ការទស្សន៍ទាយអត្តចរិករបស់អ្នកតាមរយៈពណ៌ដែលអ្នកចូលចិត្ត

ការចូលចិត្តរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នានោះទេ ទាំងការរស់នៅ ស្លៀកពាក់ និង ការប្រើប្រាស់របស់ផ្សេងៗ។ ក្នុងនោះមនុស្សមូយចំនួនមានការបែកចែកការចូលចិត្តនៃពណ៌ មិនថាជារបស់ ឬ វត្ថុអ្វីនោះទេ ហើយការចូលចិត្តនោះក៏អាចបង្ហាញពីអត្តចរិករបស់មនុស្សបានដែរ។ ដូច្នេះ សូមអានអត្ថបទខាងក្រោមនូវពណ៌ដែលចូលចិត្ត ដើម្បីដឹងពីបុគ្គលិក្ខណៈរបស់មនុស្សនៅជុំវិញខ្លួនអ្នក។

1

១.ពណ៌ក្រហម

"

សម្រាប់អ្នកដែលចូលចិត្តពណ៌ក្រហមគឺជាប្រភេទមនុស្សងប់ងល់នឹងស្នេហា ហើយតែងតែរងការខូចចិត្តជាញឹកញាប់ និង ជាមនុស្សដែលស្មោះត្រង់ជាមួយមនុស្សជុំវិញខ្លូនបំផុត។ ពួកគេជាមនុស្សដែលតែងតែដេញតាមក្តីស្រមៃរបស់ខ្លួនដោយមិនងាយបោះបង់នោះទេ ម្យ៉ាងទៀតពួកគេក៏ជាមនុស្សដែលស្របតាមគំនិតអ្នកដទៃ និង មានគេអាណិតស្រឡាញ់ជាច្រើនផងដែរ។

2

២.ពណ៌ខ្មៅ

សម្រាប់អ្នកដែលចូលចិត្តពណ៌ខ្មៅគឺជាមនុស្សមានភាពអៀនខ្មាស់ច្រើនពីធម្មជាតិ ហើយក៏ជាមនុស្សចូលចិត្តភាពឯកជន។ ចំពោះរឿងស្នេហាវិញ ពួកគេមិនសូវចូលចិត្តសុំាញុំាច្រើននោះទេ និង ជាមនុស្សមានទំនួលខុសត្រូវបំផុត។ ចំណែករឿងការងារវិញជាមនុស្សដែលមានភាពវៃឆ្លាត និង អាចដោះស្រាយរាល់បញ្ហាធំតូច។

3

៣.ពណ៌ផ្កាឈូក


សម្រាប់អ្នកដែលចូលចិត្តពណ៌ផ្កាឈូកគឺមិនមែនជាពណ៌ស្រីទេហើយក៏មានបុរសជាច្រើនដែលចូលចិត្តពាក់ពណ៌ផ្កាឈូកផងដែរ។ ពួកគេជាប្រភេទមនុស្សគួរឱ្យទាក់ទាញ និងនចូលចិត្តសេរីភាព ហើយពួកគេជាមនុស្សចូលចិត្តរក្សាជីវិតផ្ទាល់ខ្លួន និង វិជ្ជាជីវៈឱ្យមានតុល្យភាព ពីព្រោះពួកគេឱ្យតម្លៃទៅលើរឿងទាំងពីរនេះស្មើគ្នា។

4

៤.ពណ៌ខៀវ

សម្រាប់អ្នកចូលចិត្តពណ៌ខៀវ ជាមនុស្សមានភាពរួសរាយរាក់ទាក់ និង មានភាពទន់ភ្លន់ជាមួយមនុស្សជុំវិញខ្លួន។ នៅពេលដែលពួកគេជួបការលំបាកគឺតែងតែអាចដោះស្រាយបានដោយសន្តិវិធីជានិច្ច យ៉ាងណាមិញមនុស្សប្រភេទនេះគឺតែងតែមានមិត្តភក្តិ និង គ្រួសារនៅក្បែរចាំផ្តល់កម្លាំងចិត្តអោយផងដែរ ព្រោះថាគេតែងតែជួយដល់អ្នកជុំវិញខ្លួន និង ជួយអស់ពីសម្ថភាព។

5

៥.ពណ៌បៃតង

សម្រាប់អ្នកដែលចូលចិត្តពណ៌បៃតងគឺជាប្រភេទមនុស្សមានសេរីភាព និង ចូលចិត្តការផ្សងព្រេង។ ជាងនេះទៅទៀត អ្នកមានតម្រូវការមិនចេះរីងស្ងួត ដើម្បីមានទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន។ មិនត្រឹមប៉ុណ្ណោះ ពួកគេជាមនុស្សដែលមានភាពវៃឆ្លាត និង មានភាពស្មោះត្រង់ជានិច្ច ៕

6

ប្រភព ៖ បរទេស