧

មកទល់និងសព្វថ្ងៃ បទនេះមាននៅតែពីរោះរណ្តំក្នុងដួងចិត្តចារឹកក្នុងវិញ្ញាណខ្មែរគ្មានថ្ងៃសាបសូន្យឡើយ អ្វីពិសេសទៀតនេះទៀតនោះ គ្រាន់តែលឺបទនេះកាលណា មហាទស្សនិកជនដែលធ្លាប់បានទស្សនាភាពយន្តរឿងសមុទ្រទឹកភ្នែក ប្រាកដជាស្រមៃដល់ខ្សែភាពយន្តជីវិតសោកមួយនេះមិនខាន។

៦

រឿង សមុទ្រទឹកភ្នែក គឺជាសាវតារឿងពិតជីវិតស្នេហានៃសង្សារមួយគូគឺកម្លោះ រិទ្ធី និងនាងម៉ាឡា នៅកោះតាគៀវ ទឹកដីរាម ហើយបានរងគ្រោះក្នុងព្យុះវណ្ណៈរហូតនាងម៉ាឡាបានលាចាកលោកទៅទាំងអាឡោះអាល័យ ឯរិទ្ធី បានក្លាយជាលោកធុដុងរង្គតគ្រប់ទីកន្លែង ដោយឈឺចិត្តនិងរឿងលោកិយ៍។

Capture

ដំណើររឿងពិតនេះ កើតឡើងក្រោមទឹកខ្មៅដ៏សំរិតសំរាំងរបស់លោក ឡុង បូរ៉េត ឥស្សរជននយោបាយមួយរូបនៃកម្ពុជា ក្រោយពីលោកបានជួបលោកតាធុដុងរិទ្ធីនៅលើកំពូលភ្នំបូកគោ


៤

នៅឆ្នាំ១៩៦៥ លោក ឡុង បូរ៉េត ក៏បានស្ថាបនារឿងនេះអោយចេញជាខ្សែភាពយន្តយ៉ាងផ្ចិតផ្ចង់ហើយទុកជាមរតកប្រចាំជីវិតទៀតផង។

៥

ខ្សែភាពយន្តជីវិតសោកនេះ សម្តែងដោយតារាប្រុសស្រីថ្មីៗនៃកម្ពុជា រួមមាន តួឯកប្រុសកម្លោះ រិទ្ធី សម្តែងដោយ លោក សូ ហៀន , តួឯកស្រីនាងម៉ាឡា សម្តែងដោយ នាង សូ ចិន្តា ចំណែកតួសំខាន់ៗដទៃទៀតមាន លោក ណុប ណែម , នាងកញ្ញា ឡុង ធិនារី (កូនស្រីច្បងរបស់លោកឡុងបូរ៉េត) , លោក អឿ សំខាន់ , លោក ឌុច ស៊ីឌឹម ជាដើម។

៣

សូមបញ្ជាក់ថា ខ្សែភាពយន្តនេះពុំមានវត្ថមាន លោកស្រី គីម ណូវ៉ា និង លោកស្រី ណុប យ៉ាដា សម្តែងនោះទេ ព្រោះក្រុមព្រះសុរិយាបានស្រាវជ្រាវយ៉ាងលំអិតជុំវិញបញ្ហានេះ។

១

កាលពីឆ្នាំ២០១៨កន្លងទៅ ក្រុមព្រះសុរិយាបានធ្វើបទអធិប្បាយលំអិតពីខ្សែភាពយន្តនេះរួចទៅហើយ

ប្រភពរូបថត ផ្ទាំងផ្សាយភាពយន្តពីរនេះ គឺបានរកឃើញក្រុមព្រះសុរិយាបានរកឃើញ និងស្កេនដោយផ្ទាល់តាំងពីឆ្នាំ២០១២ ចេញពីទំព័រកាសែតបច្ចុប្បន្នភាពនៃកម្ពុជា ភាសាបារាំង ដែលរក្សាទុកនៅបណ្ណាសារដ្ឋានជាតិ ចំណែករូបថតក្នុងសំបកថាស ក្រុមព្រះសុរិយាបានរកឃើញនៅទឹកដីសៀមរាប ជាមួយនិងប្រលោមលោករឿងសមុទ្រទឹកភ្នែកជាភាសាបារាំង ពីដើមដល់ចប់។

២

ប្រភព៖ ក្រុមព្រះសុរិយា