គន្លឹះក្នុងការពាក់ម៉ាស់ដើម្បីទប់ស្កាត់ការរោលមុខ ឬ ឡើងមុន

ចាប់តាំងពីជម្ងឺកូវីដ១៩បានវាយលុកពិភពលោកតាំងពីចុងឆ្នាំ២០១៩មក គ្មាននរណាម្នាក់ដែលហ៊ានដើរចេញពីផ្ទះដោយគ្មានម៉ាស់នោះទេ។ ថ្វីត្បិតថាម៉ាស់អាចជួយទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងមានប្រសិទ្ធិភាពមែន ប៉ុន្តែវាក៏បានផ្តល់ផលវិបាកដល់អ្នកពាក់ផងដែរ។ ដោយក្នុងនោះមានមនុស្សជាច្រើនប្រឈមនឹងការឡើងរោលមុខ ឬ ឡើងមុនដោយសារការពាក់ម៉ាសរយៈពេលច្រើនម៉ោង។ ប៉ុន្តែកុំបារម្ភអី ព្រោះខាងក្រោមនេះគឺជាតិចនិចខ្លះដើម្បីទប់ស្កាត់ការឡើងមុន ឬ រោលដែលបណ្តាលមកពីការពាក់ម៉ាស់!

A1

១.សម្អាតមុខជានិច្ច

"

ភាគច្រើនបញ្ហាឡើងមុនគឺបណ្តាលមកពីធូលី និង ខ្លាញ់ដែលត្រូវបានរាំងស្ទះនៅក្រោមម៉ាស់ ហេតុដូចនេះហើយអ្នកគួរតែសម្អាតមុខឲ្យបានស្អាតជានិច្ចមុន និង ក្រោយពេលពាក់ម៉ាស់ជាមួយនឹងទឹកក្តៅឧណ្ឌៗ។

A2

២.ប្រើឡេសំណើម

ឡេសំណើមដែលមានគុណភាពល្អគឺអាចជួយការពារស្បែករបស់អ្នកពីភាពសម្ងួត និង ប្រៀបបានដូចជារនាំងការពារភាពកកិតរវាងស្បែកមុខ និង ម៉ាស់អញ្ចឹង។ ដូចនេះអ្នកគួរតែជ្រើសរើសឡេដែលគ្មានក្លិន និង មានសារធាតុ Ceramide និង Hyaluronic Acid ជាដើម។

A3


៣.ជៀសវាងការប្រើប្រាស់គ្រឿងសម្អាង

ប្រសិនបើអ្នកអាចជៀសបាន អ្នកមិនគួរផាត់មុខហើយពាក់ម៉ាសនោះទេ ដោយសារតែម៉ាស់នឹងបង្ខាំងគ្រឿងសម្អាងទាំងនោះនាំឲ្យស្ទះរន្ធញើស និង ឡើងមុន។ ម្យ៉ាងទៀត អ្នកគួរតែជៀសវាងផលិតផលណាដែលមានជាតិកាត់ខ្លាំងដូចជា Retinol ឬ Benzoyl Peroxide។

A4

៤.ប្រភេទម៉ាស់

ប្រសិនបើអ្នកប្រើម៉ាស់ក្រណាត់ នោះអ្នកត្រូវតែឧស្សាហ៍សម្អាតវាជាប្រចាំជាមួយនឹងសាប៊ូដែលគ្មានក្លិន និង ហាលវានៅកន្លែងដែលស្អាត ស្ងួត ឬ គ្មានសំណើមជាដើម។ តែប្រសិនបើអ្នកប្រើប្រាស់ម៉ាសប្រភេទ Surgical នោះអ្នកមិនអាចពាក់វាពីរ ឬ បីដងបាននោះទេ។ ហើយអ្នកជំនាញក៏គ្មានវិធីសាស្រ្តដើម្បីសម្អាតម៉ាសប្រភេទនោះដែរ ដូចនេះដើម្បីសុវត្ថិភាពអ្នកត្រូវតែប្រើវាតែម្តងរួចបោះចោល៕

A5

ប្រភព ៖ បរទេស