មូលហេតុសំខាន់ៗដែលអ្នកមិនគួរផឹកទឹកដោះគោស្រស់នៅពេលយប់

តាមការស្រាវជ្រាវជាច្រើនបានបង្ហាញពីផលប៉ះពាល់នៃការបរិភោគទឹកដោះគោស្រស់នៃពេលយប់ ដែលជាទូទៅមានមនុស្សជាច្រើនមានការយល់ច្រលំពីអត្ថប្រយោជន៍របស់វា។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញពីមូលហេតុមួយចំនួនដែលអ្នកមិនគួរផឹកទឹកដោះគោនៅពេលយប់នោះឡើយ ប្រសិនបើមិនចង់ប្រឈមនឹងបញ្ហាខាងក្រោមនេះ។

A1

១.ផលប៉ះពាល់ផ្លូវចិត្ត

"

តាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ការផឹកទឹកដោះគោនៅពេលយប់គឺពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្តរបស់អ្នក។ ព្រោះវាមានភាពផ្សារភ្ជាប់ទៅនឹងប្រព័ន្ធប្រាសាទរបស់អ្នកតាមរយៈសារធាតុនៅក្នុងទឹកដោះគោ ដែលអាចនឹងបង្កអោយអ្នកមានបញ្ហាផ្លូវចិត្តនៅថ្ងៃខាងមុខ។ ដូច្នេះអ្នកមិនគួរផឹកទឹកដោះគោនៅពេលយប់នោះឡើយ មិនថាជាទឹកដោះគោក្តៅ ឬ ត្រជាក់ក៏ដោយ។

A2

២.ធ្វើអោយឡើងទម្ងន់

ទឹកដោះគោមានផ្ទុកទៅដោយសារធាតុចិញ្ចឹម ជាពិសេសគឺសារធាតុខ្លាញ់ និង កាឡូរីខ្ពស់។ ដូច្នេះការបរិភោគទឹដោះគោនៅពេលយប់គឺអាចធ្វើអោយទម្ងន់របស់អ្នកងាយនឹងឡើងជាខ្លាំង ហើយវានឹងផ្លាស់ប្តូររូបរាងកាយរបស់អ្នកមិនទៀងទាត់ដូចធម្មតាឡើយ។ ម្យ៉ាងវិញទៀតវានឹងធ្វើអោយជាតិខ្លាញ់ក្នុងខ្លួនរបស់អ្នកកើនឡើងជាកំហក់ និង អាចបង្កទៅជាជំងឺខ្លាញ់រុំបេះដូងថែមទៀតផង។

A3

៣.បញ្ហានៃការរំលាយអាហារ


ការបរិភោគទឹកដោះគោនៅពេលយប់អាចនឹងមានផលប៉ះពាល់ដល់ការរំលាយអាហាររបស់អ្នក ហើយវាក៏បង្កជាបញ្ហាដល់ការបំបែកជាតិ lactose ដែលជាជាតិស្ករមូលដ្ឋាននៅក្នុងទឹកដោះគោផងដែរ។ ដោយរោគសញ្ញាសំខាន់នៃបញ្ហាការបំបែកជាតិ lactose រួមមានដូចជា ចង្អោរ, ឈឺពោះ, និង រាគជាដើម។ ហើយអ្នកក៏អាចកត់សម្គាល់ឃើញរោគសញ្ញាទាំងនេះបន្ទាប់ពីទទួលទានទឹកដោះគោរយៈពេល ២ ម៉ោង និង ៣០ នាទី។

A4

៤.បញ្ហាស្រូបយកជាតិដែក

ប្រសិនបើអ្នកលេបថ្នាំបំប៉នជាតិដែក ហើយផឹកទឹកដោះគោបន្ថែមទៀតនោះ វាអាចនឹងកាត់បន្ថយប្រសិទ្ធភាពនៃការបន្ថែមជាតិដែករបស់អ្នក។ ម្យ៉ាងទៀត ក្មេងៗដែលផឹកទឹកដោះគោច្រើនគឺអាចប្រឈមនឹងការខ្វះជាតិដែកហើយអាចវិវត្តទៅជាភាពស្លេកស្លាំងថែមទៀតផង។ នោះហើយជាហេតុផលដែលមជ្ឈមណ្ឌលគ្រប់គ្រង និង បង្កាជំងឺ បានផ្តល់អនុសាសន៍ថាទារកអាយុក្រោម ១២ ខែគឺមិនគួរទទួលទានទឹកដោះគោនោះឡើយ។ ហើយចំពោះមនុស្សពេញវ័យវិញ ក៏មិនគួរផឹកទឹកដោះគោច្រើន ឬ ផឹកទឹកដោះគោនៅពេលដែលបរិភោគថ្នាំជាតិដែកនោះដែរ។

A5

៥.ទឹកដោះគោមិនមែនជាអាហារសំខាន់ទេ

ទឹកដោះគោគឺគ្រាន់តែជាផ្នែកមួយនៃអាហារសម្រន់តែប៉ុណ្ណោះ ដោយវាមិនអាចធ្វើអោយអ្នកឆ្អែតពេញមួយថ្ងៃនោះឡើយ។ ដែលវាជាការយល់ខុសចំពោះអ្នកដែលមានបំណងចង់សម្រក់ទម្ងន់ ព្រោះភាគច្រើនពួកគេយល់ថាការបរិភោគអាហារទឹកដោះគោអាចធ្វើអោយពួកស្រកគីឡួ និង មិនធ្វើអោយឃ្លាននោះទេ។ តែផ្ទុយទៅវិញវាពិតជាមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកជាខ្លាំង ព្រោះទឹកដោះគោមិនមែនជាអាហារដែលមានសារធាតុចិញ្ចឹមពេញលេញនោះទេ៕

A6

ប្រភព ៖ បរទេស