ក្រៅពីការងារស្នូល បញ្ជាការដ្ឋានរថក្រោះ បន្តការងារអភិវឌ្ឍន៍ កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអង្គភាព

(បាត់ដំបង)៖ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ ដឹកនាំកម្លាំងកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអង្គភាព ឧត្តមសេនីយ៍ត្រី អុឹម សុឃឿន មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ ទៅតាមគោលការណ៍ និងបទបញ្ជារបស់ថ្នាក់លើ ទើបធ្វើឲ្យបញ្ជាការដ្ឋានរថក្រោះរីកចម្រើនដូចសព្វថ្ងៃនេះ។

១

២

"

៣

ជាក់ស្ដែង ក្រៅពីការងារស្នូលក្នុងអង្គភាព បញ្ជាការដ្ឋានរថក្រោះបានបែងចែកកម្លាំងកសាងសំណង់អគារផ្សេងៗ សម្រាប់ការស្នាក់នៅមានភាពងាយស្រួលដល់ថ្នាក់ដឹកនាំ និងកងទ័ព រួមទាំងគ្រួសារទ័ព។ ក្នុងអង្គភាពក៏មានការបង្កបង្កើនផលដាំបន្លែបង្ការ និងចិញ្ចឹមសត្វដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ទ័ពបានមួយចំណែកផងដែរ។

៤

៥


៦

គួរកត់សំគាល់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ មានការដឹកនាំយ៉ាងច្បាស់លាស់ ដែលជាសសរទ្រូងរបស់អង្គភាព ទើបបញ្ជាការដ្ឋានរថក្រោះមានភាពរីកចម្រើនមកដល់ពេលនេះ។

ឯកឧត្តម មេបញ្ជាការរង បានក្រើនរំលឹកពីការ ការពារទប់ស្កាត់ពីជំងឺកូ.វី.ដ-១៩ និងបន្តអនុវត្ត ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងការណែនាំក្រសួងសុខាភិបាលផងដែរ។

នេះបើយោងតាមការបង្ហោះរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលនិយាយពី  បញ្ជាការដ្ឋានរថក្រោះ បន្តការងារអភិវឌ្ឍន៍ កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអង្គភាព។

៧

៨

ត្រូវចាំថាអ្នកអាចភ្លេចកូ.វី.ដ ប៉ុន្តែកូវីដមិនភ្លេចអ្នកទេ

ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ