សកម្មភាពកាត់ក្រីនិងដកហូតដើមឈើមានហានិភ័យខ្ពស់ និងបាំងទេសភាពនៅបរិវេណប្រាសាទក្រវ៉ាន់

យោងតាមការបង្ហោះរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី ០៣ខែ តុលាឆ្នាំ២០២១ ទាក់ទិននឹង ភ្នាក់ងារទេសចរណ៍បន្តការងារយ៉ាងសកម្មដើម្បីបរិស្ថានអង្គរ

ខាងក្រោមនេះគឺជាអត្ថន័យទាំងស្រុងដែល អាជ្ញាធរជាតិអប្សរាបានរៀបរាប់៖

ក្រុមការងារនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន១៦ដើមដែលមានហានិភ័យខ្ពស់ នៅបរិវេណប្រាសាទក្រវ៉ាន់

"

243047450_1877703992436520_5638735682928435678_n

243186890_1877703952436524_4684435873606873277_n

243199217_1877703752436544_1308464018933951561_n (1)

243199217_1877703752436544_1308464018933951561_n

243225628_1877704102436509_8039830564761244707_n

ការងារធ្វើឡើងដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្កលក្ខណះងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញប្រាសាទក្រវ៉ាន់ផង។


242858269_1877703859103200_9128718643328576248_n

242947268_1877703905769862_7044279354260989002_n

ដើមឈើដែលបានកាត់ដកហូតរួមមាន ដើមអំពិលងាប់១ដើម និងពុទ្រា៣ដើម(ផ្កាមានក្លិនស្អុយ)។ ចំណែកឯដើមឈើដែលបានកាត់ក្រីមែក១២ដើម រួមមាន ឈើទាល១០ដើម អង្កាញ់១ដើម និងត្រាងអោបចំបក់១ដើម ដែលមានមែកសាខាច្រើន ដុះក្បែរប្រាសាទ និងផ្លូវចូលប្រាសាទ ត្រូវបានកាត់ក្រី៣៧មែកចេញ ដើម្បីសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ៕

243766107_1877704042436515_4889000104535618622_n

243886482_1877703799103206_3111408306960550108_n

243943753_1877704169103169_872518433537281623_n

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

ប្រភព៖ អាជ្ញាធរជាតិអប្សរា