ប្រពាយជ្រុង អន្លក់ដ៏ពេញនិយមរបស់ខ្មែរ អាចការពារអ្នកពីជំងឺរ៉ាំរ៉ៃ!!

ប្រពាយមិនត្រឹមតែមានឈ្មោះជាអន្លក់ប៉ុណ្ណោះទេ វាបៀបដូចជាអ្នកជួយការពារអ្នកពីជំងឺផ្សេងៗ និងអាចរក្សាសម្រស់របស់អ្នកឲ្យក្មេងជាងវ័យតាមបែបធម្មជាតិទៀតផង។ អត្ថប្រយោជន៍នេះក៏ព្រោះប្រពាយមានផ្ទុកនូវសារធាតុសំខាន់ៗ និងវីតាមីនដ៏សម្បូរបែប ដែលអ្នកពុំធ្លាប់ដឹង។

ខាងក្រោមនេះជាការរៀបរាប់ខ្លីៗអំពីអត្ថប្រយោជន៍របស់ប្រពាយ ដែលអ្នកស្រាវជ្រាវបានរកឃើញ៖

១/ ពង្រឹងភាពស៊ាំ និងជួយសម្រកទម្ងន់

ប្រពាយសម្បូរទៅដោយវីតាមីន C និងវីតាមីន A ដែលសារធាតុទាំងពីរនេះត្រូវបានគេដឹងថាវាជួយចិញ្ចឹមប្រព័ន្ធការពាររាងកាយ ក៏ដូចជា ផ្តល់កម្លាំងបន្ថែមក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺផ្សេងៗ ដែលអាចកើតមាន។ មិនត្រឹមតែប៉ុណ្ណោះវាក៏មានបរិមាណកាឡូរីទាបរួមជាមួយនឹងជាតិសរសៃ ដែលល្អសម្រាប់អ្នកចង់ស្រកទម្ងន់។

"

Winged Bean Vimaan168 480

២/ ធ្វើឲ្យភ្នែកមានសុខភាពល្អ

ការសិក្សាស្រាវជ្រាវបានបង្ហាញថា បញ្ហាសុខភាពភ្នែកអាចកើតមានឡើង ប្រសិនបើអ្នកកង្វះជាតិ Thiamine ។ ប្រពាយមានផ្ទុកនូវសារជាតិសំខាន់មួយនេះ ដែលវាអាចការពារអ្នកពីជំងឺភ្នែកដូចជាដក់ទឹកក្នុងភ្នែក ជំងឺភ្នែកឡើងបាយ និងបញ្ហាភ្នែកមួយចំនួនទៀត។ ហេតុនេះការទទួលទានប្រពាយគឺពិតជាល្អសម្រាប់សុខភាពភ្នែករបស់អ្នក។

Winged Bean White Background

៣/ អាចជួយការពារជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយដែលមនុស្សភាគច្រើនកំពុងមានការព្រួយបារម្ភនាពេលបច្ចុប្បន្ន ហេតុនេះការជ្រើសរើសអាហារដ៏ល្អដែលអាចជួយការពារអ្នកឲ្យចៀសពីជំងឺមួយនេះបានគឺជាអ្វីដែលអ្នកគួរតែយកចិត្តទុកដាក់។ ជាការពិតណាស់ប្រពាយមានផ្ទុកនូវជាតិកាល់ស្យូម និងវីតាមីន D ដែលពួកវាមានសមត្ថភាពនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក៏ដូចជាជួយឲ្យអ្នកមានសុខភាពល្អចៀសពីជំងឺទឹកនោមផ្អែម។


Winged_bean

៤/ ជួយទប់ស្កាត់ភាពចាស់មុនអាយុ

ប្រពាយមានបរិមាណទង់ដែងខ្ពស់ ដែលជាអង់ទីអុកស៊ីដង់ដ៏រឹងមាំ ដែលធ្វើការរួមជាមួយនឹងអង់ស៊ីមប្រឆាំងអុកស៊ីតកម្ម ដើម្បីការពារភ្នាសកោសិកាពីរ៉ាឌីកាល់សេរី ដែលវាយប្រហារប្រព័ន្ធសរីរាង្គផ្សេងៗ និងបណ្តាលឱ្យមានបញ្ហាសម្រស់ដូចជាស្នាមជ្រួញជាដើម។ ក្រៅពីនេះពួកវាក៏ជួយការពីជំងឺមហារីក តម្រងនោម និងជំងឺផ្សេងៗ។

A963272ce2a9ba264acafd551fe75a16

៥/ មានប្រយោជន៍អំឡុងពេលមានផ្ទៃពោះ

ប្រពាយមានបរិមាណអាស៊ីតហ្វូលិកដ៏ល្អដែលមានសារៈសំខាន់សម្រាប់ម្តាយអំឡុងពេលមានផ្ទៃពោះ។ វាជួយសម្រួលដល់ការលូតលាស់ទារក និងជួយឱ្យទារកមានសុខភាពល្អ ក៏ដូចជាជំនួយក្នុងដំណើរការសម្រាលផងដែរ។

Wing Bean On Basket And Wooden Table Background, Young Winged Beans Vegetable

Thai Wing Beans

ប្រភព៖បរទេស