អត្ថប្រយោជន៍នៃផ្លែហ្គារ៉ាណា (Guarana) ដែលជាផ្លែឈើកម្រនៅក្នុងព្រៃអាម៉ាហ្សូន

ផ្លែហ្គារ៉ាណា (Guarana) គឺជាផ្លែឈើដែលមានដើមកំណើតនៅក្នុងព្រៃអាម៉ាហ្សូន។ វាមានទំហំប៉ុនផ្លែម្កាក់ និង មានរូបរាងដូចជាភ្នែកមនុស្សអញ្ចឹងដោយមានគ្រាប់ពណ៌ខ្មៅ សាច់ពណ៌ស និង សម្បកពណ៌ក្រហមព័ទ្ធពីក្រៅ។ ជាធម្មតាគេតែងតែយកផ្លែមួយនេះមកចម្រាញ់ជាម្សៅដើម្បីយកមកបរិភោគ ជំនួយសុខភាពព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនដែលក្នុងនោះមានដូចជា៖

1

១.សម្បូរទៅដោយ Antioxidants

"

ផ្លែហ្គារ៉ាណាពោរពេញទៅដោយសារធាតុ Antioxidants ដូចជា caffeine theobromine tannin saponins និង catechins ជាដើម។ ដោយសារធាតុទាំងនោះមានលក្ខណៈប្រហាក់ប្រហែលទៅនឹងតែបៃតងដែរ ហើយថែមទាំងមានឥទ្ធិពលអាចប្រឆាំងនឹងកោសិកាមហារីក កាត់បន្ថយហានិភ័យជម្ងឺបេះដូង និង អាចបំបាត់ភាពចាស់មុនអាយុទៀតផង។

2

២.ជំនួយកម្លាំង និង ពង្រឹងការផ្ចង់អារម្មណ៍

ផ្លែហ្គារ៉ាណាភាគច្រើនសម្បូរនៅក្នុងភេសជ្ជៈជំនួយកម្លាំងដោយសារវាជាប្រភពនៃកាហ្វេអ៊ីនដែលជួយភាពអស់ម្លាំង និង ពង្រឹងស្មារតី។ អ្វីដែលកាន់តែពិសេសនោះគឺផ្លែហ្គារ៉ាណាមានជាតិកាហ្វេអ៊ីនច្រើនជាងគ្រាប់កាហ្វេរហូតដល់ទៅ៦ដងឯណោះ។

3

៣.សម្រកទម្ងន់


ការរក្សាទម្ងន់គឺជាអ្វីដែលសំខាន់ និង គួរតែយកចិត្តទុកដាក់បំផុត។ ព្រោះនៅពេលដែលអ្នកធាត់ពេក នោះវានឹងធ្វើអោយអ្នកងាយប្រឈមនឹងជម្ងឺគាំងបេះដូង និង ជម្ងឺទឹកនោមផ្អែមជាដើម។ ម្យ៉ាងទៀត ផ្លែហ្គារ៉ាណាគឺសម្បូរទៅដោយសារធាតុដែលជំនួយដល់មេតាបូលីសឲ្យបំបែកបានលឿន និង កាត់បន្ថយរាល់ហានិភ័យនៃជម្ងឺទាំងនោះផងដែរ។

4

៤.ព្យាបាលជម្ងឺរាគ

គេបានប្រើប្រាស់ផ្លែនេះជាឱសថព្យាបាលជម្ងឺរាគជាច្រើនសតវត្សមកហើយដោយសារវាសម្បូរទៅដោយ Tannins និង Antioxidants ធម្មជាតិ។ វាអាចសម្រួលការរាគបានដោយត្រួតពិនិត្យទៅលើជាតិទឹកនៅក្នុងរាងកាយដែលត្រូវបានបាត់បង់។

5

៥.រក្សាសម្រស់ស្បែក

សារធាតុ Antioxidants និង Antimicrobial ដែលមាននៅក្នុងផ្លែហ្គារ៉ាណាត្រូវបានគេប្រើប្រាស់នៅក្នុងផលិតផលរក្សាសម្រស់ផ្សេងៗដូចជា គ្រីម ឡេ និង សាប៊ូជាដើម។ មួយវិញទៀតជាតិកាហ្វេអ៊ីនដែលមាននៅក្នុងផ្លែហ្គារ៉ាណាគឺអាចជួយដឹកនាំឈាមមកកាន់ស្បែកដែលធ្វើឲ្យស្បែករបស់អ្នកមានភាពភ្លឺថ្លា និង ក្មេងជាងវ័យ៕

6

ប្រភព ៖ បរទេស