សូមប្រយ័ត្ន! កុំបរិភោគអាហារទាំងពីរប្រភេទនេះក្នុងពេលតែមួយអោយសោះ

វាជារឿងមិនចម្លែកទេដែលយើងតែងតែញុំាអាហារលាយគ្នាពីរ ឬ បីប្រភេទក្នុងពេលតែមួយ ។ យ៉ាងណាមិញ អាហារខ្លះគឺមិនត្រូវបានណែនាំឲ្យញុំាលាយគ្នាក្នុងពេលតែមួយនោះទេ ព្រោះវានឹងនាំឲ្យធ្វើទុក្ខក្រពះ ហើមពោះ និង រាគជាដើម ឬ អាចបណ្តាលឲ្យពុលថែមទៀតផង។ ហើយអាហារដែលអ្នកគួរជៀសវាងទាំងនោះរួមមាន៖

A1

១.អាហារមានជាតិប្រូតេអ៊ីនខ្ពស់

"

ការបរិភោគអាហារដែលមានជាតិប្រូតេអ៊ីនគឺជារឿងដែលសំខាន់ ប៉ុន្តែការបរិភោគលើសកំណត់ពេកនឹងនាំឲ្យប៉ះពាល់ដល់សុខភាពទៅវិញ។ ក្នុងនោះស៊ុត និង សាច់ជ្រូក៣ជាន់គឺជាអាហារពេលព្រឹកដែលគេតែងនិយមបរិភោគ តែវាបែរជាមិនត្រូវបានអ្នកជំនាញណែនាំឲ្យញុំាស្របពេលតែមួយនោះទេ។ ដោយសារតែអាហារទាំងពីរប្រភេទនេះមានជាតិប្រូតេអ៊ីនខ្ពស់ ដែលនាំឲ្យប្រើពេលយូរដើម្បីរំលាយ ដូចនេះវាអាចបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររស់អ្នក។

A2

២.ទឹកដោះគោ និង ផ្លែឈើមានជាតិអាស៊ីត

ទឺកដោះគោគឺត្រូវការពេលយូរដើម្បីរំលាយអស់ ហើយប្រសិនបើអ្នកញុំាវាជាមួយនឹងទឹកក្រូច ឬ ទឹកក្រូចឆ្មារទៀត នោះវានឹងនាំឲ្យទឹកដោះគោ(កក)នៅក្នុងក្រពះរបស់អ្នកជាក់ជាមិនខាន។ ម្យ៉ាងទៀត អ្នកគួរបរិភោគទឹកក្រូច ឬ ផ្លែឈើដែលមានជាតិអាស៊ីតឲ្យបានយ៉ាងតិចមួយម៉ោងមុននឹងបរិភោគទឹកដោះគោតាមក្រោយ ដើម្បីជៀសវាងការប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។

A3

៣.ទឹកដោះគោ និង ផ្លែចេក


គេតែងតែនិយមញុំាផ្លែចេកក្រឡុកជាមួយនឹងទឹកដោះគោ ប៉ុន្តែតាមពិតទៅការលាយអាហារទាំងពីរប្រភេទនេះចូលគ្នានឹងនាំឲ្យក្រពះរបស់អ្នកពិបាកធ្វើការរំលាយណាស់។ ហើយប្រសិនបើអ្នកចូលចិត្តញុំាចេកក្រឡុកទឹកដោះគោ អ្នកក៏អាចបន្ថែមម្សៅឈើអែម(Cinnamon Powder) ឬ ម្សៅ Nutmeg បន្តិចដើម្បីសម្រួលដល់ប្រព័ន្ធរំលាយអាហារបានដែរ។

A4

៤.អាហារជាមួយនឹងផ្លែឈើ

ផ្លែឈើគឺពិតជាល្អសម្រាប់សុខភាព ប៉ុន្តែការញុំាអាហារបណ្តើរ ផ្លែឈើបណ្តើរគឺមិនល្អសម្រាប់សុខភាពឡើយ ដូចនេះសូមអ្នកជៀសវាងការបរិភោគផ្លែឈើជាមួយនឹងអាហារជាដាច់ខាត។

A5

៥.អាហារដែលមានជាតិឈីស និង ទឹកត្រជាក់

នរណាដែលមិនចូលចិត្តញុំាភីស្សាបណ្តើរ បឺតទឹកក្រូចត្រជាក់ៗបណ្តើរនោះ? ប៉ុន្តែការពិតទៅវានាំឲ្យប៉ះពាល់ដល់សុខភាពទៅវិញទេ ដោយសារការំលាយអាហារ និង ភេសជ្ជះពីរនេះចូលគ្នានាំឲ្យរាងកាយពិបាកក្នុងការសម្រូបយកដែលនាំឲ្យអ្នកឈឺពោះ ឬ ចុកក្រពះជាដើម៕

Cola

ប្រភព ៖ បរទេស