អត្ថប្រយោជន៍ជាច្រើននៃល្ងខ្មៅដែលគេភាគច្រើនមើលរំលង

ល្ងរខ្មៅត្រូវបានគេយកមកធ្វើជាភេសជ្ជៈ ឬ ជាគ្រឿងផ្សំក្នុងម្ហូបអាហារផ្សេងៗដើម្បីបន្ថែមឱជារសឲ្យកាន់តែឆ្ងាញ់។ វាមិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ តែល្ងរខ្មៅថែមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ ដែលក្នុងនោះរួមមាន៖

1

១.ស្បែក និង សក់

"

ល្ងរខ្មៅសម្បូរទៅដោយប្រូតេអ៊ីន ជាតិស័ង្កសី ជាតិដែក និង សារធាតុប្រឆាំងអុកស៊ីតកម្មជាដើម។ ហើយបើតាមការស្រាវជ្រាវមួយបានរកឃើញថា ការប្រើប្រាស់ប្រេងល្ងខ្មៅមកលើស្បែកគឺអាចការពារស្បែកពីពន្លឺកាំរស្មី UV រហូតដល់៣០% និង អាចការពារស្បែកពីស្នាមជ្រីវជ្រួញមុនអាយុផងដែរ។

2

២.ការពារពីជម្ងឺមហារីក

សមាសធាតុពីរដែលត្រូវបានរកឃើញនៅក្នុងល្ងរខ្មៅគឺ sesamin និង sesamol ដែលមានប្រសិទ្ធិភាពអាចប្រឆាំងនឹងកោសិកាមហារីកដែលបម្រុងនឹងរីកដុះដាល។ ម្យ៉ាងទៀត វាបានទៅបំបែកកោសិកាទាំងនោះហើយដឹកនាំចេញពីប្រព័ន្ធរាងកាយ។

3


៣.ល្អសម្រាប់ការរំលាយអាហារ

ល្ងរខ្មៅសម្បូរទៅដោយ Omega 3 Fatty Acids ដែលជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អជាងមុន។ ហើយវាក៏មានផ្ទុកនូវជាតិ Fiber ដែលនាំឲ្យងាយស្រួលក្នុងការបន្ទោរបង់ផងដែរ។

4

៤.ល្អសម្រាប់អ្នកម្តាយបំបៅដោះកូន

ល្ងរខ្មៅសាកសមបំផុតសម្រាប់អ្នកម្តាយដែលកំពុងបំបៅដោះកូនដោយសារវាបានជួយផលិតទឹកដោះអោយបានច្រើនជាងមុន។ មិនត្រឹមតែប៉ុណ្ណោះទេ វីតាមីន B ស័ង្កសី ម៉ាញ៉េស្យូម និងជាតិខ្លាញ់ដែលមាននៅក្នុងល្ងរខ្មៅអាចធ្វើឲ្យទារកមានសុខភាពល្អថែមទៀតផង៕

5

ប្រភព ៖ បរទេស