ការជួបពិភាក្សាការងាររវាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត Devyani Khobtragade

យោងតាមការបង្ហោះរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: កាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០២១ ទាក់ទិននឹង ការជួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត Devyani Khobtragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា។

ខាងក្រោមនេះគឺជាអត្ថន័យទាំងស្រុងដែល ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានរៀបរាប់៖

244890958_4405593816189732_5244625724608172477_n

"

244973324_4405593886189725_2017221795964614210_n

244991359_4405593862856394_4613445212710401302_n

នាព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១:០០ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបលោកជំទាវបណ្ឌិតDevyani Khobtragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនរួមមាន៖

244866330_4405593842856396_49674882756503715_n


១-ការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ឥណ្ឌា ជាពិសេសការលើកស្ទួយសកម្មភាពវប្បធម៌កម្ពុជា-ឥណ្ឌានាអំឡុងពេលនៃការប្រឈមនៃជំងឺកូវីដ-១៩

២-កិច្ចសហប្រតិបត្តិការលើការអភិរក្សប្រាសាទបុរាណ

៣-កិច្ចសហប្រតិបត្តិការលើកិច្ចការស្រាវជ្រាវ ៤-កិច្ចសហប្រតិបត្តិការវប្បធម៌ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី រួមទាំងសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាលើវិស័យវប្បធម៌ និង

៥-ការពិនិត្យលទ្ធភាពរៀបចំសកម្មភាពវប្បធម៌ ដើម្បីអបអរសារទរខួបលើកទី៧០នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌា នាឆ្នាំ២០២២ ខាងមុខនេះ ៕

245140409_4405593949523052_8650972323584124066_n

245362468_4405593852856395_5569845498546979516_n

245377377_4405593909523056_5166875726754175812_n

អត្ថបទ និងរូបភាពដោយ៖ នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: