លោក ឆឹម សក្កដា មិនពេញចិត្តនឹងអ្នកសុំជំនួយពីលោកទៅជួយអ្នកផ្សេងដោយមិនបានឲ្យរូបថតផ្តល់ជំនួយដល់លោក

តារាសម្តែងមានឈ្មោះបោះសម្លេងក្នុងព្រះរាជាណាចក្រកម្ពុជានិងជាតារាចម្រៀងក្នុងផលិតកម្ម Top Music លោក ឆឹម សក្កដា ហាក់មានការមិនពេញចិត្តជាខ្លាំងជាមួយនឹងអ្នកមកសុំជំនួយពីលោកទៅជួយអ្នកខ្វះខាត ប៉ុន្តែមិនដឹងថាបានដល់ដៃជនខ្វះខាតនោះឬអត់?

242957109_768966133924822_1157007466527208081_n

លោក ឆឹម សក្កដា បានរៀបរាប់នៅលើគណនីបណ្តាញសង្គមរបស់ខ្លួនថា

"

"សុំជំនួយជួយអ្នកនេះ ជួយអ្នកនោះ ដល់ជួយហើយ សុំរូបថតប្រគល់លុយដល់ជនរងគ្រោះមិនឲ្យ! ម៉េចចឹង? ខ្ញុំមិនមែនចង់បានរូបថតយកមកបង្ហោះនោះទេ តែខ្ញុំគ្រាន់តែចង់ឃើញថាលុយខ្ញុំជួយជាហូរហែរ បានដល់ដៃជនរងគ្រោះពិតអត់! ហើយឥលូវនៅតាមសុំទៀត???"

243193832_768966213924814_8263744425616720265_n


នេះជាអ្វីដែលលោក ឆឹម សក្កដា បានរៀបរ៉ាប់ ប៉ុន្តែលោកមិនបានបង្ហាញថាអ្នកដែលតែងតែសុំជំនួយពីលោកទៅជួយដល់ជនខ្វះខាតនោះជានរណាឡើយ។

242954618_768966097258159_4118676416494554571_n

243040174_768966173924818_8055197340664234327_n

អត្ថបទ៖ ស្លាបប៉ាកកាមាស