សណ្ឋាគារចម្លែកៗ ដែលមានវត្តមាននៅក្នុងប្រទេសជប៉ុន

ជប៉ុនគឺជាប្រទេសមួយដែលមានការរីកចម្រើនទាំងផ្នែកបច្ចកវិទ្យា និង គំនិតច្នៃប្រឌិតថ្មីៗ។ ហើយប្រសិនបើអ្នកធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន អ្នកប្រាកដជាគិតថាគ្មានប្រទេសណាប្លែកជាងប្រទេសជប៉ុននោះទេ។ ចំណែកឯខាងក្រោមនេះគឺសុទ្ធតែជាសណ្ធាគារចម្លែកៗនៅប្រទេសជប៉ុនដែលទាក់ទាញបំផុត៖

A1

១.សណ្ធាគារ Keio Plaza ទីក្រុងតូក្យូ

"

ក្រឡេកមើលមួយភ្លែតគឺដូចជាសណ្ធាគារធម្មតាអញ្ចឹង ប៉ុន្តែនៅពេលអ្នកចូលទៅខាងក្នុងទើបឃើញមានការរៀបចំបន្ទប់នីមួយៗទៅដោយតុក្កតា Hello Kitty។ មិនថាទាំងជញ្ជាំង និង គ្រឿងសង្ហារឹមនោះទេគឺសុទ្ធសឹងតែជារូប Hello Kitty ទាំងអស់ដែលសាកសមបំផុតសម្រាប់អ្នកដែលជាហ្វេនតុក្តតាមួយនេះ។

A2

២.សណ្ធាគារ Henn Na ទីក្រុងណាកាសាគី

នេះគឺជាសណ្ធាគារដំបូងបង្អស់ដែលអ្វីៗគឺបំពាក់ទៅដោយគ្រឿងយន្ត។ ហើយនៅពេលដើរចូលទៅដល់ អ្នកនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មនុស្សយន្ត និង ដាយណូស័រយន្តជាដើម។ អ្វីដែលពិសេសនោះគឺ រាល់បន្ទប់មិនត្រូវការសោរចាក់នោះទេគឺគេប្រើបច្ចេកវិទ្យា Face Recognition ដើម្បីបើកទ្វារដូចនេះភ្ញៀវមិនចាំបាច់បារម្មណ៍ពីបញ្ហាបាត់សោរនោះឡើយ។

A3

៣.សណ្ធាគារ Sukeroku No Yado Sadachiyo ទីក្រុងតូក្យូ

សណ្ធាគារនេះស្ថិតនៅចំកណ្តាលទីក្រុងតូក្យូ និង មានការតុបតែងតាមបែបផ្ទះសំណាក់ជប៉ុនបុរាណ (Japanese Inn)។ ផ្ទះសំណាក់បែបបុរាណនេះគឺសឹងតែលែងមានទៅហើយ ដូចនេះប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍ស្នាក់នៅក្នុងផ្ទះសំណាក់ចំណាស់បែបនេះ អ្នកអាចសាកល្បងសណ្ធាគារមួយនោះបាន។


A4

៤.សណ្ធាគារ Gracery Shinjuku ទីក្រុងតូក្យូ

ប្រសិនបើអ្នកចូលចិត្តរឿង Godzilla សណ្ធាគារមួយនេះគឺសាកសមជាមួយអ្នកហើយ ព្រោះនៅលើដំបូលនៃសណ្ធាគារនេះត្រូវបានគេសង់រូបសំណាក់ Godzilla យ៉ាងធំ និង រាល់បន្ទប់គឺតុបតែងទៅដោយសត្វចម្លែកមួយនេះ។

A5

៥.សណ្ធាគារទឹកកក កោះហុកកៃដូ

ដូចទៅនឹងឈ្មោះ សណ្ធាគារមួយនេះគឺសាងសង់ពីទឹកកកទាំងស្រុងដែលស្ថិតនៅក្នុងភូមិមួយនៅលើកោះហុកកៃដូ។ ហើយនៅទីនោះគឺភ្ញៀវទេសចរណ៍អាចស្នាក់នៅចាប់ពីខែមករាដល់ខែកុម្ភៈជារៀងរាល់ឆ្នាំ។ ហើយអ្វីៗទាំងអស់រួមមានគ្រែ កៅអី និង តុជាដើមគឺសុទ្ធតែធ្វើឡើងពីទឹកកកទាំងអស់៕

A6

A7

ប្រភព ៖ បរទេស