ឥរិយាបថ៤យ៉ាងដែលអាចធ្វើឱ្យអ្នកដទៃមិនចូលចិត្តអ្នកតាំងពីជួបលើកដំបូង

ធ្លាប់ឆ្ងល់ឬទេ ពេលខ្លះអ្នកមិនបានធ្វើអ្វីធំដុំដាក់គេផង ប៉ុន្តែគេបែរជាមិនចូលចិត្តអ្នកទៅវិញ។ គ្រប់យ៉ាងសុទ្ធតែមានហេតុ និងផលរបស់វា ដូច្នេះថ្ងៃនេះ KhnongSrok Plus សូមនាំអារម្មណ៍ប្រិយមិត្តនាំដឹងពីសកម្មភាពទាំង៤យ៉ាងដែលធ្វើឱ្យអ្នកដទៃមិនចូលចិត្តអ្នកតាំងពីជួបដំបូង៖

១. អ្នកជាមនុស្សរស់រាយពេក

ភាពរស់រាយជាគុណនាមួយដែល្អបំផុត ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នារស់រាយខ្លាំងពេក វានឹងធ្វើឱ្យពាក្យថាល្អបំផុត ប្រែទៅជាអាក្រក់បំផុតវិញ។ ដូច្នេះ សូមរក្សាភាពរស់រាយរបស់អ្នកទាំងអស់គ្នាឱ្យមានដែនកំណត់។

"

Boring Person 1

២. អ្នកជាមនុស្សដែលនិយាយច្រើន

ជួបគ្នាភ្លាម អ្នកក៏ចាប់ផ្តើមនិយាយពីនេះ ពីនោះមិនឈប់ អស់ពីរឿងមួយ ទៅរឿងមួយដោយមិនទុកឱកាសឱ្យដៃគូសន្ទនាបាននិយាយ។ បើអ្នកធ្វើបែបនេះ គ្មានដៃគូសន្ទនាឯណាគេទ្រាំាំស្តាប់នោះទេ ហើយគេក៏មិនចូលចិត្តអ្នកនោះដែរ អ្វីដែលទាំងអស់គ្នាអាចធ្វើបានគឺនិយាយតិចបំផុត ដោយទុកឱកាសឱ្យដៃគូបាននិយាយឱ្យច្រើនជាង។

Boring Person 3

៣. អ្នកជាមនុស្សដែលឃើញអីនិយាយហ្នឹង

“ក្នុងរូបស្អាត នៅខាងក្រៅសុទ្ធតែមុន!”

“អ៊ីយ៉ា បែកគ្នាយូរធាត់ម្លេះ?”


“កុំខំរៀនពេល ស្គមណាស់”

បើអ្នកធ្លាប់និយាយពាក្យទាំងនេះ ទៅកាន់មនុស្សដែលអ្នកទើបតែស្គាល់ ឬស្គាល់មិនទាន់ច្បាស់ សូមកុំឆ្ងល់ថាហេតុអ្វីបានជាគេឈប់និយាយរកអ្នក។ ទោះបីជាពាក្យទាំងនោះជាពាក្យពិតក៏ដោយ ក៏មិនគួរនិយាយចេញមកដែរ ព្រោះវាពិតជាប៉ះពាល់ខ្លាំងណាស់ទៅដល់អារម្មណ៍អ្នកដែលឮ។

Boring Person 2

៤. អ្នកជាមនុស្សវាយឫក

Boring Person 5

Boring Person 4

មនុស្សវាយឫកជាមនុស្សដែល មើលអ្នកដទៃមិនស្មើខ្លួន ហើយគេជាប្រភេទមនុស្សដែលវាយតម្លៃមនុស្សដោយមើលតែសម្បកខាងក្រៅ។ ដូចនេះ បើអ្នកទាំងអស់គ្នាចង់ឱ្យអ្នកដទៃស្រឡាញ់ ចូលចិត្ត គាំទ្រអ្នក សូមកុំធ្វើជាមនុស្សឆ្មើងឆ្មៃ ឬ វាយឫកឱ្យសោះ៕

អត្ថបទ៖ ហៀប រក្សា