ភាពយន្តបុរាណខ្មែររឿង ពិជ័យវង្សា ដ៏ល្បីល្បាញក្នុងសម័យយុគមាស(មានវីឌីអូ)

យោងតាមការបង្ហោះរបស់ក្រុមអ្នកស្រាវជ្រាវ ក្រុមព្រះសុរិយា ភាពយន្តបុរាណខ្មែររឿង ពិជ័យវង្សា ដ៏ល្បីល្បាញក្នុងសម័យយុគមាស។

ខាងក្រោមនេះគឺជាអត្ថន័យទាំងស្រុងដែល ក្រុមព្រះសុរិយាបានរៀបរាប់៖

១

"

ភាពយន្តរឿង ពិជ័យវង្សា បានផលិតនៅឆ្នាំ១៩៦៦ ដោយផលិតកម្ម វណ្ណចន្ទភាពយន្ត ដឹកនាំរឿងដោយ លោក ឱ ឌុំ

២

ខ្សែភាពយន្តដ៏ល្បីល្បាញនេះ រួមប្រជុំតារាល្បីៗនៃកម្ពុជាមាន លោក ជា យុទ្ធថន , នាង ទិត្យ វិជ្ជរ៉ាដានី , លោក ណុប ណែម , នាង ទេព កន្នរី (ឆវី វត្តី) , នាង សាក់ស៊ី ស្បោង , ម៉ែ ម៉ឺន , ឱ ផូ , កណ្តុរ គ្រុន , ម៉ាក់ បូ , ម៉ុង ដូលីន , ណូយ៉ា , អុឹម​ ផុន និងលោកស្រី កែវ វង្សម៉ារី ជាដើម។

៣


មហាសំណាងដ៏វិសេសវិសាលណាស់ ដែលភាពយន្តនេះនៅសេសសល់នាទឹកដីប្រទេសថៃ លុះមកដល់ឆ្នាំ២០១៨ ក្រុមព្រះសុរិយាបានទិញភាពយន្តនេះពីប្រទេសថៃ ហើយរក្សាទុកដល់សព្វថ្ងៃ។

សំណល់នៃភាពយន្តនេះគឺ នៅសេសសល់សំឡេងដើម តែអនិច្ចាបាត់បង់ផ្នែកធំៗជាច្រើននាទី ដែលនៅសេសសល់ត្រឹមតែ១ម៉ោងប៉ុណ្ណោះ។

៤

៥

៦

សូមជម្រាបផងដែរថា កាលពីឆ្នាំ២០១៩កន្លងទៅ ក្រុមព្រះសុរិយាបានបញ្ចាំងភាពយន្តនេះដោយឥតគិតថ្លៃរួចទៅហើយនៅក្នុងកម្មវិធីមួយម៉ឺនអាល័យលើកទី៥ ដោយបានទទួលជោគជ័យយ៉ាងខ្លាំងក្លា។

ប្រភព៖ ក្រុមព្រះសុរិយា