ប្រវត្តិ និង អត្ថប្រយោជន៌ជាច្រើនរបស់ផ្សិតលីងជឺ

នៅក្នុងប្រទេសចិនផ្សិតលីងជឺត្រូវបានគេចាត់ទុកថាជាថ្នាំបែបបុរាណសម្រាប់ព្យាបាល និង បំប៉នសុខភាព។ ហើយនៅក្នុងរូបមន្តនៃថ្នាំបុរាណចិន ផ្សិតលីងជឺគឺជាថ្នាំដ៏ពូកែមួយប្រភេទដែលជួយបង្កើនប្រភាពសុំា និង ជំនួយដល់កោសិកាក្នុងសារពាង្គកាយថែមទៀតផង។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពីប្រវត្តិ និង អត្ថប្រយោជន៍នៃផ្សិតលីងជឺ។

1

ផ្សិតលីងជឺត្រូវបានទទួលស្គាល់ថាជាផ្សិតឱសថអស់រយៈពេលជាង 2000 ឆ្នាំមកហើយ រីឯឥទ្ធិពលដ៏ពូកែរបស់វាគឺត្រូវបានគេកត់ត្រាទុកនៅក្នុងឱសថបុរាណចិន។ នៅក្នុង គ.ស ១៤០០ ឱសថបុរាណចិនត្រូវបានគេរកឃើញជាច្រើនមុខដើម្បីរក្សាទុកសម្រាប់ព្យាបាលជំងឺផ្សេងៗ។ ហើយក្នុងនោះគេក៏បានរកឃើញផ្សិតលឺងជី និងប្រសិទ្ធភាពរបស់វាផងដែរ។

"

2

ដោយកាលពីសម័យនោះផ្សិតលឺងជឺគឺពិតជាកម្រមានណាស់ និង មានតម្លៃថ្លៃដែលមានតែពួកអភិជនតែប៉ុណ្ណោះទើបមានលិទ្ធភាពទិញវាបាន។ ហើយវាត្រូវបានគេជឿថាជាផ្សិតដ៏ពិសិដ្ឋបានដុះនៅតំបន់កៀកមាត់សមុទ្រ និង នៅក្នុងព្រៃជ្រៅនៃប្រទេសចិនដែលពិបាកក្នុងការស្វែងរកណាស់។

Ganoderma Lucidum Ling Zhi Mushroom,close Up


ផ្សិតលីងជឺ គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺផ្សេងៗ និង បំប៉ន់សុខភាព ជាពិសេសនោះគឺចំពោះស្រ្តី និង មនុស្សចាស់។ ហើយវាត្រូវបានគេជឿថា មានប្រសិទ្ធិភាពក្នុងការជំនួយ និង បំពេញខួរក្បាល, បន្ធូរអារម្មណ៍, បំបាត់ការក្អក និង ហឺត ហើយវាត្រូវបានណែនាំសម្រាប់ការវិលមុខ, គេងមិនលក់, ញ័រទ្រូង និង ការដកដង្ហើមខ្លីជាដើម។

4

ម្យ៉ាងទៀតវាក៏មានសមត្ថភាពក្នុងការជួយរក្សាតុល្យភាពក្នុងរាងកាយ និង ព្យាបាលជំងឺទាក់ទងនឹងសរសៃឈាមបេះដូង, ខួរក្បាល, ប្រព័ន្ធរំលាយអាហារ, ប្រព័ន្ធសរសៃប្រសាទ, ប្រព័ន្ធ endocrine និង ប្រព័ន្ធផ្លូវដង្ហើមផងដែរ។ ចំណែកឯប្រសិទ្ធភាពដែលលេចធ្លោរបស់វានោះគឺអាចប្រឆាំងនឹងដុំសាច់, ជំងឺថ្លើម និង ទប់ស្កាត់ភាពចាស់។ ហើយរហូតមកដល់បច្ចុប្បន្ននេះ ផ្សិតលីងជឺក៏នៅតៃមានប្រសិទ្ធិភាព និង មានការប្រើប្រាស់ជាថ្នាំប្រចាំថ្ងៃរបស់ប្រជាជនចិនរាប់ម៉ឺននាក់ និង បាននាំចេញទៅកាន់ប្រទេសមួយចំនួនក្នុងពិភពលោកផងដែរ៕

 

ប្រភព ៖ បរទេស