លោកព្រឹទ្ធាចារ្យ ហេ ជុនសិ ជំនួយការអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានទទួល​ម.រ.ណ.ភាព ក្រោយមានវិជ្ជមានកូ.វី.ដ.១.៩

យោងតាមការបង្ហោះជាសារធារណៈរបស់ក្រុមអ្នកស្រាវជ្រាវ ក្រុមព្រះសុរិយា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២១ ទាក់ទិននឹង ដំណឹងដ៏សែនសោកស្តាយបំផុត លោកព្រឹទ្ធាចារ្យ ហេ ជុនសិ តន្ត្រីករវីយូឡុងជើងចាស់ និងជាជំនួយការអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានទទួល​ម.រ.ណភាព ក្រោយមានវិជ្ជមានកូ.វី.ដ.១.៩

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលក្រុមព្រះសុរិយាបានរៀបរាប់៖

244754144_2978557932359985_447796855138306724_n

"

លោកព្រឹទ្ធាចារ្យ ហេ ជុនសិ អតីតតន្ត្រីករវីយូឡុងជើងចាស់ និងជាជំនួយការដ៏ជិតស្និទ្ធបំផុតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កាលពីទសវត្ស៧០​ បានទទួលម.រ.ណភាពហេីយ​ នៅម៉ោង ១២ : ៤៥ នាទី ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១នេះ នៅមណ្ឌលព្យាបាលជំងឺកូ.វី.ដ.១.៩ ស្តាតអូឡាំពិក ដោយជំងឺប្រចាំកាយផង និងការវាយលុកយ៉ាងសាហាវពីជំងឺកូ.វី.ដ.១.៩ផង។

Hq720

តាមការរៀបរាប់របស់ញាតិមិត្ត និងក្រុមគ្រួសារលោកបានអោយដឹងថា ជាច្រើនឆ្នាំមកហេីយ លោក​ ហេ​ ជុនសិ​ មានជំងឺលើសឈា.ម និងកៀបសរសៃចង្កេះរ៉ាំរ៉ៃ

D4QKApfU0AAInIU

កាលពីសប្ដាហ៍មុន​ លោកព្រឹទ្ធាចារ្យទទួលទានអ្វីលែងបាន ក្រុមគ្រួសារក៏បានបញ្ជូនលោកទៅមន្ទីរពេទ្យ ជោរ៉ៃ (ច្បារអំពៅ) តែគេធ្វើរ៉ាប៉ីតតេស្ត ឃើញមានវិជ្ជមានកូ.វី.ដ គេក៏បញ្ជូនមកមណ្ឌលព្យាបាលកូ.វី.ដ នៅស្តាតអូឡាំពិក ហើយក្រុមគ្រួសារពេទ្យនៅទីនោះព្យាយាមសង្គ្រោះអាយុជីវិតលោកយ៉ាងយកចិត្តទុកដាក់បំផុត តែអកុសលស្ថានភាពជំងឺរបស់លោកមានអាការៈធ្ងន់ធ្ងរពេកពុំអាចទប់ទល់បាន។

Maxresdefault

លោក ហេ ជុនសិ ជាតន្រ្តីករដ៏ជំនាញផ្នែកវីយូឡុងតាំងពីទសវត្ស៦០ និងជាអ្នកនិពន្ធបទភ្លេង ជាអ្នកសម្រួលតន្រ្តី និងជាអ្នកដឹកនាំភ្លេងប្រគំដ៏ពូកែមួយរូបផងដែរ ស្នាដៃសំខាន់ៗដែលលោកបានកសាងរួមមាន បទ វាលស្រែមួយរយ , បទ សោភិនីមាសស្នេហ៍ , បទ ចន្ទពេញបូរមី , បទ សំរែកស្នេហ៍កម្មលោកិយ៍ , បទ តាមកម្មផល , បទ ស្តាយអើយសែនស្តាយ , បទ ជួយបង , បទ បេះដូងកំព្រា , បទ ស្នេហ៍យើង , បទ ថ្ងៃស្អែកបែកគ្នា ជាដើម។


Download

ទន្ទឹមនិងនេះ ក្នុងសម័យសាធារណរដ្ឋខ្មែរ លោកក៏បានក្លាយជាជំនួយការផ្ទាល់របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងជារត់​ការថតថាសចម្រៀងសម្រាប់ផលិតកម្មធំៗទៀតផង។

ក្នុងវិស័យសិល្បៈចម្រៀងខ្មែរ លោកព្រឹទ្ធាចារ្យ ហេ ជុនសិ គឺជាសាក្សីរស់ដំសំខាន់ដែលនៅចងចាំរឿងរ៉ាវជាច្រើនទាំងរឿងរ៉ាវសិល្បៈ និងរឿងរ៉ាវឯកជនរបស់សិល្បករល្បីៗជាច្រើន។

D4QKApfU0AAInIU

កាលពីឆ្នាំ២០១៦ ក្រុមព្រះសុរិយាបានជួបលោកដោយផ្ទាល់ និងបានកត់ត្រាប្រវត្តិលោកទុក ជាមួយមរតកស្នាដៃលោក នៅខណះពេលនោះលោកបានស្ម័គ្រចិត្តធ្វើជាសាក្សីមួយរូបក្នុងការបំពេញលក្ខខណ្ឌទទួលកម្មសិទ្ធិបញ្ញាស្នាដៃចម្រៀងរបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿនចំនួន៤១បទ។

Download (1)

ជាមួយគ្នានេះដែរ យើងខ្ញុំក៏សូមចូលរួមរំលែកម.រ.ណទុ.ក្ខដ៏ក្រៀមក្រំជាមួយគ្រួសារស.ពផង និងសូមបួងសួងដល់ដួងវិ.ញ្ញា.ណក្ខ.ន្ធ លោកព្រឹទ្ធាចារ្យ ហិ ជុនសិ សូមអញ្ជើញទៅកាន់បរមសុខឋានកុំបីឃ្លាងឃ្លាតឡើយ។

វីរភាព និងមរតកស្នាដៃរបស់លោកព្រឹទ្ធាចារ្យក្នុងវិស័យសិល្បៈចម្រៀងខ្មែរ ប្រជាជាតិខ្មែរទាំងមូលនៅចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយ។

សូមជម្រាបផងដែរថា លោកព្រឹទ្ធាចារ្យ ហេ ជុនសិ កើតថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤១ នៅស្រុកសៀមរាប ខេត្តសៀមរាប ក្នងត្រកូលគ្រួសារកសិករ។ លោកបានចូលបំរើក្នុងវិស័យសិល្បៈតាំងពីដើមទសវត្ស៦០។

ប្រភព៖ ក្រុមព្រះសុរិយា