ប្រវត្តិរបស់គុយទាវទូក ដែលជាគុយទាវល្បីរបស់ថៃ

គុយទាវទូកគឺជាម្ហូបអាហារដ៏ពេញនិយមមួយនៅប៉ែកអាស៊ីដែលគេតែងតែស្គាល់ថាជាម្ហូបអាហាររបស់ថៃ។ គុយទាវទូកមានទឹកស៊ុបពណ៌ខ្មៅរម្ងាស់ចេញពីឈាមគោដែលនាំឲ្យមានរសជាតិប្លែកពីគុយទាវដទៃទៀត។

1

គុយទាវទូកមានដើមកំណើតដំបូងបង្អស់នៅក្នុងប្រទេសថៃនៅតំបន់ Rangsit ក្នុងខេត្ត Pathum Thani។ នៅជំនាន់នោះខេត្ត Pathum Thani គឺសម្បូរទៅដោយកំពង់ផែដែលបាននាំឲ្យអ្នកជំនួញចិនមកជួញដូរ និង រស់នៅតាមមាត់ទឹកយ៉ាងច្រើនកុះករ។ ហើយក្នុងនោះជនជាតិចិនបានចាប់ផ្តើមលក់គុយទាវនៅលើទូកដែលនាំឲ្យគេហៅវាថាជាគុយទាវទូករហូតមកដល់សព្វថ្ងៃនេះ។

"

2

គុយទាវទូកភាគច្រើនគេញុំាវាក្នុងចានតូចៗ ដែលមានលក្ខណៈខុសពីចានគុយទាវធម្មតា។ រីឯហេតុផលនោះគឺដោយសារតែកាលពីមុនគេលក់វានៅលើទូកដូចនេះគឺគេមិនអាចប្រើចានដែលធំពេកនោះទេព្រោះវានាំឲ្យធ្ងន់ ឬ អាចបណ្តាលឲ្យលិចទូក។ យ៉ាងណាមិញ អ្នកខ្លះគិតថា នេះគ្រាន់តែជាល្បិចអ្នកលក់បញ្ឆោតឲ្យភ្ញៀវកម្មង់ញុំាឲ្យច្រើនប៉ុណ្ណោះ ព្រោះគុយទាវទូកមួយចានគឺញុំាមិនឆ្អែតឡើយ។


3

ម្យ៉ាងទៀត កាលពីមុនអ្នកលក់គុយទាវទូកតែងតែសម្អាតចានដែលភ្ញៀវបរិភោគរួចក្នុងទឹកនៅម្តុំកំពង់ផែនោះតែម្តង តែដោយសារតែឥឡូវទឹកត្រូវបានបំពុលដោយសាររោងចក្រផ្សេងៗធ្វើឲ្យប្រពៃណីគុយទាវទូកត្រូវបានបាត់បង់បន្តិចម្តងៗ។ យ៉ាងណាមិញ សព្វថ្ងៃគេអាចរកគុយទាវទូកញុំាបានតែតាមភោជនីយដ្ធានតែប៉ុណ្ណោះ ហើយវាក៏ត្រូវបានគេនាំទៅលក់នៅប្រទេសដទៃទៀតផងដែរ ដោយក្នុងនោះមានដូចជាប្រទេសកម្ពុជាជាដើម៕

4

ប្រភព ៖ បរទេស