អត្ថប្រយោជន៍នៃការបរិភោគកាហ្វេគ្មានជាតិកាហ្វេអ៊ីន (Decaf Coffee)

សម្រាប់អ្នកដែលញុំាកាហ្វជាប្រចាំ ពួកគេគឺអាចញុំាពីរទៅបីកែវជារឿងធម្មតា តែចំពោះអ្នកដែលមិនចេះញុំាកាហ្វេវិញសូម្បីដាក់តែមួយចឹបប្រាកដជាញ័រដៃមិនខាន។ ហេតុដូចនេះហើយទើបអ្នកវិទ្យាសាស្ត្របានរិះរកកាហ្វេមួយប្រភេទដែលគ្មានជាតិកាហ្វេអ៊ីន(Decaf Coffee) ដើម្បីតម្រូវអ្នកដែលមិនអាចញុំាកាហ្វេបាន។ ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗទាំង៣នៃការបរិភោគកាហ្វេ Decaf៖

A1

១.មិនរំខានដំណេក និង កាត់បន្ថយភាពថប់បារម្មណ៍

"

ការបរិភោគកាហ្វេហួសកំណត់គឺអាចធ្វើឲ្យប៉ះពាល់ដល់ដំណេកដូចជាការគេងមិនលក់ជាដើម ប៉ុន្តែចំពោះកាហ្វេ Decaf វិញមិនត្រឹមតែជំនួយកម្លាំងប៉ុណ្ណោះទេ តែថែមទាំងគ្មានជាតិកាហ្វេអ៊ីនដែលរំខានដល់ដំណេកទៀតផង។ ចំណែកឯអ្នកដែលជួបប្រទះនឹងជម្ងឺថប់បារម្មណ៍ (Anxiety Disorder) ក៏អាចងាកមកជ្រើសរើសពិសារកាហ្វេដែលគ្មានជាតិកាហ្វេអ៊ីននេះវិញបានដែរ។

A2

២.មានសារធាតុប្រឆាំងអុកស៊ីតកម្មដូចទៅនឹងកាហ្វេធម្មតាដែរ


អ្នកដែលញុំាកាហ្វេជាប្រចាំក៏អាចងាកមកសាកល្បងកាហ្វេ Decaf វិញបានដែរ ដោយសារតែវាគឺមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មស្មើគ្នាដែរ។ មានន័យថាសារធាតុមួយនេះគឺមិនត្រូវបានបាត់បង់ក្នុងកំឡុងពេលដំណើរការចម្រាញ់នោះទេ។ ដូចនេះអ្នកដែលមិនអាចញុំាកាហ្វេបាន ក៏នៅតែអាចទទួលបានសារធាតុចិញ្ចឹមបានដូចគ្នាដែរ ដោយមិនចាំបាច់បរិភោគកាហ្វេដែលសម្បូរទៅដោយជាតិកាហ្វេអ៊ីននោះទេ។

A3

៣.ជាតិអាស៊ីតទាប

គេតែងតែបរិភោគកាហ្វេជាមួយនឹងទឹកដោះគោដើម្បីកាត់បន្ថយកម្រិតជាតិអាស៊ីត និង រសជាតិល្វីង ប៉ុន្តែវាអាចប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃសុខភាពទៅវិញ។ ចំណែកឯអត្ថប្រយោជន៍ចម្បងនៃកាហ្វេ Decaf នោះវិញ គឺមានកម្រិតជាតិអាស៊ីតដ៏ទាបជាងកាហ្វេធម្មតា។ ដូចនេះវាគឺជាជម្រើសល្អបំផុតសម្រាប់អ្នកដែលមានបញ្ហាបេះដូង ឬ ច្រាលទឹកអាស៊ីតក្រពះ៕

A4

ប្រភព ៖ បរទេស