ធ្លាប់ទៅ Pleng Chan សាខា នរោត្ដមហើយនៅ?

អ្នកណាខ្លះកំពុងតែស្វែងកំពុងតែស្វែងរកហាងកាហ្វេដែលមានបរិយាកាសល្អ អន្លង់អន្លោចជាមួយនឹងធម្មជាតិនាពេរាត្រីខ្លះ? ថ្ងៃនេះ Knongsrok TV នឹងណែនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីហាងកាហ្វេមួយកន្លែងដែលមានទេសភាពមនោរម្យបីដូចជាពិភពក្នុងរឿងនិទាន។

ទឹង ទឹង ទឹង... (សូរសំឡេងកណ្ដឹងខ្យល់) នៅក្នុងហាងកាហ្វេដែលពោរពេញដោយក្ដីស្រលាញ់និងក្ដីសុបិន ដែលគ្រប់គ្នាតែងហៅថា ភ្លេងច័ន្ទ។ ភ្លេងច័ន្ទជាហាងកាហ្វេមួយកន្លែងដែលគ្រប់គ្នាមិនគួររំលងដាច់ខាតជាមួយនឹងការរៀបចំហាង បរិយាកាស ជាពិសេសមានកន្លែងស្អាតៗជាច្រើនសម្រាប់អ្នកចូលចិត្តថតរូប។ ភ្លេងច័ន្ទមាន៣សាខាគឺ សាខាបឹងកេងកង សាខានរោត្ដម និងសាខា ទួលទំពួង។

ភ្លេងច័ន្ទ សាខានរោត្ដម មានទីតាំងស្ថិតនៅផ្លូវ370 សង្កាត់បឹងកេងកង1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងផ្សារទំនើប Noro Mall)។ ការរៀបចំនៅសាខានេះខុសប្លែកពីសាខាទាំងពីរទៀតត្រង់ថា យើងនឹងអាចទទួលអារម្មណ៍ផ្អែមល្ហែមនិងរីករាយបែបធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយធម្មជាតិនាពេលរាត្រីជាមួយ ភ្លេងច័ន្ទ សាខាព្រះនរោត្តម ហាក់បីដូចកំពុងឋិតនៅពិភពមួយផ្សេងទៀត។

"

Photo_2021 10 23_19 49 25

Photo_2021 10 23_19 49 34

Photo_2021 10 23_19 49 30

ការរចនាតុបតែងលម្អដោយសិល្បៈចម្រុះមានទាំងបុរាណនិងសម័យលាយបញ្ចូលគ្នាធ្វើឱ្យយើងមានអារម្មណ៍ប្លែកម្យ៉ាង។ ភ្លេងច័ន្ទក៏មានកូនបណ្ណាល័យតូចមួយដែលមានសៀវភៅជាច្រើនក្បាលសម្រាប់កំសាន្ត ចំពោះអ្នកដែលចូលចិត្តអានសៀវភៅ កុំភ្លេចសាកទៅភ្លេងច័ន្ទសាខា នរោត្តមណា។

Photo_2021 10 23_19 43 41


Photo_2021 10 23_19 44 12

Photo_2021 10 23_19 43 49

Photo_2021 10 23_19 44 17

Photo_2021 10 22_22 04 07

Photo_2021 10 22_22 04 07 (2)

បន្ថែមពីការរចនាបែបបុរាណសម័យហើយ ភ្លេងច័ន្ទសាខានរោត្ដមក៏អាចឱ្យអ្នកអណ្ដែងអណ្ដូងក្នុងបរិយាកាសដ៏សែនស្រទន់ក្រោមពន្លឺភ្លើងរាត្រីលាយឡំនឹងសម្រស់ធម្មជាតិផងដែរ។

បើចង់ទទួលនូវបរិយាសបែបអន្លង់អន្លោច រ៉ូមេនទិច កុំភ្លេចសាកទៅភ្លេងច័ន្ទសាខា នរោត្តមទាំងអស់គ្នាណាជាពិសេសនៅពេលយប់បរិយាកាសកាន់តែស្អាត៕

អត្ថបទ៖ ជូន × ស្រីនាង