សកម្មភាពដែលអ្នកគួរតែអនុវត្តជាប្រចាំដើម្បីពង្រឹងការចងចាំអោយបានប្រសើរជាងមុន

ទំនាក់ទំនងរវាងការធ្វើសកម្មភាពរាងកាយ និង ដំណើរការប្រព័ន្ធខួរក្បាលគឺពិតជាមានសារៈសំខាន់ណាស់។ ហើយការធ្វើចលនាផ្សេងៗគឺមិនត្រឹមតែល្អក្នុងរក្សារាងនោះទេ ប៉ុន្តែវាថែមទាំងជួយដល់សុខភាពខួរក្បាល និង ជំនួយដល់ការចងចាំថែមទៀតផង។

ខាងក្រោមនេះគឺជាសកម្មភាពដែលអ្នកគួរតែអនុវត្តជាប្រចាំដើម្បីពង្រឹងការចងចាំអោយបានប្រសើរជាងមុន៖

A1

"

១.លំហាត់ប្រាណ

ទោះបីជាគ្រាន់តែពុតខ្លួនបន្តិចបន្តួចជាប្រចាំក៏អាចជំនួយដល់ការផ្ចង់អារម្មណ៍បានល្អជាងមុនដែរ។ ហើយការធ្វើសកម្មភាពដូចជាដកដង្ហើមយឺតៗ ដើរហាត់ប្រាណ ហែលទឹក ឬ ជិះកង់ជាដើម គឺសុទ្ធសឹងតែជាសកម្មភាពបំប៉នដល់សុខភាពខួរក្បាលរបស់អ្នក។

A2

២.ការរាំ

អ្នកវិទ្យាសាស្រ្តបានរកឃើញថា ការរាំអាចកាត់បន្ថយហានិភ័យប្រឈមនឹងជម្ងឺវង្វេងទៅថ្ងៃខាងមុខបាន។ ព្រោះការរាំតាមចង្វាក់តន្ត្រីបានបង្ហាត់ខួរក្បាលឲ្យចាប់យកចង្វាក់ភ្លេងរួចធ្វើការបកស្រាយតាមរយៈការកម្រើកខ្លួនតាមចង្វាក់នោះ ដែលនាំឲ្យពង្រឹងដំណើរការខួរក្បាល និង ធ្វើឲ្យខួរក្បាលមានសុខភាពល្អ។


A3

៣.ដើរ

ការដើរជាប្រចាំគឺជាជម្រើសល្អបំផុតសម្រាប់អ្នកដែលចង់ពង្រឹងសុខភាពខួរក្បាល ព្រោះវាមិនត្រឹមតែជំនួយដល់ការចងចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សុខភាពបេះដូងទៀតផង។ ម្យ៉ាងទៀត ការដើរក៏បានដឹកនាំឲ្យអុកស៊ីសែនចូលទៅកាន់គ្រប់ផ្នែកនៃរាងកាយរួមទាំងខួរក្បាលផងដែរ។

A4

៤.កីឡា

កីឡាគ្រប់ប្រភេទគឺសុទ្ធតែមានអត្ថប្រយោជន៍ក្នុងការពង្រឹងទាំងសុខភាពរាងកាយ និង ខួរក្បាល។ ហើយនៅពេលដែលកំពុងប្រកួតក្នុងកីឡាអ្វីមួយ រាងកាយ និង ខួរក្បាលរបស់អ្នកនឹងធ្វើការជាមួយគ្នាដើម្បីយកជ័យជម្នះទៅលើដៃគូប្រកួត ដែលនាំឲ្យផ្នែកទាំងពីរនោះសកម្មហើយធ្វើឲ្យមានការវិវត្តន៍ជានិច្ច៕

A5

ប្រភព ៖ បរទេស