អត្ថប្រយោជន៍ជាច្រើនរបស់ផ្លែក្រូចថ្លុងចំពោះសុខភាព

ក្រូចថ្លុងគឺជាផ្លែឈើម្យ៉ាងដែលសម្បូរនៅប៉ែកអាស៊ីហើយគេតែងតែស្គាល់វាថាជាប្រភេទផ្លែឈើដែលល្អសម្រាប់បេះដូង និង កាត់បន្ថយជាតិកូឡេស្តេរ៉ុល។ ហើយក្រៅពីនេះ វាក៏បានជំនួយដល់សុខភាពទៅលើផ្នែកផ្សេងៗទៀតផងដែរ ដោយក្នុងនោះរួមមានដូចជា៖

1

១.សម្បូរសារធាតុចិញ្ចឹមរាងកាយ

"

ជាទូទៅ ផ្លែក្រូចគ្រប់ប្រភេទគឺជាប្រភពនៃវីតាមីន C។ ចំពោះក្រូចថ្លុង ក្រៅពីវីតាមីន C វាក៏មានផ្ទុកនូវសារធាតុចិញ្ចឹមផ្សេងទៀតដូចជា កាឡូរី ២៣១ ប្រូតេអ៊ីន៥ក្រាម សារជាតិ Fiber ៦ក្រាម និង គ្មានជាតិខ្លាញ់នោះទេ។

2

២.សម្រកទម្ងន់

ការសិក្សាបានរកឃើញថា ក្រូចថ្លុងអាចជំនួយដល់ការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធិភាពដោយសារតែវាមានជាតិកាឡូរីទាប និង គ្មានជាតិខ្លាញ់នោះឡើយ។ ចំណែកឯសារធាតុប្រូតេអ៊ីន និង Fiber គឺអាចធ្វើឲ្យក្រពះឆ្អែតបានយូរ និង មិនងាយឃ្លាននោះឡើយ។

3

៣.ជំនួយសុខភាពបេះដូង


ផ្លែក្រូចថ្លុងអាចរក្សាសុខភាពបេះដូងបានយ៉ាងល្អ ដោយកាត់បន្ថយនូវជាតិកូឡេស្តេរ៉ុល និង ទ្រីគ្លីសេរីតនៅក្នុងឈាម។ ម្យ៉ាងទៀតវាក៏ជួយបង្ខាំងសារធាតុទាំងនោះមិនឲ្យជ្រាបចូលទៅក្នុងរាងកាយទាំងស្រុងថែមទៀតផង។

4

៤.កាត់បន្ថយភាពចាស់មុនអាយុ

ដោយសារតែសារធាតុ Antioxidants ខ្ពស់បូករួមទាំងវីតាមីន C ដែលមាននៅក្នុងផ្លែក្រូចថ្លុងនាំឲ្យវាមានឥទ្ធិពលទៅលើការថែរក្សាសម្រស់យ៉ាងមានប្រសិទ្ធិភាព។ ដោយវាបានចូលទៅក្នុងរាងកាយរួចកម្ចាត់នូវរាល់សារជាតិដែលធ្វើឲ្យស្បែកឆាប់ទ្រុឌទ្រោមដូចជា Advanced Glycation End Products ជាដើម។

5

៥.កម្ចាត់កោសិកាមហារីក

ការសិក្សាមួយបានឲ្យដឹងថា សម្បកក្រូចថ្លុងអាចសម្រាលការរីកដុះដាលនៃដុំសាច់ខូរក្បាល ពង្រឹងប្រព័ន្ធភាពសុំា និង សម្លាប់កោសិកាមហារីកបានថែមទៀតផង។ ក្រៅពីនេះ ការស្រាវជ្រាវមួយទៀតបានចម្រាញ់យកសារធាតុចេញពីស្លឹកក្រូចថ្លុងមកពិសោធន៍លើសត្វកណ្តុរឃើញថាវាមានប្រសិទ្ធិភាពអាចសម្លាប់កោសិកាមហារីកបានពិតមែន៕

6

ប្រភព ៖ បរទេស