ប្រវត្តិរបស់ហេមបឺហ្គឺ ដែលមនុស្សគ្រប់គ្នាមិនសូវបានដឹង

ហេមបឺហ្គឺគឺជាអាហារដែលនរណាៗក៏ចូលចិត្តញុំាដែរ ដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វា។ ហើយអ្នកប្រាកដជាធ្លាប់ស្គាល់ហាងដែលផលិតបឺហ្គឺម៉ាកយីហោល្បីៗដូចជា McDonald’s និង Burger King ជាដើម ប៉ុន្តែមុននឹងប្រេនទាំងនោះកកើតមានឡើង ហេមបឺហ្គឺគឺមានដើមកំណើតតាំងពីយូរលង់ណាស់មកហើយ។

1

អាល្លឺម៉ង់គឺជាទឹកដីកំណើតនៃហេមបឺហ្គឺ ដែលត្រូវបានគេយកលំនាំតាមមុខម្ហូបមួយដែលមានឈ្មោះថា “Hamburg”។ នៅកំឡុងសតវត្សទី១៩ សាច់គោ Hamburg ត្រួវបានគេយកទៅកិន និង លាយជាមួយនឹងខ្ទឹមបារាំង ខ្ទឹមស អំបិល និង ម្រេច។ ម្យ៉ាងទៀត Hamburg កាលពីជំនាន់នោះមានតម្លៃថ្លៃគួរសមដែរ ដោយសារតែសាច់គោមានគុណភាពល្អ។

"

2

ក្រោយពីជនជាតិអាល្លឺម៉ង់មួយចំនួនបានចំណាកស្រុកមករស់នៅលើទឹកដីសហរដ្ឋអាមេរិក ពួកគេបានបើកភោជនីយដ្ធានមួយចំនួនដើម្បីទ្រទ្រង់ជីវភាព។ ហើយនៅតាមភោជនីយដ្ធានភាគច្រើនគឺតែងតែមានលក់សាច់គោ Hamburg នេះឯង ដែលមានតម្លៃថ្លៃជាងមុខម្ហួបដទៃទៀត។

3


រហូតមកដល់សម័យបដិវត្តន៍ឧស្សាហកម្ម អ្នកលក់តែងរុញរទេះដើរលក់អាហារមួយមុខនេះទៅឲ្យកម្មករ។ ប៉ុន្តែកម្មករមួយចំនួនរអ៊ូថាពិបាកឈរញុំាណាស់ ទើបចុងភៅម្នាក់មានគំនិតប្រើនំបុ័ងពីរចំណិតមកគៀបដុំសាច់នោះដែលធ្វើឲ្យងាយស្រួលដល់អ្នកឈរញុំាជាងមុន។

4

គួរឲ្យសោកស្តាយដែលឈ្មោះរបស់ចុងភៅម្នាក់នោះត្រូវបានបាត់បង់ ប៉ុន្តែគំនិតច្នៃប្រឌិតរបស់គាត់គឺត្រូវបានបង្កើតនូវមុខម្ហូបដ៏ឆ្ងាញ់មួយមុខនេះឡើង ដែលគេតែងស្គាល់ថាជាហេមបឺហ្គឺរហូតមកដល់សព្វថ្ងៃនេះ៕

5

ប្រភព ៖ បរទេស