វិធីសាស្រ្តងាយៗដើម្បីឲ្យបបូរមាត់មានពណ៌ស៊ីជម្ពូរក្នុងរយៈពេលបីសប្តាហ៍

បបូរមាត់ទន់ស៊ីជម្ពូរគឺជាអ្វីដែលនារីគ្រប់រូបប្រាថ្នាចង់បាន ហើយវាមិនត្រឹមតែជួយលើកសម្រស់ឲ្យកាន់តែមានភាពស្រស់ស្អាត និង ទាក់ទាញប៉ុណ្ណោះទេ តែថែមទាំងជាសញ្ញាបង្ហាញថាបបូរមាត់មានសុខភាពល្អទៀតផង។ ហើយអ្នកក៏អាចសាកល្បងអនុវត្តជាមួយនឹងវិធីសាស្រ្តងាយៗទាំង៤នេះដើម្បីឲ្យបបូរមាត់មានពណ៌ស៊ីជម្ពូរក្នុងរយៈពេលខ្លីបំផុតផងដែរ ដោយក្នុងនោះមានវិធីដូចជា៖

A1

១.ស្រ្កាប់ទឹកឃ្មុំ និង ស្ករស

"

នេះគឺជាជម្រើសស្ក្រាប់ល្អបំផុតសម្រាប់បបូរមាត់ ព្រោះវាអាចជម្រះនូវកោសិកាចាស់ៗលើស្បែកមាត់ដែលជាហេតុបណ្តាលឲ្យបបូរមាត់របស់អ្នកមានពណ៌ខ្មៅ និង គ្មានសំណើម។ ម្យ៉ាងទៀតវាថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារស្បែកមាត់ពីពន្លឺព្រះអាទិត្យផងដែរ។ ចំណេកឯអង់ស៊ីមដែលមានក្នុងទឹកឃ្មុំវិញគឺមានប្រសិទ្ធិភាពបំផុតក្នុងការជួយលើកពណ៌ដល់បបូរមាត់ដែលធ្វើឲ្យមានពណ៌ស៊ីជម្ពូរដ៏ស្រស់ស្អាត។

A2

២.គ្រាប់ទទឹម និង ទឹកដោះគោ

គ្រាប់ទទឹមគឺសម្បូរទៅដោយសារធាតុម្យ៉ាងហៅថា Punicalagin ដែលអាចកាត់បន្ថយការកើនឡើងនៃកោសិកាមេឡានីន(កោសិកាដែលនាំឲ្យស្បែកខ្មៅ) និង ការពារស្បែកមាត់មិនឲ្យឡើងខ្មៅ ឬ ជាំនៅពេលត្រូវពន្លឺព្រះអាទិត្យនោះទេ។ ហើយសម្រាប់វិធីធ្វើគឺអ្នកគ្រាន់តែយកគ្រាប់ផ្លែទទឹមមកកិនឲ្យម៉ត់រួចលាយជាមួយនឹងគ្រីមទឹកដោះគោហើយទុកចោលរយៈពេល១៥នាទីសឹមលាងចេញជាការស្រេច។

A3


៣.ក្រូចឆ្មារ និង ប្រេងអាល់ម៉ុន

អ្នកប្រាកដជាធ្លាប់ដឹងពីមុនហើយថា ក្រូចឆ្មារគឺជាភ្នាក់ងារធ្វើឲ្យស្បែកភ្លឺថ្លា និង មិនប៉ះពាល់ដល់ស្បែកឡើយ។ ចំណែកឯប្រេងអាល់ម៉ុនវិញគឺមានប្រសិទ្ធិភាពក្នុងការផ្តល់សំណើមដល់ស្បែក។ ដូចនេះ អ្នកគ្រាន់តែលាយទឹកក្រូចឆ្មារមួយចំណិតជាមួយនឹងប្រេងអាល់ម៉ុន១ស្លាបព្រាបាយរួចលាបថ្នមៗមកលើបបូរមាត់គឺជាការស្រេច។

A4

៤.ក្រូចឆ្មារ និង ស្ករស

ប្រសិនបើអ្នកមិនមានប្រេងអាល់ម៉ុន ឬ ពិបាកក្នុងការរកទិញ អ្នកអាចប្រើស្ករសជំនួសក៏បានព្រោះស្ករសក៏មានមុខងារធ្វើឲ្យស្បែកមាត់កាន់តែទន់រលោងដោយសារវាបានជម្រុះកោសិកាចាស់ៗចេញផងដែរ។ ដូចនេះអ្នកគ្រាន់តែហាន់ក្រូចឆ្មារមួយចំណិតរួចរោយស្ករសពីលើហើយយកមកលុញថ្នមៗនៅលើបបូរមាត់រយៈពេលពីរទៅបីនាទីគឺជាការស្រេច។ ហើយលោកអ្នកអាចអនុវត្តវិធីនេះបីថ្ងៃម្តងបាន នោះអ្នកប្រាកដជាឃើញលទ្ធផលដ៏គួរឲ្យកត់សម្គាល់ជាមិនខាន៕

A5

ប្រភព ៖ បរទេស