តោះមកដឹងពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗតាមរយៈសណ្ឋានជើង

បើនិយាយពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗគឺច្បាស់ជាមិនដូចគ្នានោះទេ ប៉ុន្តែយើងក៏អាចដឹងពីអត្តចរិករបស់ពួកគេតាមវិធីសាស្រ្តផ្សេងៗពីគ្នា និង មានការសម្គាល់ជាក់លាក់មួយផងដែរ។ វាអាចស្តាប់ទៅមិនទំនងនោះទេ ប៉ុន្តែមានអ្នកជំនាញម្នាក់ឈ្មោះ Jane Sheehan បានជឿជាក់ថាដោយគ្រាន់តែសម្លឹងមើលជើងរបស់នរណាម្នាក់ក៏អាចដឹងច្រើនអំពីបុគ្គលិកលក្ខណៈរបស់ពួកគេបានដែរ។

A1

១.ប្រភេទទី១

"

អ្នកដែលមានសណ្ឋានប្រអប់ជើងប្រភេទទី១ គឺជាមនុស្សមានភាពរួសរាយរាក់ទាក់ និ ងមានមន្តស្នេហ៍។ ពួកគេគឺជាមនុស្សដែលចូលចិត្តផ្សងព្រេង ហើយចូលចិត្តធ្វើដំណើរ និង ស្វែងយល់ពីវប្បធម៌ថ្មីៗ។ ជាពិសេសជាមនុស្សយកចិត្តទុកដាក់នឹងការងារជាខ្លាំង ប៉ុន្តែរមែងតែតែជួបបញ្ហាជាញឹកញយ។ ចំណែកឯចំពោះរឿងស្នេហាវិញ គេជាមនុស្សដែលងប់ងល់ និង មានភាពស្មោះត្រង់បំផុតចំពោះដៃគូរ។

A2

២.ប្រភេទទី២

មនុស្សដែលមានសណ្ឋានប្រអប់ជើងប្រភេទទី២នេះ គឺជាមនុស្សដែលមានអត្តចរិកឈ្លាសវៃ និង ជាមនុស្សអនុវត្តជាក់ស្តែង។ មនុស្សប្រភេទនេះចូលចិត្តជួយមនុស្សជុំវិញខ្លួនមិនថាសាច់ញាត្តិ ឬ មិត្តភក្តិ បងប្អូននោះទេ។ ប៉ុន្តែពួកគេក៏ជាមនុស្សពិបាកនៅក្នុងការគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនផងដែរ។

A3


៣.ប្រភេទទី៣

សណ្ឋានជើងរបស់មនុស្សប្រភេទទី៣នេះ មានចរិកលក្ខណៈសុទិដ្ឋិនិយម ហើយតែងតែមានភាពរីករាយជានិច្ច និង មានមនុស្សចូលចិត្តស្រលាញ់រាប់អានច្រើនផងដែរ។ ពួកគេមិនសូវមានបញ្ហាស្ត្រេស ឬ គិតច្រើននោះទេ និង ជាមនុស្សដែលជំនាញក្នុងភាពជាអ្នកដឹកនាំរឹងមាំ និង តែងតែគិតពីមនុស្សជុំវិញខ្លួនជានិច្ច។

A4

៤.ប្រភេទទី៤

មនុស្សមានសណ្ឋានជើងប្រភេទទី៤នេះ គឺជាមនុស្សឱ្យតម្លៃចំពោះសុចរិតភាពផ្ទាល់ខ្លួន និង ឆាប់ខឹងឆេវឆាវ។ ជារឿយៗពួកគេមានអារម្មណ៍ប្រែប្រួលដែលអាចបង្កឱ្យមានជម្លោះជាមួយមនុស្សក្បែរខ្លួនជាដើម។ ចំពោះរឿងស្នេហាវិញ ពួកគេជាមនុស្សដែលចូលចិត្តភាពកក់ក្ដៅពីដៃគូរ និង ជាមនុស្សងប់ងល់បំផុត៕

A5

ប្រភព  ៖ បរទេស