ផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលលាបក្លៀកដែលអ្នកគួរតែដឹង!

មនុស្សភាគច្រើនគឺតែងតែប្រើប្រាស់ផលិតផលផ្សេងៗដើម្បីបំបាត់ក្លិននៅលើរាងកាយរបស់ពួកគេ។ ហើយក្នុងនោះការបំបាត់ក្លិននៅបរិវេណក្លៀកគឺជាវិធីសាស្រ្តមួយដែលគេច្រើននិយមធ្វើបំផុត។ ហើយផលិតផលបំបាត់ក្លិនក្លៀកទាំងនោះគឺមានច្រើនប្រភេទណាស់រួមមានដូចជាលាប ឬ លុញ និង ស្រ្ពាយបាញ់ជាដើម។ យ៉ាងណាមិញ ផលិតផលទាំងនោះគឺមានផ្ទុកនូវសារធាតុគីមីផ្សេងៗ ដែលអាចផ្តល់ផលប៉ះពាល់ដល់សុខភាពដែលអ្នកអាច មិនធ្លាប់ដឹងពីមុនមក៖

A1

១.ប្រតិកម្មស្បែក

"

ផលិតផលលុញក្លៀកភាគច្រើនគឺមានផ្ទុកនូវសារជាតិអេតាណុលដែលនាំឲ្យក្លៀកបាត់បង់នូវភាពសំណើម និង ធ្វើឲ្យឡើងរោល ឬ រមាស់ជាដើម។ ក្រៅពីនេះ វាក៏មានផ្ទុកនូវសារធាតុគីមីផ្សេងៗទៀតដូចជា Triclosan ដែលធ្វើឲ្យស្បែកងាយនឹងប្រតិកម្មផងដែរ។

A2

២.ប្រឈមនឹងជម្ងឺភ្លេចភ្លាំង

ផលិតផលលាបក្លៀកត្រូវបានគេរកឃើញថាសម្បូរទៅដោយ Aluminum Derivatives ដោយសារធាតុមួយនេះគឺជាកត្តាមួយដែលបណ្តាលអោយកើតមានជម្ងឺភ្លេចភ្លាំងទៅលើមនុស្សចាស់។ ដូចនេះហើយអ្នកដែលប្រើប្រាស់ផលិតផលនេះគឺអាចប្រឈមនឹងការភ្លេចភ្លាំងច្រើនទៅថ្ងៃអនាគតជាក់ជាមិនខាន។ ហើយដើម្បីជៀសវាងនូវបញ្ហាមួយនេះ អ្នកគួរតែជ្រើសរើសផលិតផលណាដែលគ្មានជាតិ Aluminum យកមកប្រើប្រាស់។

A3


៣.ប៉ះពាល់ដល់ការលូតលាស់ទារក

ផលិតផលលាបក្លៀកគឺមិនត្រឹមតែប៉ះពាល់ដល់អ្នកប្រើប្រាស់ផ្ទាល់ទេ តែវាថែមទាំងអាចមានឥទ្ធិពលដល់ទារកដែលនៅក្នុងផ្ទៃទៀតផង។ ដោយវាមានផ្ទុកនូវសារជាតិ Paraben ដែលនាំឲ្យក្មេងឆាប់ពេញវ័យមុនអាយុ និង សារធាតុ Phthalates ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារកដូចជាបម្រែបម្រួលក្រូម៉ូសូមជាដើម។

A4

៤.បណ្តាលឲ្យកើតមហារីកសុដន់

ផលិតផលទាំងនោះគឺត្រូវបានប្រើប្រាស់នៅបរិវេណក្លៀកដែលនៅកៀកទៅនឹងកោសិកាសុដន់ ដែលវាធ្វើឲ្យអរម៉ូនអឺស្ត្រូសែន ឬ អរម៉ូនស្ត្រីលូតលាស់លើសកម្រិតដែលបណ្តាលឲ្យមានការប្រឈមនឹងជម្ងឺមហារីកខ្ពស់។ ហើយនេះគឺជាផលប៉ះពាល់ដ៏សំខាន់បំផុតដែលអ្នកគួរតែដឹងមុននឹងសម្រេចចិត្តប្រើប្រាស់ផលិតផលបំបាត់ក្លិនក្លៀកណាមួយ៕

A5

ប្រភព ៖ បរទេស