គន្លឹះនៃការព្យាបាលរង្វង់ភ្នែកខ្មៅ ដែលមានប្រសិទ្ធភាពបំផុត

រង្វង់ខ្មៅក្រោមត្របកភ្នែកខាងក្រោមគឺជារឿងធម្មតាបំផុត ដោយភាគច្រើនវាបណ្តាលមកពីកត្តាជាច្រើនដូចជាមនុស្សមានវ័យចំណាស់(ភាគច្រើនអ្នកដែលមានសម្បុរស្រអែម ប៉ែកខាងអាស៊ី) , កត្តាគេងមិនគ្រប់គ្រាន់, កង្វះជាតិទឹក ឬ ភ្នែកប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យខ្លាំងពេកជាដើម។ តែកុំមានការបារម្ភអី ខាងក្រោមនេះគឺជាការព្យាបាលរង្វង់ភ្នែកខ្មៅដែលលោកអ្នកអាចធ្វើនៅផ្ទះដោយខ្លួនឯងបាន!

A6

១.ប្រើដុំទឹកកកស្អំ

"

ការស្អំទឹកកកគឺអាចជួយកាត់បន្ថយការហើម និង បង្រួមសរសៃឈាម ហើយវាក៏អាចកាត់បន្ថយការលេចឡើងនៃការហើម និង ជួយលុបបំបាត់រង្វង់ខ្មៅក្រោមភ្នែកផងដែរ។ ហើយវិធីធ្វើគឺងាយស្រួលទេ ដោយគ្រាន់តែរុំដុំទឹកកកពីរបីដុំក្នុងក្រណាត់ហើយលុញនៅលើបរិវេនភ្នែករបស់អ្នកគឺជាការស្រេច។

A2

 ២.គេងអោយបានគ្រប់គ្រាន់

ការគេងលក់ស្កប់ស្កល់ក៏អាចជួយកាត់បន្ថយការលេចឡើងនៃរង្វង់ភ្នែកខ្មៅផងដែរ។ ហើយការគេងមិនលក់អាចបណ្តាលឱ្យស្បែករបស់អ្នកស្លេក និង ធ្វើឱ្យរង្វង់ខ្មៅកាន់តែចេញរូបរាងច្បាស់ជាងមុន។ ដូចនេះអ្នកគួរតែសម្រាកពី ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃដើម្បីការពាររង្វង់ខ្មៅពីការលេចចេញមក។

A3

៣.ប្រើថង់តែមកស្អំភ្នែក


យកថង់តែដែលអ្នកឆុងរួចទុកអោយត្រជាក់ រួចយកមកស្អំទុកលើភ្នែករយះពេល១០នាទីរួចលាងមុខជាមួយទឹកស្អាតចេញគឺជាការស្រេច នោះអ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។

A4

៤.ប្រើគ្រឿងសំអាងដើម្បីបិទបាំង

ជាការពិតណាស់ជាទូទៅដើម្បីបំបាត់ស្នាមខ្មៅក្រោមភ្នែកនិងស្នាមលើមុខគឺគេអាចប្រាស់ Concealers ដើម្បីបិទបាំងបាន ដូចនេះអ្នកគួរតែជ្រើសរើសផលិតផលមួយដែលត្រូវនឹងស្បែកមុខរបស់អ្នកដែលមិនបង្កជាប្រតិកម្មអាលែហ្សី។

A5

៥.ការព្យាបាលតាមវេជ្ជសាស្រ្ត

មានវិធីសាស្ត្រតាមបែបវេជ្ជសាស្រ្តដូចជាការបាញ់បំបាត់រង្វង់ភ្នែកខ្មៅដែលរួមមានដូចជាការបាញ់ឡាស៊ែរជាដើម ដែលអ្នកអាចទៅទទួលសេវាកម្មតាមគ្លីនិក ឬ មន្ទីពេទ្យថែរក្សាសម្ភស្សណាមួយ៕

DSC_9776 E1544504940216

ប្រភព ៖ បរទេស