រឿងអស្ចារ្យដែលសត្វឆ្កែអាចហិតដឹងពីខ្លួនម្ចាស់របស់វា!

សុនខគឺជាសត្វចិញ្ចឹមដែលឆ្លាតវៃ ស្មោះត្រង់ និង គួរឲ្យស្រលាញ់បំផុត ហើយពួកវាតែងតែចង់លេងជាមួយម្ចាស់ និង ចង់ដឹងថាម្ចាស់កំពុងធ្វើអ្វីទៀតផង។ ម្យ៉ាងទៀត អ្នកប្រាកដជាធ្លាប់ដឹងហើយថាសត្វឆ្កែពូកែហិតក្លិន ប៉ុន្តែក្រៅពីក្លិនតើអ្នកដឹងឬទេថាវាអាចមានញាណដឹងពីអ្វីខ្លះទៀត?

A1

១.អារម្មណ៍

"

មិនថាកើតទុក្ខ សប្បាយចិត្ត ឬ ស្រ្តេសនោះទេ សត្វឆ្កែគឺអាចមានញាណដឹងពីអារម្មណ៍របស់មនុស្សបានទាំងអស់ ព្រោះពួកវាអាចហិតដឹងនូវរាល់សារធាតុគីមីដែលបញ្ចេញ និង ផ្លាស់ប្តូរនៅក្នុងរាងកាយរបស់យើងបាន។ មិនតែប៉ុណ្ណោះទេ សត្វសុនខក៏អាចមើលដឹងនូវកាយវិការ ទឹកមុខ ការបញ្ចេញសម្លេងរបស់មនុស្សបានថែមទៀតផង។

A2

២.ទាក់ទាញចំណាប់អារម្មណ៍

សត្វឆ្កែអាចមានញាណដឹងនៅពេលដែលយើងមិនសូវខ្វាយខ្វល់ពីពួកវា ដូចជាដល់ពេលដែលត្រូវលេង ឬ ចេញដើរខាងក្រៅវានឹងទាក់ទាញចំណាប់អារម្មណ៍ឲ្យយើងលេងជាមួយវាតែម្តង។ ជួនកាលពេលខ្លះ ពួកវាឆ្លាតបែបខូចដូចជានៅពេលយើងមិនបានយកចិត្តទុកដាក់ ពួកវានឹងលួចយកនំស៊ី ឬ ខាំស្បែកជើងជាដើម។

A3

៣.ជម្ងឺ ស្ត្រេស និង ថប់បារម្មណ៍


សត្វឆ្កែមានឃានវិញ្ញាណខ្លាំងជាងមនុស្សរហូតដល់ទៅរាប់រយដងឯណោះ ដូចនេះពួកវាអាចហិតដឹងអំពីជម្ងឺមហារីក កម្រិតជាតិស្ករក្នុងឈាម អរម៉ូនស្ត្រេស និង សារធាតុគីមីផ្សេងៗជាដើម។ រីឯសត្វឆ្កែខ្លះត្រូវបានគេបង្ហាត់ឲ្យក្លាយជា Service Dog ដែលជាសត្វឆ្កែជួយមើលថែអ្នកមានជម្ងឺទឹកនោមផ្អែម ឬ ពិការភាពថែមទៀតផង។

A4

៤.ទំនុកចិត្ត

សត្វឆ្កែជាសត្វដែលស្មោះត្រង់ក៏ពិតមែន ប៉ុន្តែបើអ្នកកុហកវាច្រើនដងពេកនោះវានឹងលែងទុកចិត្តអ្នករហូត។ ដូចនេះ លើកក្រោយប្រសិនបើអ្នកសន្យាថានឹងឲ្យចំណីពួកវាស៊ី ចូរឲ្យពួកវាតាមដែលអ្នកបានសន្យាដើម្បីជៀសវាងពួកវាបាត់បង់ទំនុកចិត្តទៅលើអ្នក។

A5

៥.ផ្ទៃពោះ

អ្នកអាចនឹងធ្លាប់ឮថាស្ត្រីខ្លះដឹងថាខ្លួនមានផ្ទៃពោះក្រោយសុនខរបស់ខ្លួនទៅទៀត។ នេះដោយសារពួកវាអាចហិតដឹងការផ្លាស់ប្តូរនៃអរម៉ូន និង ចាប់អារម្មណ៍នូវការផ្លាស់ប្តូរអារម្មណ៍ ទម្លាប់ប្រចាំថ្ងៃរបស់ស្តី្រមានផ្ទៃពោះ ហើយជាពិសេសនោះគឺការផ្លាស់ប្តូរនៃទំហំនៃពោះតែម្តង៕

A6

ប្រភព ៖ បរទេស