អត្ថប្រយោជន៍នៃការកោររោមមុខចំពោះនារីៗវ័យកណ្តាល

ការជម្រុះរោមនៅលើមុខភាគច្រើនគឺជាអ្វីដែលបុរសៗនិយមធ្វើទេ ប៉ុន្តែសម្រាប់នារីៗវិញក៏អាចធ្វើការកោររោមមុខបានដែរ។ បន្ថែមពីលើនេះទៅទៀត ការកោររោមមុខបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះស្បែកមុខថែមទៀតផង៖

A1

១.ងាយស្រួលក្នុងការផាត់មុខ

"

ក្រោយជម្រុះរោមដែលដុះនៅលើមុខទាំងនោះចោល អ្នកនឹងមានអារម្មណ៍ថាមុខទន់រលោងនិងងាយស្រួលក្នុងការលាបម្សៅផ្សេងៗដូចជាម្សៅទ្រនាប់ ម្សៅស្អិត និង ម្សៅហុយជាដើម។ ហើយវាថែមទាំងធ្វើឲ្យម្សៅទាំងនោះជាប់នៅលើមុខបានយូរទៀតផង។

A2

២.ធ្វើឲ្យស្បែកមុខម៉ត់រលោង

នៅពេលកោររោមមុខ វាមិនត្រឹមតែជម្រុះរោមនោះទេតែថែមទាំងកម្ចាត់រាល់កោសិកាចាស់ៗដែលមាននៅលើស្បែកមុខទៀតផង។ ម្យ៉ាងទៀតប្រសិនបើកោសិកាចាស់ៗទាំងនោះមិនត្រូវបានជម្រុះចេញទេ នោះវានឹងនាំឲ្យស្បែកមុខងាយឡើងមុនជាមិនខាន។

A3


៣.ធ្វើឲ្យផលិតផល Skincare ជ្រាបចូលល្អជាងមុន

អត្ថប្រយោជន៍មួយទៀតនៃការកោររោមមុខគឺបង្កើនប្រសិទ្ធិភាពនៃផលិតផលថែរក្សាស្បែកមុខ។ ដោយវាបានធ្វើឲ្យផលិតផលទាំងនោះជ្រាបចូលទៅក្នុងស្បែកមុខដោយនាំរាល់សារធាតុដូចជាវីតាមីន antioxidants ដើម្បីទៅចិញ្ចឹមស្បែកមុខ។

A4

៤.ផ្តល់នូវទំនុកចិត្ត

សុភាពនារីខ្លះមានសេចក្តីអឹមអៀនដោយសារខ្លួនមានរោម ឬ ពុកមាត់ដូចជាបុរស ហេតុដូចនេះហើយទើបអ្នកខ្លះបានជ្រើសរើសការជម្រុះរោមមុខនេះចោលដើម្បីបង្កើននូវទំនុកចិត្តចំពោះសម្រស់ខ្លួន។ ប៉ុន្តែនេះគ្រាន់តែជាជម្រើសមួយប៉ុណ្ណោះ ទោះបីជាយ៉ាងណាអ្នកគួរតែមានភាពជឿជាក់លើខ្លួនឯងឲ្យបានច្រើនផងដែរ៕

A5

ប្រភព ៖ បរទេស