ប្រវត្តិរបស់យិនស៊ិន និង អត្ថប្រយោជន៍របស់វា

យិនស៊ិនគឺជាថ្នាំបុរាណចិនដែលត្រូវបានគេប្រើប្រាស់អស់រយៈពេលជាង២០០០ឆ្នាំមកហើយ និង មានច្រើនប្រភេទ។ យិនស៊ិនគឺជារុក្ខជាតិដែលងាយនឹងងាប់ដូចនេះវាត្រូវការការថែទាំឲ្យបានដិតដល់តាំងពីនៅជាគ្រាប់រហូតដល់លូតលាស់ពេញវ័យ។

1

ជាទូទៅ គេស្គាល់ថាយិនស៊ិនមានដើមកំណើតនៅខេត្ត Shangdang ប្រទេសចិន។ តែបើតាមការត្រួតពិនិត្យទៅលើទម្រង់ និង មើមរបស់វា គេអាចសន្និដ្ធានបានថា យិនស៊ិនគឺមានដើមកំណើតនៅក្នុងកំឡុងរជ្ជកាលហាន។

"

2

ក្នុងនោះយិនស៊ិនមានសរុប១៣ប្រភេទដែលស្ថិតនៅក្នុងចំណោមថ្នាក់ «Panax »ដែលបានន័យថា «ព្យាបាល» និង ត្រូវបានគេយកមកប្រើប្រាស់ជាឱសថ។ ក្រៅពីនេះ នៅមានយិនស៊ិនប្រភេទផ្សេងៗទៀត ប៉ុន្តែមិនត្រូវបានរាប់ចូលជាមួយថ្នាក់ Panax នោះទេ។

3


នៅសម័យចិនបុរាណ គេតែងហាលយិនស៊ិនឲ្យស្ងួតរួចយកមកដាំទឹកហូបដើម្បីធ្វើជាថ្នាំជំនួយកម្លាំង។ លើសពីនេះទៅទៀត គេក៏ប្រើប្រាស់វាដើម្បីព្យាបាលជម្ងឺគេងមិនលក់ ឈឺពោះ និង ជម្ងឺកង្វះគ្រាប់ឈាមក្រហមផងដែរ។

4

ចំណែកមកដល់សម័យបច្ចុប្បន្នវិញ យិនស៊ិនគឺត្រូវបានគេប្រើប្រាស់ក្នុងទម្រង់ជាថ្នាំលេបដើម្បីជំនួយកម្លាំង កាត់បន្ថយភាពទន់ខ្សោយ បំបាត់ការឈឺចាប់ និង ការពារជម្ងឺផ្សេងៗជាដើម៕

5

ប្រភព ៖ បរទេស