តោះ! មកស្គាល់អាគារទាំង ៦ ដែលខ្ពស់ជាងគេលើពិភពលោក

គ្រប់អាគារធំៗខ្ពស់ៗនាពេលបច្ចុប្បន្ននេះគឺសុទ្ធតែមានតម្រូវការខ្លាំងណាស់ សម្រាប់ការដំណើរការអាជីវកម្មខ្នាតធំ និង ធ្វើជាលំនៅដ្ឋានបែបCondoជាដើម។ ប៉ុន្តែនៅក្នុងចំណោមអាគារទាំងអស់នោះ យើងបានសង្កេតឃើញថាមានអាគារខ្លះគឺខ្ពស់ខ្លាំងបំផុត ដែលអាចនិយាយបានថាខ្ពស់ជាងគេនៅលើពិភពលោកតែម្តង។

តោះកុំអោយខាតពេលយូរ មកដឹងពីកម្ពស់អាគារដែលខ្ពស់ជាងគេទាំង៦នៅលើពិភពលោកទាំងអស់គ្នា!

A1

"

១.អាគារ TAIPEI 101

អាគារមួយនេះ មានឈ្មោះថា TAIPEI 101 ដែលជាអតីតមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលមានស្ថាបនិកឈ្មោះថា C.Y. Lee និង ដៃគូរសហការណ៍ជាច្រើនទៀតដែលស្ថិតនៅក្នុងប្រទេសតៃវ៉ាន់។ អាគារមួយនេះត្រូវបានគេដឹងថាមានកម្ពស់រហូតដល់ទៅ ១០១ជាន់ ដែលរាប់បានថាជាកម្ពស់ដែលខ្ពស់ជាងគេ និង ស្រស់ស្អាតបំផុតនៅពេលយប់។

A2

២.អាគារ CITIC Tower

CITIC Tower គឺជាអាគារដ៏ខ្ពស់កបពពកមួយដែលស្ថិតនៅទីក្រុង Beijing នៃប្រទេសចិន ដែលមានកម្ពស់ ៥៣០ ម៉ែត្រ / ១.៧៣៩ ហ្វីត និង មានរហូតដល់ទៅ៩៧ជាន់។ ហើយសព្វថ្ងៃនេះវាគឺមានមុខងារជាការរិយាល័យសម្រាប់ក្រុមហ៊ុនខ្នាតធំមួយផងដែរ។

A3

៣.អាគារ Tianjin CTF Finance Centre

អាគារមួយនេះគឺស្ថិតនៅចំកណ្តាលទីក្រុង Tianjin នៃប្រទេសចិន ដែលទើបបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០១៩ថ្មីៗនេះ។ ហើយអាគារដ៏ស្រស់ស្អាតមួយនេះ មានកម្ពស់រហូតដល់ទៅ ៥៣០ ម៉ែត្រ / ១.៧៣៩ ហ្វីត និង មាន ៩៧ជាន់ ដែលមានមុខងារជាសណ្ឋាគារដ៏ប្រណិត និង មានជាខុនដូរសម្រាប់ការស្នាក់នៅដ៏ស៊ីវិល័យថែមទៀតផង។


A4

៤.អាគារ One World Trade Center

អាគារដ៏ខ្ពស់ដាច់គេមួយនេះគឺស្ថិតនៅក្នុងសហរដ្ឋអាមេរិក ដែលមានកម្ពស់៥៤១.៣ ម៉ែត្រ / ១.៧៧៦ ហ្វីត និង មាន ៩៤ជាន់ ដែលបានបញ្ចប់ការសាងសងកាលពីឆ្នាំ ២០១៤។ ម្យ៉ាងទៀតវាមានមុខងារគឺជាការិយាល័យជាន់ខ្ពស់នៃក្រុមហ៊ុនយក្សជាច្រើននៅក្នុងសហរដ្ឋអាមេរិកផងដែរ។

A5

៥.អាគារ Lotte World Tower

ចំណែកអាគារមួយនេះវិញ គឺស្ថិតនៅចំនុចនៃបេះដូងរបស់ប្រទេសកូរ៉េ ដែលបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០១៧។ វាមានកម្ពស់ខ្ពស់ជាងគេរហូតដល់ ៥៥៤.៥ ម៉ែត្រ / ១.៨១៩ ហ្វីត និង មាន ១២៣ ជាន់ ដែលមានមុខងារជាច្រើនដូចជា ការិយាល័យ សណ្ឋាគារ និង ជាលំនៅដ្ឋានផងដែរ។

Photo_2021 10 07_16 27 30

៦.អាគារ Makkah Royal Clock Tower

អាគារដ៏ខ្ពស់មួយនេះគឺស្ថិតនៅក្នុងទីក្រុងមេកា នៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលវាមានកម្ពស់រហូតដល់ទៅ៦០១ ម៉ែត្រ / ១.៩៧២ ហ្វីត និង មាន១២០ ជាន់។ អាគារមួយនេះគឺពិតជាមានរូបរាងដ៏ស្រស់ស្អាត និង មានភាពទាក់ទាញជាខ្លាំង។ មួយវិញទៀតវាមានមុខងារជាសណ្ឋាគារ និង ជាលំនៅដ្ឋាន ហើយជាពិសេសនោះក៏មានផ្នែកខ្លះសម្រាប់ជួលអោយអតិថិជនរបស់ពួកគេផងដែរ៕

Photo_2021 10 07_16 28 56

ប្រភព ៖ បរទេស