ដើម្បីយកឈ្នះចិត្តអ្នកអាន ក្នុងនាមជាអ្នកនិពន្ធតើអ្នកត្រូវធ្វើបែបណាខ្លះ?

មុននិយាយដល់ចំណុចនៃការយកឈ្នះអ្នកអាន KhnongSrokPlus ចង់ពន្យល់បន្តិចពីអត្ថន័យរបស់ពាក្យថា "ឈ្នះចិត្តអ្នកអាន" ដែលន័យថា និពន្ធរឿងយ៉ាងណា ដើម្បីទទួលបានការគាំទ្រពីអ្នកអាន វាប្រៀបប្រដូចទៅនឹងន័យធៀប វិធីយកឈ្នះចិត្តអ្នកអាន។

 

១. និពន្ធរឿងកុំឈប់

"

To Win Reader2

ការនិពន្ធមិនឈប់ប្រៀបដូចជាការរៀនសូត្រពីខ្លួនឯងអ៊ីចឹង និពន្ធខ្លួនឯង ស្វែងយល់ពីកំហុសរបស់ខ្លួនឯង និងការអភិវឌ្ឈ ព្រោះនៅពេលដែលអ្នកទាំងអស់គ្នាព្យាយាមនិពន្ធ ហើយអានដើម្បីស្វែងរកពីចំណុចខ្វះខាតរបស់ខ្លួនឯងនោះ ការសរសេររបស់អ្នកទាំងអស់គ្នានឹងមានការអភិវឌ្ឍ ហើយសាច់រឿងរបស់អ្នកទាំងអស់គ្នានឹងកាន់តែល្អជាក់ជាមិនខាន។ បន្ថែមពីលើនេះ នៅពេលដែលសាច់រឿងរបស់ទាំងអស់គ្នាមានលក្ខណៈល្អប្រសើរ ពេលនោះនឹងមានអ្នកអានជាច្រើនដែលនឹងចូលមកគាំទ្រស្នាដៃរបស់យើងជាមិនខាន។

២. កុំតបនឹងពាក្យរិះគន់

To Win Reader1

ជាទូទៅការរិះគន់មានពីរប្រភេគឺ ការរិះគន់ដើម្បីស្ថាបនា និងមួយទៀតគឺការរិះគន់ដើម្បីជាន់ពន្លិច។ ទោះបីជាយ៉ាងណាក៏ដោយ ការតបតទៅវិញ ដោយការបកស្រាយ ឬ ការប្រកែកយកឈ្នះ មិនមែនជារឿងដែលយើងត្រូវធ្វើនោះទេ។ ប្តូរពីការប្រកែកយកឈ្នះ អ្នកគួរតែប្រើពាក្យពីរោះៗដើម្បីយកមកជំនួសវិញ ដែលពាក្យទាំងនោះមានដូចជា “អរគុណសម្រាប់ការយល់ឃើញ” “ការយល់ឃើញរបស់បងល្អណាស់” “ខ្ញុំកែប្រែចំណុចទាំងនេះ”។ល។ ការដែលអ្នកនិពន្ធនិយាយបែបនេះ នឹងបង្ហាញទៅកាន់អ្នកអានថាអ្នកនិពន្ធមាន ភាពចាស់ទុំ និងកម្រិតអប់រំខ្ពស់ដែលសក្តិសមសម្រាប់ការងារមួយនេះ។ ហើយអ្វីដែលអ្នកនិពន្ធត្រូវដឹងនោះគឺ អ្នកនិពន្ធត្រូវទទួលយកគ្រប់យ៉ាង ប៉ុន្តែអ្នកនិពន្ធកែតែចំណុចណាដែលអ្នកនិពន្ធខ្លួនឯងគិតថាគួរតែកែទៅបានហើយ។


៣. ខំប្រឹងរក្សាតែអ្នកអានណាដែលល្អ

To Win Reader 6

Multiracial Group Of Young People Taking Selfie

អ្នកអានដែលល្អ ប្រៀបដូចជាមិត្តដ៏ល្អសម្រាប់យើងអ៊ីចឹង ព្រោះពួកគាត់នឹងនៅក្បែរយើង ចាំជួយយើង និងនៅគាំទ្រយើងជានិច្ច។ នេះហើយជាមូលហេតុដែលអ្នកនិពន្ធត្រូវរក្សាពួកគាត់ឱ្យល្អ។

ត្រង់ចំណុននេះ ដើម្បីថែរក្សាអ្នកអានដែលល្អៗឱ្យបាន អ្នកនិពន្ធត្រូវ៖

១. រួសរាយទាំងក្នុងបណ្តាញសង្គម និងនៅខាងក្រៅ

២. កុំឆ្មើងឆ្មៃពេលបានល្បីបន្តិចបន្តួច ពោលគឺរក្សាអត្តចរិតរបស់យើងពីមុនបែបណា ហើយពេលមានអ្នកស្គាល់ច្រើន ក៏អត្តចរិតរបស់យើងដូចមុនដដែល

៣. ព្យាយាមអភិវឌ្ឍស្នាដៃនិពន្ធថ្មីៗឱ្យច្រើនតាមតម្រូវការរបស់អ្នកអាន៕

អត្ថបទ៖ ជូន & ហៀប រក្សា