កោះពណ៌ស្វាយនៅប្រទេសកូរ៉េខាងត្បូងដែលជាឋានសួគ៌សម្រាប់អ្នកចូលចិត្តថតរូប

កោះមួយនេះមានទីតាំងនៅប៉ែកខាងត្បូងឈៀងខាងលិចនៃប្រទេសកូរ៉េ និង ត្រូវបានគេឲ្យឈ្មោះថា«កោះពណ៌ស្វាយ» បានក្លាយទៅជាតំបន់ទេសចរណ៍ដ៏គួរឲ្យទាក់ទាញបំផុតដែលបាននាំភ្ញៀវជាតិ និង អន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករ។ ដូច្នេះប្រសិនបើអ្នកបានទៅដល់ទឹកដីប្រទេសកូរ៉េខាងត្បូង ចូរកុំមើលរំលងកោះមួយនេះឲ្យសោះ ជាពិសេសអ្នកដែលចូលចិត្តថតរូប។

A1

នៅលើកោះនោះមានអគារប្រហែល៤០០ខ្នងរួមទាំងផ្ទះប្រជាជន ផ្លូវថ្នល់ និង ស្ពានគឺសុទ្ធតែត្រូវបានគេលាបរំលេចដោយពណ៌ស្វាយទាំងអស់។ ហើយគម្រោងមួយនេះត្រូវបានស្ថាបនាឡើងនៅឆ្នាំ២០១៥ ដោយសារអាជ្ញាធរចង់កែប្រែតំបន់នេះអោយក្លាយជាកន្លែងទេសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយដែលមានលក្ខណៈស្អាតប្លែកពីគេ។

"

A2

ហើយគំនិតនៃការកែប្រែតំបន់នេះឲ្យក្លាយទៅជាពណ៌ឡាវែនដឺដ៏ស្រស់ស្អាតនេះគឺដោយសារតែនៅទីនោះមានរុក្ខជាតិ Bellflower ពណ៌ស្វាយដែលជារុក្ខជាតិអ្នកស្រុកដាំដុះតាំងពីយូរមកហើយ។ ក្រៅពី Bellflower ប្រភេទមួយនេះ គេក៏បានបណ្តុះរុក្ខជាតិផ្សេងៗទៀតដែលមានពណ៌ស្រស់ៗដូចជាផ្កា Aster ផ្កាឡាវែនដឺ និង ផ្កាពណ៌ស្វាយមួយចំនួនទៀតផងដែរ។


A3

មិនត្រឹមតែប៉ុណ្ណោះទេ នៅលើកោះក៏មានភោជនីយដ្ឋាន ហាងកាហ្វេ អូតែល និង សេវាកម្មជួលកង់ជាដើម ដើម្បីបង្កភាពងាយស្រួលដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ ដូចនេះអ្នកដែលបានធ្វើដំណើរទៅដល់កោះនោះមិនចាំបាច់ព្រួយបារម្មណ៍នោះទេ។ ហើយអ្វីដែលសំខាន់គឺកន្លែងទេសចរណ៍មួយនេះទទួលបានភាពជោគជ័យយ៉ាងខ្លាំងដោយមានអ្នកទៅទស្សនារហូតដល់ ៤៩០០០០នាក់នៅឆ្នាំក្នុង២០១៨ និង កើនឡើង២០%ទៀតនៅក្នុងឆ្នាំ២០១៩៕

A4

ប្រភព ៖ បរទេស