ប្រវត្តិផ្ទះខ្មោច LaLaurie Mansion ដែលល្បីរន្ទឺនៅលោកខាងលិច

ប្រសិនបើអ្នកធ្លាប់បានអានរឿងខ្មោចដែលទាក់ទងនឹងទីក្រុង New Orleans អ្នកប្រាកដជាធ្លាប់បានលឺពីផ្ទះ LaLaurie Mansion ជាក់ជាមិនខាន។ ដោយផ្ទះខ្មោចនៅសហរដ្ធអាមេរិកមួយនេះបានឆ្លងកាត់ប្រវត្តិដ៏ព្រឺព្រួចជាច្រើនសម័យកាល និង នូវតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនរហូតមកដល់សព្វថ្ងៃនេះ។

A1

គួរអោយដឹងដែរថា អស់រយៈពេលប្រហែល២០០ឆ្នាំមកហើយ ដែលគេតែងនិយាយតៗគ្នាពីរឿងរ៉ាវព្រឺព្រួចដែលបានកើតមាននៅក្នុងផ្ទះខ្មោចមួយនេះ។ យ៉ាងណាមិញ វាមិនមានអ្វីចម្លែកនោះទេ ព្រោះខ្មោចដែលចងពៀរផ្ទះមួយនេះគឺអាចជាទាសករដែលអ្នកស្រី LaLaurie បានឃុំទុក។ ម្យ៉ាងទៀតគេតែងតែឮសម្រែកចេញពីបន្ទប់មួយនោះជារឿយៗថែមទៀតផង។

"

A2

តាមពិតទៅអ្នកស្រី Marie Delphine Macarty គឺបានកើតនៅក្នុងត្រកូលអ្នកមានស្តុកស្តម្ភម្នាក់ ហើយអ្នកស្រីធ្លាប់ជាក្មេងស្រីដែលទន់ភ្លន់ និង គួរឲ្យស្រលាញ់ណាស់ តែមិននឹកស្មានថានៅពេលដែលអ្នកស្រីទទួលបានងារជាម្ចាស់ស្រីនៃផ្ទះមួយនេះចរិករបស់អ្នកស្រីហាក់បីផ្លាស់ប្តូរ៣៦០ដឺក្រេ និង រហូតជាប់ឈ្មោះជាម្ចាស់ស្រីដ៏កំណាចថែមទៀតផង។ អ្វីដែលចម្លែកនោះគឺស្វាមីរបស់អ្នកស្រីពីរនាក់បានស្លាប់ដោយគ្មានមូលហេតុនោះឡើយ ហើយរហូតមកដល់ស្វាមីទីបីទើបគេចាប់ផ្តើមកើតមានការសង្ស័យមកលើអ្នកស្រី។

A3


ដោយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៣៤ វិមានរបស់អ្នកស្រី LaLaurie ត្រូវបានភ្លើងឆេះយ៉ាងសណ្ធោរសណ្ធៅ និង បានលាតត្រដាងនូវការពិតនៃការរស់នៅដ៏សែនលំបាកវេទនារបស់ទាសករជនជាតិស្បែកខ្មៅដែលរងការជិះជាន់ វាយដំធ្វើបាប និង បង្អត់អាហារពីសំណាក់លោកស្រី និង ក្រុមគ្រួសារ។ នៅពេលដែលប៉ូលីសបានទៅដល់កន្លែងកើតហេតុ គេបានឃើញស្រីចំណាស់ម្នាក់ត្រូវបានគេចងទុកដូចសត្វធាតុនៅក្នុងផ្ទះបាយ។ ហើយស្ត្រីនោះបានសារភាពថាគាត់ជាអ្នកដុតផ្ទះមួយនេះក្នុងបំណងចង់ធ្វើអត្តឃាត ដោយសារតែគាត់ខ្លាចអ្នកស្រី LaLaurie យកគាត់ទៅបន្ទប់ធ្វើទារុណកម្មដូចទាសករដទៃទៀត។ គាត់បានបន្ថែមទៀតថា អ្នកដែលបានទៅដល់បន្ទប់នោះហើយគឺគ្មាននរណាម្នាក់ត្រឡប់មកវិញនោះទេ។ ដូច្នេះហើយអ្នកស៊ើបអង្កេតក៏បានទៅត្រួតពិនិត្យបន្ទប់មួយនោះ រួចក៏បានប្រទះឃើញរូបភាពដ៏គួរឲ្យរន្ធត់ និង មិនគួរឲ្យជឿនោះឡើយ។ ដោយក្នុងនោះពួកគេបានរកឃើញសាកសពដែលត្រូវបានកាត់ដាច់ចេញពីដងខ្លួន ក្បាលដោយក្បាល ដៃដោយដៃ ហើយសាកសពខ្លះត្រូវបានពន្យួរជាដើម។ ម្យ៉ាងទៀត គេក៏បានរកឃើញសាកសពក្មេងស្រីម្នាក់ដែលត្រូវបានអ្នកស្រីនោះសម្លាប់រួចកប់ផងដែរ។

A4

លុះកន្លងបានយូរឆ្នាំទៅ គេក៏បានកែប្រែវិមាននោះទៅជាអាផាតមិន ប៉ុន្តែអ្នកដែលជួលបន្ទប់នៅទីនោះម្នាក់ត្រូវបានស្លាប់ដោយគេជឿថាដោយសារព្រលឹងចងពៀររបស់ខ្មោចទាសករទាំងនោះ។ ហើយនៅពាក់កណ្តាលសតវត្សទី១៩ គេក៏យកកន្លែងនោះធ្វើជាសាលារៀនក្មេងស្រី ប៉ុន្តែក្មេងៗទាំងនោះតែងតែជួបហេតុការណ៍ចម្លែកៗ និង គួរឲ្យខ្លាចជារឿយៗ។ ហេតុនេះហើយទើបមកដល់សព្វថ្ងៃនេះគេបានទុកវិមាន LaLaurie Mansion នេះចោល ប៉ុន្តែវាក៏បានក្លាយទៅជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនានៅទីក្រុង New Orleans យ៉ាងមានប្រជាប្រិយភាព៕

 

ប្រភព ៖ បរទេស