អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការសាងសង់ស្ពានថ្មីនៅរមណីយដ្ឋានក្បាលស្ពាន

យោងតាមការបង្ហោះរបស់ អាជ្ញាធរជាតិអប្សរា ទាក់ទិននឹង ការចាប់ផ្ដើមដំណើរការសាងសង់ស្ពានថ្មីនៅរមណីយដ្ឋានក្បាលស្ពាន។

ខាងក្រោមនេះគឺជាអត្ថន័យទាំងស្រុងដែល អាជ្ញាធរជាតិអប្សរា បានរៀបរាប់៖

243011368_1885445514995701_4450382816640728510_n

"

ក្រុមការងារអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការសាងសង់ស្ពានថ្មីជំនួសស្ពានចាស់នៅតំបន់រមណីយដ្ឋានក្បាលស្ពានឱ្យប្រសើរឡើងវិញ ។

243377861_1885445724995680_4754718187482363905_n

លោក ពុទ្ធ សុទ្ធ មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ឱ្យដឹងថា៖ ស្ពានឈើចាស់នៅរមណីយដ្ឋានក្បាលស្ពាន បានរងនូវការខូចខាត ចាស់ទ្រុឌទ្រោម ដោយអាកាសធាតុ និងអាយុកាល។ ការសាងសង់ស្ពានថ្មីនេះ មានទំហំទទឹង២.៤ម៉ែត្រ បណ្ដោយប្រវែង១២ម៉ែត្រ ធ្វើពីបេតុងក្រាលក្តារ។

ដំណើរការសាងសង់ស្ពានចាប់ដំណើរការពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕


243109910_1885445621662357_4368837020517136044_n

243118304_1885445678329018_2482256857848901492_n

243230109_1885445774995675_4988229581265122665_n

245550867_1885445564995696_6039703963069425691_n

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី

រូបភាព៖ លោក ពុទ្ធ សុទ្ធ

ប្រភព៖ អាជ្ញាធរជាតិអប្សរា