តារាទូរទស្សន៍ សម្មនី ហៅ ធ្នូ កែវ ម្ចាស់ស្នាដៃរឿងជើងមេឃពណ៌ខ្មៅ

យោងតាមការបង្ហោះរបស់ក្រុមអ្នកស្រាវជ្រាវ ក្រុមព្រះសុរិយា តារាទូរទស្សន៍ សម្មនី ហៅ ធ្នូ កែវ ម្ចាស់ស្នាដៃរឿងជើងមេឃពណ៍ខ្មៅ ។

ខាងក្រោមនេះគឺជាអត្ថន័យទាំងស្រុងដែល ក្រុមព្រះសុរិយាបានរៀបរាប់៖

243183462_2971676049714840_992456179135296995_n

"

នៅពាក់កណ្តាលទសវត្ស៦០ មហាទស្សនិកជនដែលនិយមទស្សនាភាពយន្តខ្មែរប្រាកដជាស្គាល់ និងចងចាំតារា សម្មនី ហៅ ធ្នូ កែវ ជាមិនខាន តាមរយះខ្សែភាពយន្តរឿង ឆន្ទមឿង លុះមកដល់សម័យសាធារណរដ្ឋខ្មែរ គេបានឃើញវត្ថមានរបស់តារារូបនេះ បង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ក្នុងនាមជាតារាទូរទស្សន៍ដែលពោពេញដោយទេពកោសល្យ។ មកដល់បច្ចុប្បន្ននេះ មានយុវជនខ្មែរជំនាន់ក្រោយតិចណាស់ ដែលស្គាល់លោកស្រី។

Maxresdefault

តារា ធ្នូ កែវ មានឈ្មោះដើមថា គៀន សម្មនី មានវង្សត្រកូលជាអ្នកស្រុកមោងឬស្សី ខេត្តបាត់ដំបង បានប្រឡូកក្នុងឆាកភាពយន្ត ក្រោមការណែនាំពីផលិតករ លី យូស្រ៊ាង ជាស្វាមី។


ក្រៅពីខ្សែភាពយន្តដ៏ល្បីល្បាញរឿង ឆន្ទមឿង ដែលលោកស្រីបានសម្តែងភាពយន្តល្បីៗជាច្រើនទៀតសម្រាប់ផលិតកម្មហេមពានភាពយន្ត ដូចជារឿង ព្រះធិនវង្សនាងពៅ , រឿង ជ័យទត្ត , រឿង ឥន្ទបុត្ត , រឿង ព្រះមហោសថ , រឿង ព្រះនាងអម្ពរពេជ្រ ...។

ក្រោយពីសំរាកពីវិស័យភាពយន្តមួយរយៈ តារាភាពយន្ត ធ្នូ កែវ ក៏ចូលហាត់រៀនវិជ្ជានិយាយទូរទស្សន៍ ក្នុងនាមជាពិធីករ ហើយបានបំពេញការងារនេះដោយជោគជ័យរហូតក្លាយជាតារាទូរទស្សន៍ដ៏ល្បីល្បាញប្រចាំប្រទេស។

Download

នៅឆ្នាំ១៩៧៤ លោកស្រី ធ្នូ កែវ បាននិពន្ធនិងដឹកនាំផលិតល្ខោនទូរទស្សន៍មួយរឿង ជើងមេឃពណ៍ខ្មៅ ជាសម្រង់រឿងពិតជីវិតស្នេហារបស់លោកស្រីផ្ទាល់ ហើយក្រោយមករឿងនេះត្រូវបានលោកគង់ សំអឿន យកមកផលិតជាខ្សែភាពយន្តនៅចុងឆ្នាំ១៩៧៤ ដោយផ្លាស់ចំណងជើងថ្មីថា ដាមស្នាមកង់រទេះ

លោកស្រីធ្នូ កែវ និងកូនស្រី បានត្រូវខ្មែរក្រហមសម្លាប់ នៅកំឡុងឆ្នាំ១៩៧៧ នាស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ប្រភព៖ ក្រុមព្រះសុរិយា