មួយឈុតធំរបស់ ឱក សុគន្ធកញ្ញា លើកស្ទួយវប្បធម៌ខ្មែរតាំងពីក្បាលដល់ចុងជើង (មានវីដេអូ)

កាលពីយប់ថ្ងៃសុក្រ ទី ២២ ខែតុលា ឆ្នាំ ២០២១ នាវេលាម៉ៅង ៧ យប់នោះ ប្រទេសកូរ៉េ ដែលបានក្លាយទៅជាម្ចាស់ផ្ទះ ក្នុងកម្មវិធី ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកូរ៉េ និងបណ្តាប្រទេសដែលជាប់ទន្លេមេគង្គ ឬ MEKONG - KOREA FRIENDSHIP CONCERT “STREAM-ING CULTURE” បានធ្វើការចាក់ផ្សាយកម្មវិធីប្រគំតន្ត្រីរួមគ្នាមួយនេះ ដោយមានការត្រៀមទុកជាពិសេសយ៉ាងសម្រិតសម្រាំងសម្រាប់ប្រទេសនីមួយៗ និងមានតារាតំណាងប្រទេសនីមួយៗផងដែរ ដោយគ្មានការចូលរួមដោយផ្ទាល់នោះទេដោយសារតែបញ្ហាកូវីត១៩ ។

240604377_4814438081902253_2811397538701718184_n

តារា ៥ប្រទេសចូលរួមមានដូចជា ៖

"

- ប្រទេសកូរ៉េ ចូលរួមតំណាងដោយ THE BOYZ, ATEEZ

240608029_4814438248568903_1752195406508893237_n

- ប្រទេសកម្ពុជា ចូលរួមតំណាងដោយ អ្នកនាង ឱក សុគន្ធកញ្ញា

- ប្រទេសថៃ ចូលរួមតំណាងដោយ AR3NA

240729664_4814438225235572_3254204580844070470_n

- ប្រទេសឡាវ ចូលរួមតំណាងដោយ ALEXANDRA BOUNXOUEI

- ប្រទេសវៀតណាម ចូលរួមតំណាងដោយ LIZ KIM CUONG

241263154_4814438198568908_858611800484736509_n

សម្រាប់ការសម្តែង របស់ប្រទេសកម្ពុជាយើង ដែលតំណាងដោយកំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឱ្យមហាជនលាន់មាត់សរសើរថាអស្ចារ្យមិនដាច់ពីមាត់ តាមរយៈការសម្តែងបទចម្រៀង « រស់ជាខ្លួនឯង » ដែលមិនត្រឹមតែមានអត្ថន័យចាក់ដោត ជួយលើកទឹកចិត្តមនុស្សដែលអស់សង្ឃឹម បាក់ទឹកចិត្ត ឱ្យចេះរឹងមាំ តស៊ូ និងមិនចុះចាញ់ប៉ុណ្ណោះទេ តែ អ្នកនាង ឱកសុគន្ធកញ្ញា បានលើកស្ទួយសិល្បៈវប្បធម៌របស់ប្រទេសកម្ពុជាតាំងពីក្បាលដល់ចុងជើង ចំនួន ២ឈុត រហូតមិនសរសើរមិនបាន ដូចជា ៖

246261084_415114946636999_171931538946818311_n

246387792_419395972875563_5026032784030722757_n

១. ឈុតរបាំបួងសួងព្រាហ្មណ៍ជាទម្រង់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលអ្នកនាង ឱក សុគន្ធកញ្ញា បានតែងតួជា នាងគឺជាព្រាហ្មណ៍ (នាយរោង) លំអជាមួយគ្រឿងពណ៌ ស​ ក្នុងវ័យជំទង់ តំណាងឱ្យភាពបរិសុទ្ធ ដែលនេះគឺជាប្រភេទរបាំបែបសក្ការៈ ជាដង្វាយដល់អាទិទេពប្រចាំប្រាសាទ​ និងសម្រាប់បួងសួងសុំសេចក្តីសុខប្រចាំប្រទេសកម្ពុជា (មតិណែនាំដោយ​ លោកសាស្រ្តាចារ្យ​ ព្រឿង​ ឈាង) ។

246356780_3120118088314147_3220274993556249129_n


245069164_412992333515927_443781667967365671_n

244930703_412992460182581_5233643783712816640_n

245135026_412985296849964_2087940362170617625_n

245449860_412990080182819_1787046996449565032_n

243330104_418773186271175_2998065781186289033_n

244715395_412983356850158_6304610491605360775_n

២. ឈុតសំលៀកបំពាក់រ៉ូបសម័យ តែរំលេចដោយការច្នៃប្រតិដ្ឋបែបខ្មែរ ដោយឈុតនេះគឺជាក្រណាត់ហូលខ្មែរ ឌិនខ្មែរ ក្បាច់ចម្លាក់ខ្មែរ ជាពិសេសគឺសំពត់មានម៉ូតបែបជាអប្សរាខ្មែរ របាំខ្មែរ ចម្រៀងភាសាខ្មែរ លាយឡំនឹងឧបករណ៍ភ្លេងខ្មែរថែមទៀត។

247388050_419396002875560_6586204061163701306_n

246467090_419396032875557_6144377849224414087_n

246671985_614430653254837_7190377178248588189_n

246387792_419395972875563_5026032784030722757_n

246492991_419396059542221_4393008655214629915_n

ទាំងនេះបានបញ្ជាក់ថា អ្នកនាង ពិត​ជាស័ក្តសមជា​កំពូល​តារាចម្រៀង​ ដែលតំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​មែន ទាំងសំឡេង ទាំងកាយវិការ​ អមនឹងឈុតមួយនេះទៀតរឹតតែពោរពេញ​ទៅដោយ​ភាព​ច្នៃប្រតិដ្ឋដ៏អស្ចារ្យ​ ប្រណីត​ ​និងតំណាង​ប្រទេសជាតិ ធ្វើឱ្យប្រជាជនខ្មែរមានមោកភាពដែលអាចបង្ហាញទៅកាន់ពិភពលោកក្នុងរូបភាពយ៉ាងល្អឥតខ្ចោះ ស្ទើរតែមិនគួរឱ្យជឿ៕​

សូមទស្សនា នាទី 55: 36 របស់ការសម្តែងរបស់ អ្នកនាង ឱក សុគន្ធកញ្ញា តាមរយៈវីដេអូការសម្តែងទាំងស្រុងនៅវីដេអូខាងក្រោមនេះ ៖